វិធីសាស្ត្រសាងទំនុកចិត្តដោយបើកចំហ ដើម្បីក្លាយជាខ្លួនឯងពិតប្រាកដ

  • 2020-10-08 06:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទំនុក​ចិត្ត​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​រួម​បញ្ចូល​នូវ​​ភាព​ជោគ​ជ័យ​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​គ្រប់​គ្នា។ ហ៊ាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ​រហូត​ដល់​អាច​រក​ឃើញ​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​បាន ដែល​នោះ​ទើប​​​ជា​រឿង​សប្បាយ​និង​រំភើប​ចិត្ត​។ ​​ដូច្នេះ ​សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​ថា ពួក​គេ​នៅ​អៀន​ប្រៀន ឬ​ក៏​ខ្លាច​ក្នុង​ការ​សាង​កំហុស​រហូត​មិន​ហ៊ាន​ធ្វើ​អ្វី​សោះ ​គួរ​សាក​ល្បង​បំពេញ​តាម​វិធី​សាស្ត្រ​ទាំង​នេះ។ ​សាង​ទំនុក​ចិត្ត​ដើម្បី​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​ឲ្យ​បាន​ប្រសើរ។​​

រូបតំណាង

**១. កុំ​​ខ្វល់​ពី​អ្នក​ដទៃ​ច្រើន​ពេក**

​តាម​ពិត​ទៅ ​ការ​លំបាក​ផ្លូវ​ចិត្ត​​​​​របស់​មនុស្ស​សព្វ​ថ្ងៃ​មក​​ពី​​ពួក​គេ​ខ្វាយ​ខ្វល់​​ពេក​​ខ្លាច​អ្នក​ដទៃ​មើល​មក​ពួក​គេ​ក្នុង​ក្រសែភ្នែក​បែប​​ណា។ ​មិន​ថា​​ល្អ​ឬ​អាក្រក់ លទ្ធផល​​គឺ​អាស្រ័យ​លើ​អ្នក​ហ៊ាន​គិត​​ពី​វា​កម្រិត​​​​ណា​នោះ​ទេ។

រូបតំណាង

២. ​កត់​ត្រា​នូវ​គុណ​សម្បត្តិ​របស់​អ្នក

​​​​នៅ​ពេល​អ្នក​ទំនេរ ​សូម​សាក​ល្បង​​ចំណាយ​ពេល​បន្តិច​គិត​ថា​តើ​អ្នក​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ។ ​បន្ទាប់​មក​សរសេរ​លើ​ក្រដាស​នូវ​អ្វី​​ដែល​អ្នក​មាន​។ ​ទាំង​អស់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​​ជឿ​​ជាក់​លើ​ខ្លួន​ឯង ព្រោះ​អ្នក​មិន​អន់​ដូច​​អ្វី​ដែល​គេ​និយាយ​នោះ​​ទេ។

រូបតំណាង

៣. ​តែង​តែ​គិត​អំពី​ខ្លួន​ឯង

​​ចេះ​គោរព​ខ្លួន​ឯង ​មោទកភាព​ខ្លួន​ឯង ​និង​តែង​​តែ​សប្បាយ​ចិត្ត​ចំពោះ​ខ្លួន​ឯង ​គឺ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ទំនុក​ចិត្ត​ត្រលប់​មក​វិញ។ ​​​ព្រោះ​គ្មាន​អ្វី​​ជះ​ឥទ្ធិពល​មក​លើ​យើង ​ក្រៅ​ពី​ចិត្ត​របស់​យើង​ខ្លួន​ឯង​នោះ​ទេ៕

​អានបន្ត៖ ​ ក្លាយ​ជា​មនុស្ស​សំខាន់​ បើ​មនុស្ស​ស្រី​គោរព​ និង​ឲ្យ​តម្លៃ​ខ្លួន​ឯង​ត្រង់​ ៥​ ចំណុច​នេះ​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម