រើសដើមឈើមួយ​ ដើម្បីទាយពីអនាគតអ្នក

  • 2020-10-16 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាកគិតមើល តើដើមឈើមួយដែលទាក់ចិត្តអ្នកជាងគេ វាអាចប្រាប់ពីចម្លើយដែលអ្នកត្រូវការក្នុងពេលអនាគត៖

ដើមឈើទី ១

អ្នកជាប្រភេទមនុស្សដែលតឹងរឹង និង មានភាពម៉តចត់ជាខ្លាំងចំពោះគ្រប់រឿង ដោយចង់អោយជីវិតអ្នកទៅមុខស្របតាមអ្វីដែលអ្នកព្រាងទុក។ នៅពេលដែលជួបបញ្ហាម្ដងៗ អ្នកតែងចំនាយពេលយ៉ាងយូរក្នុងការត្រិះរិះពិចារណា រហូតទាល តែអ្នកគិតថាអ្នកបានស្វែងរកដំណោះស្រាយដែលល្អបំផុតហើយនោះ តែព្រោះតែបែបនេះហើយអ្នកអាចនឹងមានភាពស្មុគស្មាញច្រើនជាមនុស្សធម្មតាបើសិនជាវាមិនសម្រេចទៅដូចអ្វីដែលអ្នកគិតទុកនោះ។ ត្រូវចាំថាការដែលចេះមានគម្រោង ហើយចេះសិក្សាស្វែងយល់ពីបញ្ហាអោយបានជាក់លាក់ជារឿងល្អហើយ ប៉ុន្តែការដែលព្យាយាមដាក់កំហិតអោយខ្លួនឯងថាត្រូវតែធ្វើរឿងសម្រេចត្រឹមត្រូវគ្រប់ពេលនោះមិនមែនជារឿងល្អទេ។ គ្មានអ្នកណាម្នាក់អាចមើលឃើញថាអនាគតអាចនឹងមានរឿងអ្វីកើតឡើងនោះទេ។ អ្វីដែលអ្នកគូរតែព្យាយាមធ្វើនៅពេលនេះគឺកុំដាក់សម្ពាធលើខ្លួនឯងហួសហេតុពេក។

ដើមឈើទី ២

អ្នកជាប្រភេទមនុស្សដែលចិត្តច្រើន ហើយក៏មានការស្រមើស្រម៉ៃច្រើន។ ការសម្រេចចិត្តធំតូចភាគច្រើនរបស់អ្នកតែងមានអារម្មណ៏មកលូកឡំ ដោយមិនសូវមានការលើកយកហេតុផលមកថ្លឹងថ្លែងអោយជាក់លាក់នោះទេ។ តែចំនុចលេចធ្លោមួយដែលមិនសរសើរមិនបាននោះ អ្នកជាមនុស្សដែលមាកភាពច្នៃប្រឌិតខ្ពស់ មិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ជាពិសេសរឿងដែលមានភាពប្រថុយប្រថានខ្ពស់រឹតតែធ្វើអោយអ្នកពេញចិត្តនឹងចូលរួម ព្រោះតែបែបនេះហើយអ្នកមិនសូវជាចូលចិត្តរៀបគម្រោងផែនការ និង គិតគូរពីជីវិតអោយវែងឆ្ងាយពេកនោះទេ។ ចាំថាត្រូវតែមានការជឿជាក់លើខ្លួនឯង លើការសម្រេចចិត្តរបស់អ្នក ព្រោះភាពរហ័សរហួន ការស្រលាញ់ចូលចិត្ត និង ការតស៊ូដោយមិនខ្លាចគ្រោះថ្នាក់ដូចដែលអ្នកធ្វើនេះហើយ គឹជាអ្វីដែលមនុស្សជោគជ័យភាគច្រើនតែងតែប្រកាន់ខ្ជាប់នោះ។

ដើមឈើទី ៣

មើលពីសម្បកក្រៅទៅអ្នកអាចជាមនុស្សដែលមិនសូវចេះមាត់ក តែមានការជឿជាក់លើខ្លួនឯងខ្ពស់ រឿងតូចតាចក៏អាចធ្វើអោយសប្បាយចិត្តបានដល់ថ្នាកបិទមាត់មិនជិត ដូចជាបានមកអង្គុយជជែកលេងជាមួយមិត្តភក្តិចាស់ៗ ស្ដាប់ចម្រៀងដែលអ្នកពេញចិត្ត សម្រាប់អ្នកមិនបាច់ដុំ ហើយក៏មិនសំខាន់ថាជារឿងលុយកាក់អីនោះដែរ អ្នកក៏មានអារម្មណ៏ថាពេញចិត្ត មានសុភមង្គលទោហើយ។ អ្នកជាប្រភេទមនុស្សដែលមានការតាំងចិត្តខ្ពស់ ហើយក៏មានការតស៊ួអត់ធន់ខ្លាំងក្លាដែរ បើសិនជាអ្នកសម្រេចចិត្តថាធ្វើអ្វីមួយហើយនោះ តែអ្វីដែលពិបាកបំផុតសម្រាប់អ្នកនោះគឺការសម្រេចចិត្តថាខ្លួនឯងចង់បានអីអោយប្រាកដទៅថ្ងៃមុខ បើសិនជាអាចឆ្លងផុតដំណាក់កាលមួយនេះហើយ អ្វីក៏ដោយក៏អ្នកអាចសម្រេចបានមិនខានឡើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម