ទម្លាប់បែបនេះហើយទើបធ្វើអោយគេពេញចិត្តអ្នកតាំងពីជួបលើកដំបូង

  • 2020-10-20 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាតែជាមនុស្សភេទផ្ទុយនោះទេ សូម្បីតែមនុស្សស្រីទូទៅក៏អាចនឹងមិនចូលចិត្តអ្នកបានដែរ បើអ្នកមានទម្លាប់ទាំងនេះនោះ៖

១.​ យកចិត្តមកស្ដាប់

មនុស្សស្រីមើលទៅកាន់តែទាក់ទាញ បើសិនជាមានទម្លាប់ក្នុងការយកចិត្តទុកដាក់ស្ដាប់ដោយយកចិត្តទុកដាក់នោះ។ នរណាក៏ដោយក៏មិនមានអារម្មណ៏ល្អដែរ​ បើសិនជានិយាយទៅកាន់នរណាម្នាក់ហើយគេមិនយកចិត្តទុកស្តាប់បែរជាសំលឹងមើលអ្វីផ្សេង ឬ ក៏ចុចទូរស័ព្វមិនសំរាកនោះ។ អ្នកអាចសម្ដែងការយកចិត្តទុកដាក់ចំពោះគេបាន​ដោយគ្រាន់តែចេះសួរសំណួរ តែមានម៉ោងមានពេលអោយត្រឹមត្រូវ។

២. អោយតម្លៃ និង សរសើរអ្នកដទៃ

ការដែលមានរូបរាងស្អាតបាតជាកត្តាសំខាន់មួយ តែមនុស្សដែលចេះប្រើប្រាស់ពាក្យពេចជ៏យ៉ាងត្រឹមត្រូវក្នុងការលើកយកចំនុចល្អនៃមនុស្សដែលគាត់ប្រាស្រ័យទាក់ទងជាមួយនោះ កាន់តែធ្វើអោយអ្នកមើលទៅកាន់តែស្រស់ថែមមួយកម្រិតទៀត។ ការប្រាស្រ័យទាក់ទងរវាងមនុស្សសំខាន់ណាស់ ហើយបើសិនជាអ្នកមានទិចនិចក្នុងការធ្វើអោយមនុស្សមិនថាប្រុសមិនថាស្រីស្រលាញ់ចូលចិត្តអ្នកទៀតនោះ វាកាន់តែល្អមួយកម្រិតទៀត។

៣. មិននិយាយអួតពីខ្លួនឯងច្រើនហួសហេតុ

បើចង់អោយខ្លួនអ្នកមើលទៅកាន់តែទាក់ទាញមានមន្តស្នេហ៏ មិនត្រូវធ្វើជាមនុស្សដែលសម្ដែងចេញមកអោយគេដឹងថាមានតែអ្នកទេដែលសំខាន់ មានតែរឿងរ៉ាវផ្ទាល់ខ្លួនអ្នកទេទើបសំខាន់គ្រប់គ្រាន់ដែលគ្រប់គ្នាគួរតែដឹងនោះ។

៤. គោរពពាក្យសន្យា

វាមិនខុសនោះទេដែលចង់អោយអ្នកដទៃស្រលាញ់រាប់អាន ​និង​​ ចូលចិត្តអ្នកនោះ ព្រោះតែបែបនេះហើយ​ អ្នកមិនគួរសន្យានូវរឿងដែលអ្នកមិនអាចសម្រេចបាននោះទេ។ ចរិតបែបម៉ឹងម៉ាត់ ម៉ាត់ណាម៉ាត់ហ្នឹងបែបនេះ ហើយដែលធ្វើអោយមនុស្សដែលអ្នកស្គាល់គោរពស្រលាញ់នោះទេ សូម្បីតែរឿងការងារនោះក៏អាចសមបំណងទៅតាមនោះដែរ។

៥. ចេះសុំជំនួយពីគេឯង

មនុស្សស្រីដែលគេស្រលាញ់រាប់អាន និង​ ពេញចិត្តតាំងពីដំបូងនោះមិនសំខាន់ថាជាមនុស្សដែលរឹងមាំ ហើយចេះធ្វើគ្រប់សព្វបែបយ៉ាងដោយខ្លួនឯងសុទ្ធសាតនោះទេ មនុស្សស្រីដែលខ្លាំងពិតប្រាកដនោះជាមនុស្សស្រីដែលហ៊ានទទួលស្គាល់ថាខ្លួនត្រូវការជំនួយ​ ហើយក៏មិនខ្លាចនឹងសុំរកជំនួយដែលខ្លួនត្រូវការ។ ការដែលមិនព្យាយាមសម្ដែងចេញមកថាខ្លួន Perfect គ្រប់ដប់បែបនេះ គួបផ្សំនឹងការដែលចេះប្រាស្រ័យទាក់ទងទៀតនោះ ធ្វើអោយមនុស្សស្រីប្រភេទនេះមើលទៅកាន់តែទាក់ទាញ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម