នៅចាំម្នាក់ញ៉ាំពោត Hands-free នេះបានអត់?

  • 2020-10-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុនរឿងហេតុនេះកើតឡើង ៥ ទៅ​ ៦​ខែ មាន Challenge មួយដែលតម្រូវអោយអ្នកចូលរួមទទួលទានពោតស្ងោរដោយប្រើប្រាស់មូ៉ទ័រស្វាន។ តាមពិតទៅមិនមែនមានតែគាត់តែម្នាក់នោះទេតែជួបរឿងអកុសលពេលចូលរួមនោះ មានអ្នកខ្លះក៏បាក់ធ្មេញ ខ្លះទៀតក៏ដាច់សក់មកទាំងផ្ទាំងដូចគាត់អញ្ចឹងដែរ តែអ្នកដែលត្រូវបានគេចងចាំជាងគេនោះគឺគាត់នេះហើយ។ ក្រោយពេលជួយរឿងនេះហើយ គាត់ក៏បានទៅជួបពេទ្យភ្លាមៗ​ហើយត្រូវបានណែនាំកុំអោយធ្វើរឿងបែបនេះទៀត ហើយត្រួវចំនាយពេលជាងកន្លះឆ្នាំទម្រាំតែមានកូនសក់ចាប់ផ្ដើមដុះមកវិញ។

ប្រហែលជាមានអ្នកនៅចាំគាត់បាន ហើយចង់ដឹងថា ៤​ ឆ្នាំមកនេះសក់គាត់ទៅជាយ៉ាងណាហើយនោះ។ តាមរយះបណ្តាញសង្គមដែលគាត់ប្រើប្រាស់​ គាត់មានឈ្មោះថា​ Liu Qiao Qiao ជានិសិត្សនៃសាកលវិទ្យាល័យ​​ Peking។​ ​បន្ទាប់ពីកើតមានរឿងនេះហើយនោះ Qiao Qiao ត្រូវបង្ខំចិត្តប្តូរស្ទាយមកពាក់មួកស្ទើរគ្រប់ពេលដើម្បីបិទបាំងស្នាមឆកនោះ ហើយក៏លេងឃើញចាប់អារម្មណ៏ចូលរួម Challenge ប្លែកៗបែបនេះទៀតដោយលុបចោលគណនីគាត់តែម្តង។

តែពេលនេះអ្នកប្រហែលជាចំណាំគាត់មិនបានទៀតនោះទេ​ ដោយថ្មីៗនេះគាត់បានសម្រេចចិត្តវះកាត់តែសម្ផស្សបន្ថែមខ្ពង់ច្រមុះ​ និង កាត់ត្របកភ្នែក២ជាន់ មើលទៅកាន់តែស្រស់ស្អាតប្លែកជាងមុន។ រូបភាពទាំងនេះប្រហែលជាអាចបកស្រាយចំងល់ថាសក់គាត់ដុះមកវិញាឬអត់នោះ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម