កុំឆ្ងល់ថាហាត់ប្រាណហើយរាងនៅតែមិនស្រឡូនស្អាត បើទទួលទានអាហារ ៤​ ប្រភេទនេះជាប្រចាំនោះ

  • 2020-10-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើតាមប្រសាសន៏អ្នកជំនាញផ្នែកអាហារូបត្ថម្ភ ក្រៅពីការជ្រើសរើសទទួលទានអាហារដែលសម្បូរទៅដោយជីវជាតិចិញ្ចឹមហើយនោះ សម្រាប់អ្នកដែលស្រលាញ់សុខភាពទូទៅគួរតែជៀសវាងអាហារប្រភេទនេះដាច់ខាត។

១. នំឃេក និង​ ភេសជ្ជៈមានជាតិស្ករ

មនុស្សភាគច្រើនមានទម្លាប់ទទួលទានចំនីកំដរមាត់ដូចជានំឃុកខី នំឃេក ឬភេសជ្ជៈផ្អែមៗជាដើម។​ ភេសជ្ជៈដែលមានជាតិស្ករដូចជា Milktea នេះហើយដែលស្ថិតក្នុងចំណោមអាហារដែលមិនល្អបំផុតហើយ ព្រមទាំងត្រូវបានរកឃើញថាជាកត្តាមួយដែលធ្វើអោយមនុស្សវិវត្តទៅកើតជំងឺធាត់ ព្រមទាំងបញ្ហាសុខភាពជាច្រើនទៀតនៅពេលដែលទទួលទានជាប្រចាំនោះ។​ នំកញ្ចប់ ជាពិសេសនំដែលមានរសជាតិផ្អែមដូចជានំឃេកជាដើមនោះ ត្រូវបានធ្វើពីគ្រឿងផ្សំជាច្រើនដែលមួយចំនួនធំនៃគ្រឿងផ្សំទាំងនោះសុទ្ធផ្ទុកសារជាតិខ្លាញ់សិប្បនិម្មិតផង (Tran Fats)។ បើសិនជាអ្នកមិនអាចឈប់ទទួលទានរបស់ផ្អែមៗបែបនេះបានទេ គួរតែទទួលទានសូកូឡាខ្មៅជំនួសវិញ។

២. មីកញ្ចប់

សម្រាប់មនុស្សជាច្រើនមីកញ្ចប់គឺជាអាហារពេលព្រឹកដែលងាយស្រួលរហ័ស​ ព្រមទាំងបានឆ្អែតពោះដោយមិនចាំបាច់ចំនាយប្រាក់ច្រើន ទើបធ្វើអោយវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារដែលមមាញឹកច្រើន។ តែការបរិភោគមីកញ្ចប់ជាប្រចាំរៀងរាល់ព្រឹកអាចនឹងធ្វើអោយក្រពះអ្នកធ្វើការច្រើនជាងធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ សារធាតុបន្ថែមនៅក្នុងមីប្រភេទនេះអាចអ្នកឡើងគីឡូជាពិសេសនៅតំបន់ពោះ និង​ ភ្លៅ ព្រមទាំងបង្កើនហានិភ័យនៃការកើតជំងឺមហារីកថែមទៀតផង។

៣. ឈីស

យោងទៅតាមអ្នកជំនាញអាហារូបត្ថម្ភ Julieanna Hever បានអោយដឹងថា“ មនុស្សតាំងពីវ័យក្មេងតាំងពីកើតង៉ាមកក៏ ចាប់ផ្ដើមមានអារម្មណ៏ញៀនប្រូតេអ៊ីននៅក្នុងទឹកដោះគោដែលជាហេតុធ្វើអោយទារកចូលចិត្តទឹកដោះគោខ្លាំងប៉ុណ្ណា។ ឈីសគឺជាទម្រង់រឹងនៃទឹកដោះគោ​ ហើយនៅក្នុងឈីសមានសមាសធាតុប្រូតេអ៊ីន casomorphins គួបផ្សំនឹងជាតិខ្លាញ់ និង​ អំបិលច្រើន ដែលធ្វើអោយអ្នកកាន់តែញ៉ាំកាន់តែឃ្លាន។

៤. យ៉ាអួ

មនុស្សភាគច្រើនតែងមានការយល់់ច្រឡំថា​ ការទទួលទានយ៉ាអួអាចជួយអោយស្រកគីឡូបាន តែមិនដឹងថា វាអាចជួយអោយស្រកគីឡូបានលុះត្រាតែទទួលទានអោយបានត្រូវម៉ោងត្រូវពេលនោះទេ។ បើសិនជាបរិភោគដោយពោះទទេ យ៉ាអួអាចធ្វើអោយជាតិអាស៊ីតក្នុងក្រពះអ្នកកើនឡើង ដោយមិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ ព្រមទាំងមិនអាចជួយអោយស្រកទម្ងន់បានទៀតផង។ ពេលវេលាដែលត្រឹមត្រូវសម្រាប់ទទួលទានបំផុតនោះគឺ ២​ ម៉ោងក្រោយទទួលទានអាហារ ធានាថានឹងបានក្បាលពោះរាបស្មើជាមិនខាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម