មុខ​មាត់​ពិត​របស់​លុយ​​ដែល​បើ​មិន​យល់​ឲ្យ​ច្បាស់​ទេ រស់​នៅ​ក្នុង​សង្គម​នេះ​មិន​ឈ្នះ​គេ​ឡើយ

  • 2020-10-09 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​ ដោយ​សារ​តែ​ធំ​ឡើង​ក្នុង​ភាព​សុខស្រួល ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​យល់​ច្បាស់​ឡើយ​ពី​តម្លៃ​ពិត​ប្រាកដ​នៃ​លុយ។ រហូត​ដល់​ចូល​សង្គម​ដោយ​ខ្លួន​ឯង​ ទើប​ធ្វើ​ឲ្យ​​គេ​ត្រៀម​ខ្លួន​មិន​ទាន់ ត្រូវ​មនុស្ស​ក្នុង​សង្គមដើរ​ក្រឡា​លើ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា តម្លៃ​ពិត​ប្រាកដ​នៃ​លុយ ដែល​អ្នក​គួរ​តែ​ដឹង​កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ។

១. នៅ​ក្នុង​សង្គម​នេះ លុយ​គឺ​ជា​ផ្លាក​មាស​មិន​បាច់​ស្លាប់ ព្រោះ​នៅ​ក្នុង​សម័យ​នេះ បើ​អត់​លុយ​គឺ​ពិបាក​រស់​ខ្លាំង​ណាស់ គ្មាន​អ្វីដែល​មិន​ត្រូវ​ការ​ដល់​លុយ​នោះ​ឡើយ។

២. មិន​ថា​ប្រុស​ ឬ​ស្រី​នោះ​ឡើយ លុយ​នៅ​តែ​ជា​កន្លែង​បង្អែក​ដ៏​រឹង​មាំ​ជាង​គេ​ដដែរ។ មនោសញ្ចេតនា​សំខាន់​ ស្នេហា​មិន​អាច​ខ្វះ​បាន តែ​អ្វី​ៗ​ទាំង​នេះ គឺ​អាច​បាត់​បង់​ដោយ​អំណាច​នៃ​លុយ​ទាំង​អស់។

៣. កុំ​មើល​ងាយ​ការ​រក​លុយ ហើយ​ក៏​កុំ​ចាយ​លុយ​ដោយ​ធ្វេសប្រហែស​ឲ្យ​សោះ ព្រោះ​អ្នក​មិន​ដឹង​ឡើយ​ថា ពេល​ណា​មួយ​ដែល​យើង​ត្រូវ​ការ​លុយ​ប្រញាប់​ ហើយ​គ្មាន​អ្វី​ជាប់​ខ្លួន​ទាល់​តែ​សោះ។

៤. ពាក្យ​ដែល​ថា លុយ​មិន​អាច​ទិញ​សុភមង្គល​បាន គឺ​ហួស​សម័យ​ហើយ ដោយ​ឥលូវ​គេ​ប្រើ​ពាក្យ​ថា លុយ​ទិញ​មិន​បាន លុយ​ច្រើន​នឹង​ទិញ​បាន។ ដូច​នេះ​​ហើយ យំ​នៅ​ក្នុង​ឡាន​ទំនើប ក៏​គ្រាន់​បើ​ជាង​យំ​នៅ​ក្រោម​ស្ពាន​ដែរ។

៥. លុយ​គឺ​ជា​តម្លៃ​របស់​មនុស្ស សម្ដី​របស់​យើង នឹង​ក្លាយ​ទៅ​ជា​សម្ដី​មាស សម្ដី​ប្រាក់ ទឹក​មាត់​ប្រៃ។ គេ​ថា​អ្នក​មាន​ និយាយ​អី​ក៏​សម ឯ​អ្នក​ក្រ​វិញ ធ្វើ​អ្វី​ក៏ខុស​ដែរ​នៅ​ក្នុង​ភ្នែក​មនុស្ស​គ្រប់​រូប។

៦. លុយ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ធំបំផុតសម្រាប់​ការ​ពុះពារ​រាល់​ថ្ងៃ​នេះ។ ទោះ​ហត់​យ៉ាងណាក៏ដោយ បើ​ឃើញ​លុយ​ចូល​កុង​ធនាគារ ក៏​បាន​ធូរ​ចិត្ត​បន្តិច​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម