ទាំងនេះអាចជាមូលហេតុដែលអ្នកនៅតែបំភ្លេចគេមិនបាន

  • 2020-10-06 05:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចែកផ្លូវគ្នាអាចមិនមែនជារឿងងាយស្រួល តែអ្វីដែលកាន់តែពិបាកនោះគឺការដែលអ្នកមិនអាចកាត់ផ្ដាច់គេចេញពីក្នុងជីវិតអ្នក បើបែបនេះមែននោះ ទាំងនេះអាចជាមូលហេតុ៖

១. មនុស្សដែលយកចិត្តទុកដាក់ពីអ្នកសូម្បីតែរឿងតិចតួច

ទោះបីជាមិនមែនជាចិញ្ជៀនពេជ្រ ឫ ឡានទំនើបអីពិតមែន តែរបស់តិចតួច ជាពិសេសរបស់ដែលអ្នកត្រូវប្រើប្រាស់ជាប្រចាំ ដូចជាប្រភេទប៊ិចដែលគេចូលចិត្តប្រើ ខ្សែចងសក់ដែលគេទិញអោយជាដើម វត្ថុតូចតាចទាំងអស់នេះហើយដែលអាចធ្វើអោយអ្នកនៅតែនឹកគេមិនឈប់នោះ។

២. ក្បត់ចិត្តអ្នក

ពេលខ្លះមិនត្រឹមតែអនុស្សាវរីយ៏ល្អនោះទេ ដែលធ្វើអ្នកពិបាកនឹងបំភ្លេចគេ តែជួនកាលការដែលគេធ្វើអោយអ្នកកើតទុក្ខ ហើយគ្រាំគ្រាចិត្ត ក៏អាចធ្វើអោយគេដិតជាប់នៅក្នុងចិត្តអ្នកកាន់តែយូរ។

៣. ចងចាំតែរឿងល្អៗ

បន្ទាប់ពីបែកគ្នារួច អ្នកប្រហែលជានៅតែគិត និង ចង់ចងចាំរឿងល្អដែលធ្លាប់ាសាងមកជាមួយគ្នា ដែលជាហេតុដែលធ្វើអោយអ្នកភ្លេចអស់នូវរឿងរ៉ាវមិនល្អ និង រឿងរ៉ាវឈឺចាប់ដែលគេនាំមកអោយអ្នកនៅពេលដែលទាក់ទងគ្នា។

៤. ខ្លាចភាពឯកា

មនុស្សភាគច្រើនមិនទម្លាប់ក្នុងការប្រើប្រាស់ជីវិតតែម្នាក់ឯង ដែលអាចធ្វើអោយការបំភ្លេចអ្នកចាស់កាន់តែពិបាកឡើង។ យោងតាមការសិក្សាមួយបានបង្ហាញថាមនុស្សដែលមិនចូលចិត្តនៅទំនេរ តែងតែនឹកគិតដល់សង្សារចាស់ច្រើនជាងមនុស្សធម្មតា។

៥. នៅតែមានសង្ឃឹមថាអាចត្រូវគ្នាវិញ

វាអាចនឹងកើតឡើងជាពិសេស បើសិនជាអ្នកនៅតែព្យាយាមនឹកគិតថា អ្នកធ្វើខុសត្រង់ អាចមកពីអ្នកមិនល្អមែនទេ ដែលធ្វើអោយគេដើរចេញបែបនេះ។ ការដែលមិនយល់ច្បាស់ពីមូលហេតុដែលបែកគ្នាបែបនេះ ហើយដែលអាចធ្វើអោយអ្នកនៅតែមានកូនចិត្តថា អ្នកនឹងគេមិនទាន់នឹងអស់និស្ស័យនឹងគ្នានៅឡើយ។

ប្រភព៖ Insider ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម