តិចនិចទាំង៦អាចប្រាប់អ្នកថាមានគេកំពុងតែចាប់អារម្មណ៍លើរូបអ្នក

  • 2020-10-14 02:32:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 29

នៅពេលដែលអ្នកដល់វ័យដែលគិតពីស្នេហាបែបចាស់ទុំ អ្នកតែងតែសង្ឃឹមថាអ្នកអាចជួបស្នេហាពិត ជាពិសេសអ្នកអាចដឹងថានរណាម្នាក់កំពុងតែចាប់អារម្មណ៍នឹងអ្នកតាមរយៈកាយវិការមួយចំនូនដូចជាការយកចិត្តទុកដាក់ ខ្វាយខ្វល់ពីអ្នក តែងតែទុកអ្នកជាអទិភាពសម្រាប់គេ ដែលគេអាចធ្វើអោយអ្នកសើច រីករាយគ្រប់ពេលវេលា។ ដូចនេះយើងមានវិធី៦យ៉ាងដែលបង្ហាញប្រាប់អ្នកថាគេនោះពិតជាចាប់អារម្មណ៍នឹងអ្នកប្រាកដមែន។

១. គេយល់ពីអ្វីដែលអ្នកចង់បាន

សាកស្រមៃបើសិនជាគេកម្ម៉ង់ម្ហូបដោយមិនបានសួរអ្នក ហើយចំម្ហូបដែលអ្នកពេញចិត្ត និងទទួលបានសៀវភៅមួយក្បាលដែលអ្នកប៉ងចង់បានជាយូរ តើអ្នកមានអារម្មណ៍បែបណា? ជាការពិតណាស់មនុស្សដែលស្រលាញ់អ្នក គេតែងតែស្ដាប់ពីគំនិតនិងជម្រើសរបស់អ្នក គេអាចធ្វើអោយអ្នកសើចនឹងរឿងតិចតួច តែចំពោះអ្នកគិតថាវាមានន័យសម្រាប់អ្នក នោះគឺបង្ហាញថាគេយកចិត្តទុកដាក់នឹងអ្នកណាស់។

២. គេបង្ហាញពីសេចក្តីគោរពចំពោះអ្នក

នៅពេលដែលមានមនុស្សម្នាក់ដែលគោរពអ្នក យល់ពីអ្នកគ្រប់ពេលវេលា មិនថាក្នុងប្រព័ន្ធផ្សព្វផ្សាយ ការណាត់ជួបមុខផ្ទាល់ អ្នកប្រាកដជាមានអារម្មណ៍ល្អជាក់ជាពុំខាន។ បើសិនជាគេចាប់អារម្មណ៍អ្នកដូចជាការចងសក់ ringtone ក្នុងទូរស័ព្ទរបស់អ្នក ម្នាក់នោះពិតជាមានភាពទាក់ទាញណាស់។

៣. ភាសាកាយវិការគឺមិនអាចកុហកបានទេ

កាយវិការរបស់គេនឹងបង្ហាញអ្នកតាមរយៈស្នាមញញឹមរបស់គេ ការរីករាយក៏ដូចជាការប៉ះសក់របស់អ្នក សុទ្ធតែប្រាប់ថាគេកំពុងតែលួចស្រលាញ់អ្នកមែនហើយ។ គេរីករាយនឹងបង្ហាញចេញអោយអ្នកឃើញ ថាគេមានសេចក្តីសុខប៉ុណ្ណាពេលដែលគេបាននៅក្បែរអ្នក។

៤. ខ្សែភ្នែករបស់គេ

ខ្សែភ្នែករបស់គេនឹងប្រាប់អ្នកពីចម្លើយយ៉ាងប្រាកដ ដោយគេចូលចិត្តសម្លឹងមើលអ្នកមិនដាក់ភ្នែក ភ្នែករបស់គេពោរពេញទៅដោយមនោសញ្ចេតនានិងព្យាយាមស្ដាប់អ្វីដែលអ្នកបាននិយាយ ដែលធ្វើអោយអ្នកគិតថាអ្នកពិតជាមានតម្លៃក្នុងកែវភ្នែករបស់គេ។

៥. គេចង់ដឹងពីភាពពិតរបស់អ្នក

ជាទូទៅអ្នកអាចជាមនុស្សម្នាក់ដែលមិនចូលចិត្តនិយាយពីការឈឺចាប់ឬរឿងផ្សេងៗដែលកើតឡើងចំពោះអ្នកទេ ប៉ុន្តែមនុស្សបែបនោះ គេនឹងព្យាយាមរកវិធីណាដែលអ្នកអាចមានអារម្មណ៍ធូរស្បើយនឹងនិយាយវាចេញមក។ គេចង់ដឹងពីចំណង់ចំណូលចិត្តអ្នក ក្តីស្រមៃ ឬក៏រឿងគ្រួសារអ្នកថែមទៀតផង។ គេចង់យល់ពីអ្នកអោយបានច្រើនដោយសារគេចង់បង្កើនភាពស្និតស្នាលជាមួយអ្នក ហើយគេចំណាយពេលវេលាដើម្បីស្ដាប់រឿងអ្នក នោះគេពិតជាមានចិត្តលើអ្នកមែនហើយ។

៦. គេជាត្រចៀករបស់អ្នក

មិនថាអ្នកមានរឿងអ្វីកើតឡើង គេតែងតែស្ដាប់អ្នករៀបរាប់ពីបញ្ហា ការងារ។ល។ និងស្ដាប់អ្នកដោយគ្មានលក្ខខណ្ឌ។ គេចង់អោយទំនាក់ទំនងអ្នកនិងគេកាន់តែស្អិតរមួតជាងមុនបន្ថែមទៀត។ ទំនាក់ទំនងស្នេហាតែងតែមានភាពបរាជ័យនៅពេលដែលអ្នកជឿទៅលើសម្តីរបស់គេជាជាងដែលគេយកចិត្តទុកដាក់ស្ដាប់អ្នក ការអោយតម្លៃទៅកាន់មនុស្សម្នាក់មិនមែនទាល់តែគេធ្វើរឿងពិសេសៗសម្រាប់អ្នកទេ តែវាអាចកើតឡើងតាមសកម្មភាពតូចៗមួយចំនួនដែលធ្វើអោយអ្នកយល់ថាអ្នកមានតម្លៃសម្រាប់គេ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

សញ្ញាទាំង៨ដែលបង្ហាញថាអ្នករកបាននារីដែលសាកសមនឹងអ្នក

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី