អ្នកជំនាញបង្ហាញរឿង ៤ ចំណុចដែលគូសេ្នហ៍គួរធ្វើ មុនពេលសម្រេចចិត្តរៀបការ

  • 2020-10-08 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាពាហ៍ពិពាហ៍គឺជាការប្តជ្ញាចិត្តដ៏ធំមួយ មុននឹងសម្រេចចិត្តឈានដល់ការរៀបការ អ្នកគួរដឹងច្បាស់ថា តើដៃគូរបស់អ្នកបានត្រៀមខ្លួននិងប្តជ្ញាចិត្តហើយឬនៅ? ក៏ប៉ុនែ្តតើអ្នកដឹងច្បាស់អត់ថាអ្នកខ្លួនឯងកំពុងតែដើរលើផ្លូវត្រូវឬអត់? ខាងក្រោមនេះជាចំណុចសំខាន់ៗដែលអ្នកគួរធ្វើមុននឹងសម្រេចចិត្តឈានដល់ការរៀបការ។

១. ការសែ្វងយល់អំពីគ្នា

អ្នកគួរតែសាកល្បងក្នុងការរស់នៅជាមួយគ្នាបើសិនជាអាច ដើម្បីសែ្វងយល់អំពីគ្នានិងអត្តចរិតពិតរបស់ដៃគូ ហើយរៀនយោគយល់គ្នាទៅវិញទៅមក។ ការបង្កើតដំណើរកំសាន្តជាមួយគ្នាក៏ល្អផងដែរ ដើម្បីបង្កើនអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

២. ការឆ្លងកាត់ឧបសគ្គជាមួយគ្នា

ការរៀនអំពីទំនួលខុសត្រូវ និងការដោះស្រាយបញ្ហានៅពេលមានជម្លោះឈ្លោះប្រកែកកើតឡើងម្តងៗ។ អ្នកត្រូវមានហេតុផលច្បាស់លាស់ ការជជែកវែកញែកដោយសន្តិវិធី និងការអនុគ្រោះគ្រប់ពេលដែលខឹងគ្នា ទើបជីវិតសេ្នហាមានសុខភាពល្អក្នុងដៃគូជីវិត។

៣. មានការពិភាក្សាឲ្យបានច្បាស់លាស់

អ្នកគួរតែចាប់ផ្តើមពិភាក្សាយោបលគ្នា ទាក់ទងទៅលើលុយកាក់ ថាតើអ្នកអាចផ្គត់ផ្គង់ទៅលើពិធីមង្កលកាបានដែរឬទេ។ ការសួរយោបលគ្នាអំពីការមានកូនជាដើម ថាតើគួរយកកូនប៉ុន្មាននិងនៅពេលណា ដើម្បីមានលទ្ធភាពក្នុងការចិញ្ចឹមថែរក្សាបីបាច់កូន និងការផ្គត់ផ្គង់គ្រួសារ។

៤. បើកចំហនូវការពិត

ការប្រាប់គ្នាអំពីក្រុមគ្រួសារ បើទោះបីជាវាមិនសូវចាំបាច់ក៏ដោយ។ ការប្រាប់ដៃគូរអំពីទម្លាប់មិនល្អៗរបស់ខ្លួនមួយចំនួន ដើម្បីឲ្យដៃគូអាចសម្របសម្រួល និងធ្វើការកែច្នៃទាំងអស់គ្នា ហើយគួរតែពិភាក្សាអំពីអ្វីដែលខ្លួនចង់បាននៅពេលអនាគតទៅកាន់ដៃគូរបស់យើង ថាតើដៃគូរបស់យើងអាចបន្តធ្វើបានឬក៏អត់៕

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម