កុំខ្លាចនឹងទទួលកាដូពីអ្នកដទៃ ហើយក៏មិនភ្លេចឲ្យកាដូខ្លួនឯងដែរ

  • 2020-10-20 04:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កុំ​ខ្លាច​នឹង​ទទួល​កាដូ

​ខ្ញុំ​ចាំ​បាន​ថា ​នៅ​ពេល​មួយ​ខ្ញុំ​បាន​ឲ្យ​ផ្កា​មួយ​​បាច់​​ទៅ​​មិត្ត​​របស់​ខ្ញុំ ​ចំ​ថ្ងៃ​ទី​២០​ ​ខែ​តុលា ដែល​ជា​ថ្ងៃ​ខួប​កំណើត​របស់​​វា។ ​ពេល​នោះ​មិត្ត​ខ្ញុំ​និយាយ​ថា ​៖ "​អំណោយ​ដោយ​ប្រើ​លុយ​អ៊ី​ចឹង ​វា​ខ្ជះ​ខ្ជាយ​ពេក​ហើយ។ ​លើក​ក្រោយ​មិន​បាច់​​ទិញ​វា​ឲ្យ​វាទៀត​ទេ"។ ​ខ្ញុំ​គិត​ថា ​ប្រហែល​វា​​​មិន​ចូល​ចិត្ត​ផ្កា ​ទើប​វា​និយាយ​បែប​នេះ​។ ​ប៉ុន្តែ ​ខ្ញុំ​ឃើញ​មិត្ត​របស់​ខ្ញុំ​ទុក​ផ្កា​នេះ​នៅ​ក្នុង​ផ្ទះ​ឡើង​យូរ សូម្បី​តែ​វា​ស្វិត​ក្រៀម​ក៏​​​វា​នៅ​ទុក​​វា​ដែរ។

ថ្ងៃ​ផ្សេង​មួយ​ទៀត ​ខ្ញុំ​បាន​ឲ្យ​អាវ​យឺត​មួយ​ទៅ​​វា ​ក៏​វា​នៅ​តែ​បង្ហាញ​ប្រាប់​ខ្ញុំ​ថា កុំ​ចំណាយលុយ​ខ្ជះ​ខ្ជាយ​​ទិញ​អំណោយ​ឲ្យ​​​វា​​ទៀត។ ​ ​តែ​ខ្ញុំ​ឃើញ​​វា​​នៅ​តែ​រក្សា​អាវ​យឺត​នោះ​បាន​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ពេល​ដើរ​លេង​ចំ​ថ្ងៃ​សំខាន់​ៗ ​​វា​​តែង​ពាក់​វា​ជា​និច្ច។ រំពេច​នោះ​ខ្ញុំ​យល់​ភ្លាម ។

​អ្នក​ដឹង​ទេ ​មនុស្ស​ស្រី​កើត​មក តែង​តែ​ត្រូវ​បាន​គេ​ស្រលាញ់។ ពេល​ខ្លះ មនុស្ស​ដែល​ឲ្យ​​តម្លៃ​អ្នក គេ​ចង់​បង្ហាញ​ក្តី​ស្រលាញ់​កាន់​តែ​ខ្លាំង​តាម​រយៈ​ការ​ជូន​កាដូ​នៅ​ក្នុង​ឱកាស​ពិសេស​ណាមួយ ព្រោះ​គេ​គិត​ថា ​អ្នក​សក្តិសម​នឹង​ទទួល​បាន​​ ​ហើយ​កាដូ​តូច​ក៏​មិន​មែន​មិន​អាច​បង្ហាញ​ពី​ការ​ដឹង​គុណ ឬ​ក្តី​ស្រលាញ់​បាន​នោះ​ដែរ។ ​កុំ​បញ្ចេញ​អារម្មណ៍​ថា ​អ្នក​មិន​​ចង់​បាន​កាដូ​នោះ ឬ​អ្នក​មិន​ត្រូវ​ការ​ក្តី​ស្រលាញ់ ​នៅ​ចំពោះ​មុខ​គេ​ឲ្យ​សោះ។

​ការ​ឲ្យ​អំណោយ ​គឺ​បង្ហាញ​ពី​ការ​​កោត​សរសើរ ​ហើយ​អ្នក​ក៏​មាន​សិទ្ធ​រីក​រាយ​ជាមួយ​អ្វី​ដែល​អ្នក​សក្តិសម​នឹង​ទទួល​បាន​ដូច​គ្នា។ ​កុំ​ខ្លាច​ក្នុង​ការទទួល​យក​អំណោយ ពិសេស​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់។ ​អ្នក​គួរ​តែ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​តម្លៃ​ក្នុង​ការ​ទទួល​អំណោយ​កិត្តិយស​មួយ។

តែ​ក៏​មិន​ត្រូវ​ភ្លេច​ឲ្យ​កាដូ​ចំពោះ​ខ្លួន​ឯង​ដែរ

មនុស្ស​ស្រី​ដែល​ទទួល​បាន​អំណោយ​ក្នុង​ថ្ងៃ​ពិសេស ​ពិត​​ណាស់​គឺ​ជា​ថ្ងៃ​ដ៏​រីក​រាយ​មួយ។ ​តែ​កុំ​រង់​ចាំ​តែ​ទទួល​អំណោយ​ពី​អ្នក​ដទៃ ​គួរ​ឲ្យ​អំណោយ​សម្រាប់​ខ្លួន​ឯង​ដែរ។ ​អ្នក​ដទៃ​នឹង​ឲ្យ​អំណោយ​អ្នក ​ព្រោះ​អ្នក​សម​នឹង​ទទួល​បាន​ក្តី​ស្រលាញ់ ​ហើយ​ប្រសិន​បើ​អ្នក​ឲ្យ​កាដូ​ដល់​ខ្លួន​ឯង ​គឺ​មាន​ន័យ​ថា ​អ្នក​ផ្តល់​តម្លៃ​ចំពោះ​ខ្លួន​ឯង។

​​អ្នក​ដឹង​អត់ ​មាន​មនុស្ស​ស្រី​មួយ​ចំនួន ​តែង​តែ​ត្រូវ​បាន​បុរស​គិត​ដល់​ជា​និច្ច​​នៅ​ពេល​ថ្ងៃ​ពិសេស​ម្តង​ៗ ​ហើយ​ពួក​គេ​ក៏​បាន​កាដូ​ផង​ដែរ។​ នោះ គឺ​មិន​មែន​មក​ពី​នាង​ស្អាត​ឡើយ ​តែ​តម្លៃ​របស់​ស្រ្តី​នៅ​ក្នុង​ក្រសែភ្នែក​​បុរស ​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​ស្រ្តី​ស្រលាញ់​ខ្លួន​ឯង​តិច​ឬ​ច្រើន។

ដូច្នេះ មនុស្ស​ស្រី​ឆ្លាត​នឹង​មិន​ភ្លេច​ផ្តល់​​កាដូ​ដល់​ខ្លួន​ឯង ក្នុង​ថ្ងៃ​ពិសេស​ដាច់​ខាត។ ​អ្នក​កាន់​តែ​ឲ្យ​តម្លៃ​ខ្លួន​ឯង ​បុរស​កាន់​​តែ​ចង់​ឱប​ក្រសោប​​អ្នក​ដូច​គ្នា។ ​ដូច្នេះ ​មនុស្ស​ស្រី​ដែល​ចង់​ឲ្យ​គេ​ស្រលាញ់ លុះ​ត្រា​តែ​នាង​ចេះ​ស្រលាញ់​ខ្លួន​ឯង​ជា​មុន​សិន៕​​​​​

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា