ទាយពីទំនាក់ទំនងអ្នកជាមួយមនុស្សជុំវិញខ្លួន​តាមរយះរូបនេះ

  • 2020-10-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបដែលអ្នកចាប់អារម្មណ៏ឃើញមុនគេនោះ អាចបកស្រាយអំពីការប្រាស្រ័យទាក់ទងរវាងអ្នក និង មនុស្សជុំវិញខ្លួន។ តើអ្នកសង្កេតឃើញអ្វីមុនគេ?

ជើងមនុស្សប្រុស

អ្នកជាប្រភេទមនុស្សដែលមិនខ្លាចក្នុងការបញ្ចេញគំនិត​យោបល់​និង​អ្វីដែលអ្នកយល់ឃើញនោះទេ​ ព្រមទាំងមានសមត្ថភាពក្នុងការពន្យល់ពីចិត្កគំនិត និង អ្វីដែលខ្លួនចង់បានដោយមិនធ្វើអោយភាគីម្ខាងទៀតយល់ច្រឡំ និង​​អន់ចិត្តជាមួយអ្នកឡើយ។

ជើងមនុស្សស្រី

អ្នកជាប្រភេទមនុស្សដែលនិយាយដោយស្មោះត្រង់​ អស់ពីចិត្ត និយាយតែអ្វីដែលអ្នកចង់និយាយ។ ចៀសវាងប្រើពាក្យដែលជាន់កែងខ្លួនអ្នកឬនិយាយដើមអ្នកដទៃ។ គួរប្រើប្រាស់សម្ដីសម្ដៅអ្នកប្រកបដោយសេចក្តីពិតនិងសេចក្តីស្រឡាញ់។

ជើងមនុស្សប្រុស​​ & ជើងមនុស្សប្រុស

ទោះជាទំនាក់ទំនងប្រភេទណាក្ដី​ក៏ទាមទារអោយមានការយល់ពីគ្នាអោយបានច្រើន ​ចៀសវាងការស្មានថាអ្នកដទៃយល់ពិអ្វីដែលអ្នកគិត​១០០ភាគរយដោយមិនចាំបាច់ប្រាប់នោះ។​​ ភាគច្រើនជម្លោះតែងតែកើតមកពីការស្មាននេះស្មាននោះនេះហើយ ដោយមិនបានសួរនាំអោយបានដឹងសាច់រឿងពិចប្រាកដនេះហើយ។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម