ចូលគេងក្រោយម៉ោង ១១ ដូចជាកំពុងតែហៅរកជំងឺទាំងនេះដាក់ខ្លួនអ៊ីចឹង
- 2020-10-09 02:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលគេងក្រោយម៉ោង ១១ ដូចជាកំពុងតែហៅរកជំងឺទាំងនេះដាក់ខ្លួនអ៊ីចឹង
ទម្លាប់ចូលគេងយប់ជ្រៅ អាចធ្វើអោយអ្នកជួបបញ្ហាដូចខាងក្រោមនេះ៖
១. បញ្ហាស្បែក
ចាប់ពីម៉ោង ២២ : ០០ ដល់ ២៣ : ០០ គឺជាពេលវេលាដែលស្បែកជួសជុលកោសិកាដែលខូចខាតអោយល្អមកវិញ។ ប្រសិនបើមិនប្រញាប់ចូលគេងទេនោះ ក្រពេញendocrine នឹងមិនអាចដំណើរការបានប្រកបដោយប្រសិទ្ធភាពបណ្តាលឱ្យខូចប្រព័ន្ធសរសៃប្រសាទនិងនាំឱ្យស្បែកស្ងួតស្ស្នាមអុជខ្មៅ មុន និង ស្នាមជ្រីវជ្រួញកើតឡើងមក។
២. ឡើងទម្ងន់
នៅពេលចូលគេង រាងកាយបញ្ចេញសារធាតុមួយហៅថាឡេទីទីនដែលជួយឱ្យរាងកាយស្រកទំងន់។ ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ទេអ្នកនឹងខកខានឱកាសដ៏ល្អមួយនេះ ដែលធ្វើអោយជាតិខ្លាញ់នៅក្នុងរាងកាយកកកុញហើយមិនអាចត្រូវបញ្ចេញពីរាងកាយបាន។
៣. ការចងចាំមិនល្អ
នៅពេលដែលអ្នកមិនព្រមចូលគេងកាន់តែយូរ ប្រព័ន្ធប្រសាទ sympathetic និង នៅតែធ្វើការពេញមួយយប់ដែលធ្វើអោយអ្នកមានអារម្មណ៏ អស់កំលាំង និង ធីងធោងនៅពេលព្រឹក ព្រមទាំងមិនអាចផ្តោតអារម្មណ៏ទៅធ្វើការអ្វីបាននោះទេ។
៤. ជំងឺបេះដូង
មនុស្សដែលគេងនៅពេលយប់ជ្រៅច្រើនតែមានអារម្មណ៍ឆេវឆាវ និង មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ វាក៏អាចបណ្ដាលអោយយសរីរាង្គខាងក្នុងដំណើរការមិនបានត្រឹមត្រូវតាមម៉ោងជីវសាស្រ្តមិនអាចកែសំរួលចង្វាក់បេះដូងទាន់ពេលវេលាដែលបង្កអោយមានហានិភ័យនៃជំងឺបេះដូង - លើសឈាមជាដើម។
៥. ខ្សោយថ្លើម
ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៣ ព្រឹកគឺជាពេលវេលាសម្រាប់ថ្លើមធ្វើការនិងបណ្តេញជាតិពុលចេញពីរាងកាយ។ ប្រសិនបើរាងកាយមិនត្រូវបានសម្រាកនៅពេលនេះ ថ្លើមក៏មិនអាចធ្វើការ និង ជួសជុលកោសិកាដែលខូចបានទេ ប្រសិនបើថ្លើមខូចខាត សុខភាពទូទៅក៏ខ្សោយទៅតាមនោះដែរ។
៦. ជំងឺក្រពះពោះវៀន
ជាមធ្យម ២-៣ ថ្ងៃកោសិកា epithelial នៃក្រពះនឹងដំណើរការផផលិត និង ជួសជុលកោសិកាដែលខូចខាតឡើងមកវិញ ដែលភាគច្រើនកើតឡើងក្នុងពេលយប់។ ការក្រោកពីគេងយឺតនិងញ៉ាំនៅពេលយប់នឹងដាក់បន្ទុកកាន់តែច្រើនលើបំពង់រំលាយអាហារ។