គ្រាន់តែក្រឡេកមើលថាតើ ផ្ទះអ្នករញ៉េរញ៉ៃនៅជ្រុងណាក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបាន

  • 2020-10-13 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រកនឹកមើលតើក្នុងផ្ទះអ្នកជ្រុងណាដែលមិនសូវជារៀបចំស្អាតបានយូរនោះ៖

១. មាត់ទ្វា

ម្ចាស់ផ្ទះប្រភេទខាងលើនេះជាប្រភេទមនុស្សដែលមិនសូវជាអោយគេមកទាក់ទងមកខ្លួនហួសហេតុពេកនោះទេ ដែលធ្វើអោយមនុស្សភាគច្រើនយល់ថាគាត់ដូចជាចង់កាត់ផ្តាច់ខ្លួនពីពិភពលោកទាំងមូលអញ្ចឹងដែរ។ តាមពិតទៅមិនមែនមកពីពួកគាត់មិនចង់នោះទេ តែដោយពេលជួបអ្នកដទៃម្ដងៗ គាត់តែងមានអារម្មណ៏ថាគេមិនយល់ពីគាត់ទាល់តែសោះ។

២. ចង្ក្រានបាយ

ការដែលមិនបានរៀបចំផ្ទះបាយអោយបានស្អាតបាតបែបនេះ បង្ហាញថាគាត់ជាកំពុងតែមានអារម្មណ៏មិនស្រណុកក្នុងចិត្ត​ អាចមកពីសម្ពាធផ្លូវចិត្តណាមួយ ព្រមទាំងការធ្វើការងារជាច្រើនដោយមិនបានសម្រាកអោយបានគ្រប់គ្រាន់​ ព្រមទាំងមិនមានពេលសម្រាប់ខ្លួនឯងទាល់តែសោះ។

៣. ថតតុ

មើលពីសម្បកក្រៅទៅស្អាតអត់មានធូលីអីបន្តិច តែ​កុំមើលថតទូ ថតទូអោយសោះ។ គាត់អាចជាមនុស្សដែលធ្វើការងារអ្វីក៏ទាមទារភាពល្អភាពឥតខ្ចោះដែរ តែមួយរយះនេះអាចនឹងមានរឿងធ្វើអោយគាត់តប់ប្រមល់ច្រើនទើបសម្អាតបានតែកម្រិតនេះ។

៤. តុ

បើសិនជាតុអ្នករៀបយ៉ាងណាក៏មិនស្អាតនោះ អ្នកជាប្រភេទមនុស្សដែលលេងច្រើន មានចរិតដូចក្មេងនៅឡើយ ព្រមទាំងមានទម្លាប់ទុកការងារចោលទាល់តែជិតដល់ថ្ងៃគេឈប់ទទួលទើបសង្វាតធ្វើ។ តែបើសិនជាមានតុមិនសូវមានរបៀបគ្រប់ដប់តែរបស់របរទាំងនោះរញ៉េរញ៉ៃទៅតាមក្រុមរបស់វានោះ តាមពិតទៅមនុស្សប្រភេទនេះក៏មានរបៀបរៀបរយល្អតែគ្រាន់តែចិត្តមិនសូវចង់ធ្វើអោយខ្លួនមើលទៅមានរបៀបប៉ុណ្ណោះ។

៥. គ្រែគេង

ភាគច្រើនមនុស្សដែលបណ្ដោយអោយគ្រែគេងរប៉ាត់រប៉ាយបែបនេះ ច្រើនអាចនឹងមានបញ្ហាជីវិតផ្ទាល់ខ្លួនច្រើន ជាពិសេសរឿងស្នេហាដែលធ្វើអោយគាត់ស្មុគស្មាញចិត្តមិនមានអារម្មណ៏មកសម្អាតសូម្បីតែគ្រែគេងបែបនេះ។

៦. បង្ហួច

បើសិនជាអ្នកផ្ទះអ្នកស្អាតភ្លឹងគ្រប់កន្លុកកន្លៀតតែ មកមិនសូវជាស្អាតនៅតែមាត់បង្អួចទៅវិញ​​ អ្នកកំពុងតែចង់កាត់ផ្ដាច់ខ្លួនពីពិភពលោកខាងក្រៅ ដោយការដែលមានធូលីដីបិតបាំងបែបនេះអាចអោយអ្នកមានអារម្មណ៏ថាត្រូវអ្នកមិនត្រូវបានពិភពលោកខាងក្រៅមើលឃើញ មិនអាចមកឈឺឆ្អាលពីរឿងអ្នកបាន។

៧. រានហាល

មនុស្សជាច្រើនមានទម្លាប់ដាក់ឥវ៉ាន់ជាច្រើនដែលមិនប្រើនៅលើយ៉រ ឬ មាត់បង្អួចបង្ហាញថាអ្នកកំពុងតែមានអារម្មណ៏ភ័យខ្លាច ខ្លាចថាខ្លួននឹងត្រូវបាត់បង់អ្វីគ្រប់យ៉ាងក្នុងពេលតែមួយ ទើបធ្វើអោយគេមានអារម្មណ៏ថាមានតែការប្រមូលរបស់របរទុកបែបនេះទេ ទើបអាចស្ងប់ចិត្តបាន។

៨. កន្លុកកន្លៀត

មនុស្សប្រភេទនេះតែងមិនជាសូវជាមានអារម្មណ៏មូលក្នុងពេលសំអាតផ្ទះសំបែងនោះទេ ដែលធ្វើអោយគាត់សម្អាតមិនបានស្អាតល្អបែបនេះ ម្យ៉ាងវិញទៀតគាត់អាចនឹងគិតថាបាច់ទៅស្អាតអីពេកនោះទេ ស្អាតតែកន្លែងណាដែលដទៃអាចចូលមកមើលឃើញទៅបានហើយ​ ចរិតបែបនេះទើបមើលទៅគាត់ជាមនុស្សដែលខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃគិតមកលើខ្លួនជាខ្លាំង។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម