អតីត​សមាជិក F(X) ត្រូវគេចោទ​ជា​រាជិនី​បក្សី​មាស​អាក្រក់​បំផុត ហើយ​កេង​បន្លំ​សន្លឹក​ឆ្នោត Zhao Li Ying ទៀត

  • 2020-10-19 02:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ចុង​បញ្ចប់ តំណែង​រាជិនី​បក្សី​មាស​ឆ្នាំ ២០២០ ក៏​ត្រូវ​រក​បាន​ម្ចាស់​ហើយ នោះ​គឺ​តារា​សម្ដែង និង​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ចិន Song Qian Victoria តែ​រឿង​អាស្រូវជុំ​វិញ​តំណែង​នេះ​របស់​នាង​បាន​ក្ដៅ​គគុក​ជា​ទី​បំផុត ទោះ​បី​កម្មវិធី​ត្រូវ​ចប់​ហើយ​ក៏​ដោយ។

ដូច​ទស្សនិកជន​បាន​ដឹង​ស្រាប់​ហើយ តំណែង​រាជិនី​បក្សី​មាស​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង ២​ឆ្នាំ​ម្ដង សម្រាប់​បើក​ឆាក​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Golden Eagle Awards ដែល​ជា​កម្មវិធី​១​ក្នុង​ចំណោម​កម្មវិធី​ប្រគល់​ពាន​ទូរទស្សន៍​ធំ​បំផុត​ប្រទេស​ចិន។ ឆ្នាំ​នេះ តំណែង​នេះ​ក្រោយ​ពេល​អ្នក​គាំទ្រ​ប្រតាយប្រតប់​គ្នា​ជា​យូរ ក៏​ធ្លាក់​ចូល​ដៃ​របស់​តារា​សម្ដែង និង​ចម្រៀង​ស្រី Song Qian Victoria អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ F(X)។

យ៉ាងណាក្ដី ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ ទាំង​រ៉ូប និង​ទាំង​សម្រស់​តារា​វ័យ ៣៣​ឆ្នាំ ត្រូវ​គេ​រិះ​គន់​ជា​ខ្លាំង។ ជាក់​ស្ដែង​កម្រង​រូបភាព​ខាង​ក្រោយ​ឆាក​របស់​ម្ចាស់​បទ Nu ABO បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​នាង​មិន​ស្អាត និង​រាង​យារ​មិន​ដូច​ជា​រាជិនី​ឆ្នាំ​មុន​ៗ។ ទស្សនិកជន​តាម​ដាន​កម្មវិធី​ផ្ទាល់​បាន​បញ្ចេញ​មតិ​ថា តារា​កើត​ឆ្នាំ ១៩៨៧ គឺ​ជា​រាជិនី​អាក្រក់​បំផុត ក្នុង​ប្រវត្តិ​រាជិនី​បក្សី​មាស​ទាំង​អស់។

មិន​បញ្ឈប់​ត្រឹម​នេះ មុន​ពេល​ប្រកាស​ពាន តារា​សម្ដែង​ស្រី​ឆ្នើម​បំផុត ស្រី​ស្អាត​រូប​នេះ ក៏​ត្រូវ​គេ​បក​អាក្រាត​ព្រោះ​បន្លំ​សន្លឹក​ឆ្នោត​។ ជាក់​ស្ដែង មុន​ពេល​កម្មវិធី​បិទ​បោះ​ឆ្នោត​២​ថ្ងៃ សន្លឹក​ឆ្នោត​របស់​នាង​ជាប់​លេខ ៣ ពោល​គឺ​ឈរ​ក្រោយ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zhao Li Ying តែ​នៅពេល​កៀក​​ម៉ោង​បិទ​បោះ​ឆ្នោត នាង​ស្រាប់​តែ​ហក់​ឡើង​តំណែង​ទី ១ វ៉ាមុខ​តួ​រឿង និស្ស័យ​ស្នេហ៍​ដាវ​ទេព​ទៅ​ទៀត។

យ៉ាងណាក៏ដោយ មុន​កម្មវិធី​ចាប់​ផ្ដើម​មួយ​ថ្ងៃ ស​ន្លឹក​ឆ្នោ​ត​បន្លំ​ត្រូវ​កាត់​ចោល​អស់ជាង កន្លះ​លាន​សំឡេង​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ បាត់​អស់​២​ភាគ​៣​នៃ​សំឡេង​ឆ្នោត​របស់​ខ្លួន ហើយ​មក​ឈរ​លេខ ៣​វិញ។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា ​តំណែង​រាជិនី​នេះ​មិន​ត្រឹម​តែ​មិន​នាំ​មក​នូវ​សំណាង​ឲ្យ​អតីត​តារា​ផលិតកម្ម SM នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​នាង​អាម៉ាស​មុខ​ទៀត​ផង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម