របៀបដែលអ្នកក្តោបដៃអាចជួយបង្ហាញថាអ្នកជាមនុស្សបែបណា និង ស្នេហាអ្នក

  • 2020-10-12 01:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការដែលអ្នកក្តោបដៃរបស់អ្នក អ្នកដទៃអាចដឹងថាអ្នកអាចជាមនុស្សប្រភេទណានិងការគិតរបស់អ្នក។ ដូច្នេះតើអ្នកចូលចិត្តយកដៃស្តាំខ្វែងពីលើដៃឆ្វេងឬដៃឆ្វេងខ្វែងពីលើដៃស្តាំ ឬក៏អាចដៃទាំងពីរចាប់ដៃទាំងសងខាងដូចក្នងរូប?

១. ដៃឆ្វេងខ្វែងពីលើដៃស្តាំ

វាបង្ហាញថាខួរក្បាលផ្នែកខាងស្តាំអ្នកមានការអភិវឌ្ឍជាងផ្នែកខាងឆ្វេង។ ខួរក្បាលខាងស្តាំពាក់ព័ន្ធនឹងការច្នៃប្រឌិត អារម្មណ៍ វិចារណញ្ញាណ មានន័យថាអ្នកជាអាចជាសិល្បៈករ ចូលចិត្តការស្រមើស្រមៃ។ អ្នកផ្លាស់ប្តូរអារម្មណ៍ទៅតាមស្ថានការណ៍ជាក់ស្ដែង ហើយអ្នកឆាប់ដឹងពីការគិតនិងអារម្មណ៍របស់អ្នកដទៃ ឯក្នុងការសម្រេចចិត្តអ្វីមួយអ្នកតែងតែគោរពតាមបេះដូងអ្នក។

ទំនាក់ទំនងស្នេហា

អ្នកជាមនុស្សដែលយល់ចិត្តបំផុត អ្នកយល់និងដឹងពីតម្រូវការរបស់ដៃគូរបស់អ្នក ភាពកក់ក្តៅនិងការយកចិត្តទុកដាក់អ្នកតែងតែធ្វើអោយគេយល់ថាពិតជាសំណាងណាស់ដែលមានអ្នកក្នុងជីវិតរបស់គេ ព្រោះអ្នកចេះគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អ។ អ្នកអាចក្លាយជាសិល្បៈករ អ្នកនយោបាយ អត្តពលិក ឬការងារពាក់ព័ន្ធនឹងការបង្កើតថ្មី។

២. ដៃស្តាំខ្វែងពីលើដៃឆ្វេង

វាបង្ហាញថាខួរក្បាលផ្នែកខាងឆ្វេងមានការអភិវឌ្ឍជាងផ្នែកខាងស្តាំ។ ខួរក្បាលផ្នែកខាងឆ្វេងផ្សារភ្ជាប់នឹងភាពឡូស៊ិច និងការសន្និដ្ឋានតាមបែបសមហេតុសមផល។ អ្នកជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាមនិងមានសណ្តាប់ធ្នាប់។ ដូច្នេះគេអាចថាអ្នកជាមនុស្សងាយនឹងទទួលជោគជ័យ ហើយអ្នកចូលចិត្តសត្វចិញ្ចឹម។ អ្នកមិនចូលចិត្តប្រើវិចារណញ្ញាណមកសម្រេចចិត្តរឿងណាមួយឡើយ តែអ្នកចូលចិត្តបង្ហាញតាមរយៈកាយវិការអ្នកច្រើនជាង។ មនុស្សជាច្រើនស្រលាញ់អ្នកព្រោះអ្នកមានភាពឆ្លាតវ័យ មានការគិតខ្ពស់។

ទំនាក់ទំនងស្នេហា

អ្នកជាមនុស្សម្នាក់មានអត្តចរិតមិនចុះញោមនឹងនរណាងាយៗ ស្តាយ និងភាពឆើតឆាយរបស់អ្នកធ្វើអោយអ្នកដទៃចូលមកជិតអ្នក ភាពទាក់ទាញអ្នកធ្វើអោយដៃគូអ្នកងាយបង្កើនភាពស្និទស្នាលជាមួយអ្នក ម៉្យាងទៀតអ្នកពូកែខាងលួងលោមដែលធ្វើអោយគេមិនស្រលាញ់អ្នកមិនបាន។ ចំណែកឯការងារ អ្នកអាចក្លាយជាអ្នកវិទ្យាសាស្រ្ត ចៅក្រមនិងបុគ្កលិកក្រុមហ៊ុន។

៣. ដៃទាំងពីរចាប់ដៃទាំងសងខាង

វាបានបង្ហាញថាអ្នកជាមនុស្សនៅកណ្តាល ខួរក្បាលទាំងសងខាងរបស់អ្នកធ្វើការដំណើរគ្នា ដូច្នេះចរិតរបស់អ្នកសុទ្ធតែអាចជាចំណុចដែលយើងបាននិយាយពីខាងលើ អ្នកអាចគិតដោយប្រើវិចារណញ្ញាណឬផ្អែកទៅលើភាពឡូស៊ិច។ អ្នកជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនអ្នក អ្នកដឹងពីគោលបំណងក្នុងជីវិតរបស់អ្នក ការគិតច្បាស់លាស់របស់អ្នកមិនដែលធ្វើអោយអ្នកមានការរារែងចិត្តម្តងណាឡើយ ហើយមនុស្សភាគច្រើនចូលចិត្តរាប់រកអ្នក ពីព្រោះអ្នកជួយដោះស្រាយបញ្ហាអោយគេដោយការគោរព អ្នកអាចក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់ ដោយសារអ្នកលើកទឹកចិត្តអ្នកដទៃ ជាមនុស្សចិត្តល្អ ស្មោះត្រង់ និងចូលចិត្តជួយគេ។

ទំនាក់ទំនងស្នេហា

ស្នេហាអ្នកមានភាពរលូន អ្នកជាមនុស្សដែលមានទឹកចិត្តទូលាយអាចបត់បែនបានគ្រប់កាលៈទេសៈ អ្នកមិនមានភាពភ័យខ្លាចក្នុងការកសាងទំនាក់ទំនងស្នេហា អ្នកជាមនុស្សចូលចិត្តបែបរ៉ូមែនទិច អ្នកអាចរៀបចំកាដូសម្រាប់ដៃគូរបស់អ្នក ពិសេសអ្នកមានការគិតវែងឆ្ងាយ។ ដៃគូអ្នកស្រលាញ់និងគោរពអ្នកបំផុត។ ឯប្រភេទការងារវិញ អ្នកធ្វើអ្វីក៏បានដែរ ព្រោះថាអ្នកពូកែនិងឆ្លាតស្រាប់។

ចុចអានបន្ត៖

ទម្រង់ម្រាមដៃអ្នកអាចប្រាប់ថាអ្នកជាមនុស្សបែបណាបាន

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម