ខុស​គេ​តែ​ឯង តារា​ដទៃ​ដើរ​តែ​ម្នាក់​ឯង Ju Jing Yi ពួយ​ជំនួយ​ការ​បាំង​ឆ័ត្រ​៤​នាក់​ឡើង​ជិត​ឈឺង

  • 2020-10-13 08:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាប​ក្រៅ​ឆាក​របស់​តារា​សម្ដែង និង​ចម្រៀង​ស្រី​កំពុង​ឡើង​កូដ Ju Jing Yi កំពុង​ទទួលបាន​ការ​រិះគន់​ជា​ខ្លាំង ដោយ​សារ​​ការ​ប្រើ​ជំនួយ​ការ​ច្រើន​ពេល ខុស​ពី​តារា​ដទៃ។

អាច​និយាយ​បានថា តារា​សម្ដែង និង​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ចិន Ju Jing Yi គឺ​ជា​សិល្បការិនី​ដែល​ទទួល​បានចំណាប់​អារម្មណ៍​ជា​ខ្លាំង មិន​ថា​ពី​បណ្ដាញ​ព័ត៌មាន ឬ​ទស្សនិកជន​ ដោយ​គ្រប់​សកម្មភាព​របស់​នាង​គឺ​ត្រូវ​បាន​គេ​ចាំ​ឃ្លាំ​មើល​ជា​និច្ច។

ជាក់​ស្ដែងបណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា ស្រី​ស្អាត​វ័យ ២៦​ឆ្នាំ​កំពុង​ថត​រឿង​ភាគ​បុរាណ​ថ្មី។ តែ​​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ ខណៈ​ដែល​មិត្ត​រួម​សម្ដែង​របស់ តារា​កើត​ឆ្នាំ ១៩៩៤ នេះ​ធ្វើ​ខ្លួន​សាមញ្ញ​ ដើរ​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង គ្មាន​ជំនួយ​ការ​សូម្បីត​តែ​ម្នាក់​នោះ តួ​រឿង ពស់​ស​ពស់​ខៀវ បែរ​​ជា​ប្រើ​ជំនួយការ​ដល់​ទៅ ៥​​ នាក់ ដោយ​​មាន​អ្នក​បាំង​ឆ័ត្រ​ឲ្យ ៤​នាក់​ ឡើង​ជិត ដោយ​គេ​មើល​នាង​សឹង​តែ​មិន​ឃើញ។

ក្រោយពេល​អត្ថបទ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ ទស្សនិកជន​ជា​ច្រើន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​ស្រី​ស្អាត​រូប​នេះ ​ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា តំណែង​របស់​តារា​រូប​នេះ​ក្នុងពិ​ភព​សិល្បៈ​​មិន​ទាន់​បាន​ដល់​កម្រិត A ឡើយ ហើយ​ទោះ​បី​ជា​តារា​លំដាប់ A ក៏​គ្មាន​អ្នក​​ណា​ប្រើ​អ្នក​បាំង​ឆ័ត្រ​ដល់​ទៅ ៤​នាក់​នោះ​ដែរ។ គេ​សង្ស័យ​ថា នាង​ធ្វើ​បែប​នេះ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម