កំណត់ត្រាថ្មីមេដាយមាសពិភពលោក ស្រាបៀរអង្គរសម្រេចបានប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់

  • 2020-10-14 11:53:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 1

ស្រាបៀរ អង្គរ ជាស្រាបៀរផលិតក្នុងស្រុកដែលទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ហើយបាននាំមកនូវការជួបជុំដ៏រីករាយជាមួយបងប្អូន មិត្តភក្តិ មនុស្សជាទីស្រឡាញ់ និងមនុស្សដែលយើងមិនធ្លាប់ស្គាល់គ្នាឲ្យមានភាពស្និទ្ធស្នាលគ្នាអស់ រយៈពេលជាង ២០ ឆ្នាំមកហើយ។ ស្រាបៀរ អង្គរ បានឈ្នះមេដាយមាសជាបន្តបន្ទាប់ពី ស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection នៅ ឆ្នាំ ២០១៣ ឆ្នាំ ២០១៥ ឆ្នាំ ២០១៦។ តែអ្វីកាន់តែពិសេស កាន់តែអស្ចារ្យនោះ សម្រាប់ឆ្នាំនេះ ស្រាបៀរ អង្គរ បន្តឈ្នះមេដាយមាសបន្ថែមទៀតពីស្ថាប័នកំពូល Monde Selection។

សម្រាប់ឆ្នាំ ២០២០ នេះ ស្រាបៀរ អង្គរ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវបានឆ្លងកាត់ ការវាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការ ស្រាបៀរអន្តរជាតិជំនាញៗ។

Monde Selection ដែលជាវិទ្យាស្ថានអន្តរជាតិត្រួតពិនិត្យគុណភាពអាហារ ភេសជ្ជៈ និងគ្រឿង សម្អាង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ ហើយត្រូវបានពិភពលោកទទួលស្គាល់ជា អ្នកឯកទេសខាងវាយតម្លៃលើគុណភាពផលិតផល។ Monde Selection មានមេដាយបញ្ជាក់ គុណភាពក្នុង ៤ កម្រិតផ្សេងៗដូចជា មេដាយសំរឹទ្ធ មេដាយប្រាក់ មេដាយមាស និងមេដាយ មាសកំពូល ។

ស្រាបៀរ អង្គរ ត្រូវបានផលិតឡើងជាលើកដំបូងនាឆ្នាំ ១៩៩២។ ហើយឆ្នាំនេះស្រាបៀរ អង្គរ ក៏ សម្រេចបាននូវភាពជោគជ័យប្រកបដោយកិត្យានុភាព លើការរចនារូបរាងថ្មី ប្រកបដោយ ភាពច្នៃប្រឌិត ជាមួយរសជាតិកាន់តែស្រទន់ឆ្ងាញ់ជាប់មាត់ ផ្សំពីគ្រឿងផ្សំល្អបំផុត។

យោងតាមលោក សោម ច័ន្ទណារ៉ាត ប្រធានម៉ាកសញ្ញារបស់ស្រាបៀរ អង្គរ បានចែករំលែកឲ្យដឹងថា “ស្រាបៀរ អង្គរ បានសាងកេរ្តិ៍ឈ្មោះម៉ាកផលិតផលដ៏ល្អនៅក្នុងការប្រកួតប្រជែងគុណភាព និងរសជាតិស្រាបៀរនៅលើឆាកអន្តរជាតិ។ នេះជាមោទនភាពថ្មីដែលយើងអាចផ្តល់ឲ្យប្រជាជនកម្ពុជា និងពិភពលោកនូវស្រាបៀរ ដែលទទួលស្គាល់ដោយស្ថាប័នកម្រិតអន្តរជាតិ។

ស្រាបៀរ អង្គរ ក៏ទទួលបានការគាំទ្រនៅក្រៅប្រទេស ហើយត្រូវបាននាំចេញទៅលក់នៅច្រើនជាង ៧ ប្រទេស ដូចជាប្រទេសហូឡង់ បារាំង សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ប៉ាពួញ៉ូហ្គីណេ និងប្រទេសកូរ៉េខាងត្បូង។

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

អត្ថបទថ្មី