កម្រង​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ និង​សត្វ​ចិញ្ចឹម​នៅ​ជាមួយ​គ្នា​កាន់​តែ​យូរ កាន់​តែ​ដូច​គ្នា

  • 2020-10-20 02:05:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 6

គេ​តែង​និយាយ​ថា សត្វ​ចិញ្ចឹម​ក្នុង​គ្រួសារ​ គឺ​ជា​ចំណាំង​ផ្លាត​របស់​ម្ចាស់​វា​ផ្ទាល់ ដោយ​នៅ​ជាមួយ​គ្នា​កាន់​តែ​យូរ រូប​សម្បត្តិ​កាន់​តែ​ដូច​គ្នា​ ហើយ​កម្រង​រូប​ខាង​ក្រោម​នេះ គឺ​ជា​ភស្តុតាង​បញ្ជាក់​រឿង​នេះ​យ៉ាង​ច្បាស់​បំផុត។

មុន​នេះ​បន្តិច ជាង​ថត​រូប​ល្បី​ឈ្មោះ​មក​ពី​ចក្រភព​អង់គ្លេស លោក Gerrard Gethings បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង នៅ​ពេល​លោក​បញ្ចេញ​កម្រង​រូបភាព​ដែល​មាន​ប្រធាន​បទ ម្ចាស់​សត្វ​ចិញ្ចឹម និង​សត្វ​ចិញ្ចឹម​ដូច​គ្នា។ អ្វី​ដែល​ធ្វើ​​ឲ្យ​គេ​​ភ្ញាក់​ផ្អើល​នោះ​គឺ ម្ចាស់​សត្វ និង​សត្វ​ទាំង​នេះ គឺ​មាន​រូប​សម្បត្តិ​ដូច​គ្នា ដូច​ដែល​លោក​បក​ស្រាយ​ពិត​មែន។

មិន​ត្រឹម​តែ​រូប​សម្បត្តិ​នោះ​ទេ​ សូម្បី​តែ​កាយវិការ​របស់​ពួក​គេ ក៏​ស្រដៀង​គ្នា​ដែរ ដោយ​អ្នក​ផ្ដិត​រូប​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នៅ​ជាមួយ​គ្នា​យូរ​ៗ​ទៅ សត្វ​ចិញ្ចឹម​ក្នុង​គ្រួសារ​ទាំង​នេះ បាន​ហាត់​ធ្វើ​តាម​ម្ចាស់​របស់​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព សត្វ​ចិញ្ចឹម និង​ម្ចាស់​របស់​វា​ដែល​ដូច​គ្នា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel