ប្រពន្ធដែលឆ្លាត មិនអោយប្ដីដឹងរឿងទាំង ៣​ យ៉ាងនេះដាច់ខាត

  • 2020-10-19 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលដែលរៀបការ តែងមានការសន្យាថាទោះមានរឿងអ្វីក៏មិនលាក់បាំងនឹងគ្នាដែរ ប៉ុន្តែទោះជាស្មោះត្រង់ចំពោះគ្នាយ៉ាងណាក្ដីក៏មិនគួរអោយគេដឹងរឿងទាំង ៣ យ៉ាងនេះដាច់ខាត៖

១. រឿងគ្រួសារខាងប្ដី

អ្នកអាចនឹងមានទម្លាប់មិនសូវជាប្រកាន់រឿងសាច់ញាតិទេ តែមកលើកបើកកកាយពេលដែលទាស់សម្ដីគ្នាទៅវិញ សាកគិតមើលបើសិនជាអ្នកលឺសម្ដីនេះចេញពីមាត់គេវិញ​ តើអ្នកនឹងមានអារម្មណ៏បែបណាដែរ? មនុស្សដែលឆ្លាតទោះជាចង់ប្រាប់ពីរឿងដែលនាងមិនពេញចិត្តពីក្រុមគ្រួសារ ក៏ចេះគិតជ្រើសរើសរកពាក្យពេចជ៏ និង ពេលវេលាដែលសក្តិសមដើម្បីបញ្ចេញវាមកដែរ។ ការដែលចេះប្រាស្រ័យទាក់ទងបែបមិនត្រឹមតែអាចបង្កាមិនអោយមានរឿងកើតមក ថែមទាំងអាចរកដំណោះស្រាយបញ្ហាទាំងនោះបានថែមទៀតផង។

២. ពេញចិត្តនរណាម្នាក់

ជាធម្មតាទេអារម្មណ៏មនុស្ស ទោះជាមនុស្សតឹងរឹងចំពោះរឿងរ៉ាវបែបនេះយ៉ាងណាក្ដី ក៏មានពេលខ្លះអាចនឹងពិបាកនឹងហាមចិត្តខ្លួនមួយពេលៗដែរ។ មនុស្សស្រីដែលចេះគិតគូរប្រាកដជាស្វែងរកវីធីមកពន្យល់ខ្លួនឯង ហើយរំងាប់អារម្មណ៏មួយឆាវនោះចោល ដោយមិនអោយស្វាមីខ្លួនដឹងជាមិនខាន។ ការដែលបង្ហាញអារម្មណ៏បែបនេះអោយគេដឹង អាចនឹងមិនជួយអោយស្ថានភាពនេះប្រសើរឡើងនោះទេ ផ្ទុយទៅវិញគេអាចនឹងលែងទុកចិត្តអ្នកក៏ថាបាន។

៣. ប្រៀបធៀបគេជាមួយប្រុសផ្សេង

ប្រហែលជារឿងដែលសំខាន់បំផុតហើយដែលមនុស្សស្រីមានស្វាមីគួរតែទន្ទេញជាប់ក្នុងចិត្តនោះគឺ មិនគួរប្រៀបធៀបគេទៅនឹងមនុស្សប្រុសផ្សេងទៀត ជាពិសេសអ្នកចាស់ ដែលធ្វើអោយគេគិតថាក្នុងចិត្តអ្នក អ្នកដទៃល្អជាងគេ ហើយសំខាន់ជាងគេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម