មិនត្រឹមតែធ្វើអោយស្បែកស្រអាប់មិនស្រស់ថ្លា គីឡូក៏ចេះតែឡើងមិនឈប់ បើទទួលអាហារបែបនេះ

  • 2020-10-07 03:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការហាត់ប្រាណ និង ប្រើប្រាស់ផលិតផលថែរក្សាសុខភាពស្បែកសំខាន់ណាស់ហើយ តែបើអ្នកមានទម្លាប់ទទួលទានអាហារទាំង ៣ ពេល មិនត្រឹមត្រូវនោះ ទោះជាខំប្រឹងយ៉ាងណាក៏មិនងាយនឹងឃើញលទ្ធផលដូចគេដែរ។ នេះជាក្បួនខ្នាតក្នុងការទទួលទានអាហារអោយត្រូវតាមម៉ោងពេលដែលរាងកាយអ្នកត្រូវការ៖

អាហារពេលព្រឹក: ៧ - ៨ ព្រឹក

មិត្តនារីភាគច្រើនប្រហែលជាគិតថា ការដែលមិនទទួលទានអាហារពេលព្រឹកអាចជួយអោយពួកគេស្រកគីឡូកាន់តែឆាប់ តែពេលព្រឹកនេះហើយដែលរាងកាយអ្នកកំពុងតែស្រេកឃ្លាន ហើយទាមទារចំនីអាហារបំផុតហើយ ដើម្បីផ្ដល់ថាមពលដល់រាងកាយអ្នកពេញមួយថ្ងៃ។ អញ្ចឹងហើយក្រោយភ្ញាក់គេងភ្លាមគួរសង្វាតទទួលទានទឹកមួយកែវ ហើយអាហារពេលព្រឹក ៣០ នាទីក្រោយមក។ គួរចៀសវាងបរិភោគបន្ទាប់ពីម៉ោង ១០ ព្រឹក អាហារដែលនៅក្នុងរាងកាយអ្នក អាចនឹងប្រែទៅជាខ្លាញ់ ដែលជាមូលហេតុធ្វើអោយអ្នកឡើងទម្ងន់បាន។

អាហារថ្ងៃត្រង់: ១២ - ២ ថ្ងៃ

បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច គួរណាស់សម្រាកមាត់អោយបាន ៤ ម៉ោងដូចនេះពេលវេលាដែលសក្តិសមក្នុងការទទួលអាហារថ្ងៃត្រង់បំផុតនោះគឺចន្លោះពីម៉ោង ១២ - ២ ថ្ងៃ។ ការដែលប្រញាប់ញ៉ាំអាហារថ្ងៃត្រង់ អាចជួយអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញប្រសិនបើអ្នកញ៉ាំក្រញ៉ាំពេកនោះ អ្នកនឹងចាបផ្ដើមមានអារម្មណ៏ហត់នឿយ ងងុយគេង និងគិតអ្វីក៏មិនចេញដែរ។ លើសពីនេះអ្នកក៏គួរកត់សំគាល់ផងដែរថា អ្នកមិនគួរញ៉ាំបន្ទាប់ពីម៉ោង ៤ ល្ងាច លុះត្រាតែអ្នកហាត់កីឡាអាចទ្រាប់ពោះជាមួយអាហារស្រាល ៗ ដូចជាដំឡូងផ្អែមគ្រាប់ធញ្ញជាតិប្រហែល ៣០ នាទីមុនពេលចាប់ផ្ដើមហាត់។

អាហារពេលល្ងាច: ៥:៣០ -៧:៣០ ល្ងាច

បន្ទាប់ពីធ្វើការបានមួយថ្ងៃហើយនោះ​ រាងកាយអ្នកក៏ចាប់ផ្តើមទាមទារថាមពលបន្ថែម។​ អាហារពេលល្ងាចដ៏ល្អដ៏ល្អបំផុតនោះគឺនៅចន្លោះម៉ោង ៥:៣០ -៧:៣០ ល្ងាច។ ទោះយ៉ាងណាក៏ដោយ​ ក្នុងករណីរវល់ការងារ អ្នកអាចញ៉ាំបន្ទាប់ពីពេលនោះ ប៉ុន្តែនៅតែត្រូវប្រាកដថាញ៉ាំមុនម៉ោង ៩ យប់។ អ្នកជំនាញផ្នែកអាហាររូបត្ថម្ភថាបន្ទាប់ពីអាហារពេលល្ងាចជាធម្មតាចូលគេងប្រព័ន្ធរំលាយអាហារក៏សម្រាកបណ្តោះអាសន្នដែរ ដូច្នេះអាហារដែលមិនត្រួវបានរំលាយនឹងងាយប្រមូលផ្តុំជាតិខ្លាញ់ និង មានអារម្មណ៏ឆ្អល់ពោះពិបាកទ្រាំថែមទៀតផង។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម