លែងលះ​គ្នា​ហើយ តែ Harwick Lau នៅ​តែ​ពឹង​ពាក់ Yang Mi រក​រឿង​ឲ្យ​ថត​ ព្រោះ​គ្មាន​ទីផ្សារ

  • 2020-10-16 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​រយៈ​ពេល​កន្លង​គ្មាន​រឿង​សម្រាប់​ថត តារា​សម្ដែង​ប្រុស​ជើង​ចាស់​ហុងកុង Harwick Lau ត្រូវ​ប្ដូរ​អាជីព​មក​សម្ដែង​ល្ខោន ដើម្បី​រក​ចំណូល​បន្ថែម​ចិញ្ចឹម​កូន​ស្រី។

បណ្ដាញ​ព័ត៌មាន ON បាន​នាំ​ពាក្យ​មិត្តភ័ក្ដិ​ម្នាក់​របស់​តារា​សម្ដែង​ប្រុស​ហុងកុង Harwick Lau ថា​ លោក​កំពុង​ពឹងពាក់​អតីតភរិយា ដែល​ជា​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ស្វែង​រក​រឿង​ថ្មី​ដើម្បី​ថត​នៅ​​ទីផ្សារ​ចិន​ដី​គោក។ “Harwick Lau បាន​ទាក់ទង​ទៅ​ Yang Mi ដោយ​សម្ងាត់ ចង់​ឲ្យ​នាង​ជួយ​រក​សាច់​រឿង​ថ្មី​មួយ​ចំនួន​មក​ថត” ប្រភព​ខាង​លើ​ទម្លាយ។ លោក​បាន​បន្ថែម​ថា៖ យ៉ាងណាក្ដី តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ​បាន​ប្រាប់​ថា សាច់​រឿង​ទាំង​អស់​ដែល​នាង​ទទួល​បាន​គឺ​ក្រុមហ៊ុន​ជា​អ្នក​រក ខ្លួន​មិន​មាន​សិទ្ធិ​គ្រប់គ្រង​ឡើយ។

មិត្តរូប​នេះ ឲ្យ​ដឹង​ថា តាម​ការពិត​ទៅ​អតីត​ប្ដី​ប្រពន្ធ​រូប​នេះ​បែក​គ្នា​មិន​មែន​តាម​សន្តិវិធី​ឡើយ ដូច​នេះ Yang Mi គ្មាន​បំណង​ចង់​ផ្សះផ្សារ ឬ​ជួយ​ប្ដីចាស់​ឡើយ។ កាល​ពី​ខែ​កញ្ញា​មុន​នេះ ដោយ​សារ​តែ​គ្មាន​រឿង​ថត​យូរ​ហើយ ទើប​ប្រុស​ស្អាត​វ័យ ៤៦​ឆ្នាំ បាន​ទទួល​សម្ដែង​ក្នុង​ល្ខោន​មួយ​រឿង​វិញ ដើម្បី​រក​ចំណូល​ចិញ្ចឹម​កូន​ស្រី។

បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ក្រោយ​បែក​គ្នា​ជាមួយ​ប្រពន្ធ Harwick Lau ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ហុងកុង​វិញ ហើយ​មិន​ល្បី​ដូច​មុន​ឡើយ ហើយ​ចំណូល​ក៏​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​គ្មាន​ទីផ្សារ​នៅ​ចិន​ដីគោក។ ផ្ទុយ​មក​វិញ Yang Mi គឺ​ជាកំពូល​តារា​សម្ដែង​នៅ​ចិន​ដី​គោក ដោយ​មួយ​ថ្ងៃ​ៗ​រក​ពេល​ទំនេរ​គ្មាន ព្រោះ​ក្រៅ​ពី​រឿង​ភាគ ស្រី​ស្អាត​វ័យ ៣៤​ឆ្នាំ​ត្រូវ​ថត​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត​ក្នុ​ង​ពេល​តែ​មួយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម