ជ្រើសរើសរបៀបដែលអ្នកគិតថាសក្តិសមក្នុងការរៀបស៊ុតនេះ អាចប្រាប់បានថាអ្នកនឹងបានឡើងតំណែងរឺអត់

  • 2020-10-19 03:00:00
  • ចំនួនមតិ 35 | ចំនួនចែករំលែក 25

ស្រម៉ៃថាអ្នកមានស៊ុត ៤ គ្រាប់ តើអ្នកនឹងតម្រៀបវាបែបណាដែរ?

វិធី A

បើសិនជាអ្នកតម្រៀបបែបនេះនោះ អ្នកជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ មានគំនិតថ្មីមិនចេះចប់ ទោះធ្វើរឿងដូចសាមញ្ញដូចអ្នកដទៃក៏ដោយក៏អ្នកមានរបៀបផ្ទាល់ខ្លួនដើម្បីធ្វើវាដែរ។ អ្នកជាប្រភេទមនុស្សដែលអាចទទួលរងសម្ពាធការងារមិនថាតូចធំបាន ហេតុនេះអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឡើងឋានៈបានហើយ ព្រោះដោយសារតែការគិតគូរមិនដូចអ្នកដទៃបែបនេះហើយដែលអាចជួយអោយអ្នកអាចស្វែងរកដំណោះស្រាយបញ្ហាបានដោយមិនមានភាពស្មុគស្មាញច្រើន។

វិធី B

របៀបនេះគឺជារបៀបដែលមានសណ្ដាប់ធ្នាប់ជាងរបៀបផ្សេងទៀត​ វាអាចបង្ហាញថាអ្នកជាប្រភេទមនុស្សដែលមានសមត្ថភាពក្នុងការត្រិះរិះពិចារណាខ្ពស់ ព្រមទាំងគិតអ្វីដោយសំអាងលើហេតុផល មិនអោយអារម្មណ៏មកឡូកឡំនោះទេ ព្រោះតែបែបនេះហើយអ្នកជាមនុស្សដែលមានភាពដឹកនាំពីកំណើតតែម្ដង គួបផ្សំដោយចិត្តដែលចង់ធ្វើអ្វីអោយអស់ពីចិត្តផងនោះ អ្នកមិនងាយនឹងចុះចាញ់ពេលដែលជួបបញ្ហានោះទេ។

វិធី C

ការតម្រៀបបែបនេះបង្ហាញថាអ្នកជាមនុស្សចេះបត់បែនតាមកាលៈទេសៈបានល្អ ទោះជាពេលត្រូវឆ្លងកាត់រឿងរ៉ាវលំបាកក៏អ្នកអាចស្វែងរកចំនុចល្អ ចំនុចវីជ្ជមានពីស្ថានភាពបែបនោះដែរ។ អ្នកក៏អាចជាមនុស្សដែលមានចិត្តទូលាយមិនប្រកាន់ច្រើន ព្រមទាំងចូលចិត្តរៀនសូត្រ និង​​ ស្វែងយល់អ្វីដែលថ្មីពីមនុស្សជុំវិញខ្លួន។ ជាទូទៅអ្នកមិនមានបញ្ហាក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មី ឬ មនុស្សប្លែកមុខនោះទេ ហេតុនេះហើយនរណាៗក៏មិនអាចនឹងមិនពេញចិត្តអ្នកដែរ។

វិធី D

អ្នកជាមនុស្សដែលមានទំនុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន​ តាមរយះដែលអ្នកតម្រៀបស៊ុតនេះបង្ហាញថាអ្នកអាចសម្រេចការបានដោយមិនចំនាយពេលគិតគូរច្រើនពេកនោះទេ​ នៅពេលដែលជួបបញ្ហាណាមួយនោះ។ អ្វីដែលធ្វើអោយគេសរសើរដែលមិនដាច់ពីមាត់នោះ គឺសមត្ថភាពក្នុងការផ្តោតអារម្មណ៍ ព្រមទាំងមហិច្ឆតា​ និង​ គោលបំណងក្នុងជីវិតអ្នក។ អ្នកជាប្រភេទមនុស្សដែលហ៊ាននិយាយហ៊ានធ្វើ តែតាំងចិត្តហើយដឹងតែសម្រេចអោយបាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen