មូលហេតុ៥ ដែលអ្នកមិនគួរប្រើប្រាស់ទូរសព្ទរបស់អ្នកក្នុងបន្ទប់ទឹក

  • 2020-10-06 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សនាពេលបច្ចុប្បន្នគឺចូលចិត្តប្រើsmartphone ដែលយកទូរសព្ទជាប់តាមខ្លួនរហូត ហើយរវល់នឹងវាមែនទែន។ វាជាការពិតណាស់ការប្រើប្រាស់ទូរស័ព្ទចល័តមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើសិនសួម្បីតែចូលបន្ទប់ទឹកក៏ឃ្លាតទូរសព្ទមិនបាន វាមានផលអាក្រក់ខ្លះដែលអ្នកគួរតែដឹង។

១. ការរីករាលដាលនៃបាក់តេរី

ការស្រាវជ្រាវថ្មីៗបានបង្ហាញថាទូរសព្ទគឺកខ្វក់ជាងចានបង្គន់ដែលអ្នកអង្គុយពីលើរៀងរាល់ថ្ងៃ។ ទូរស័ព្ទពោរពេញទៅដោយបាក់តេរីអ៊ីកូឡាយ(E.coli) ដែលវាជាប្រភេទបាក់តេរីប៉ះពាល់ដល់សុខភាព វាធ្វើអោយអ្នកមានបញ្ហាពោះវៀនតូចដូចជា ការពុលអាហារ ហើយវាក៏មិនមែនតែជាបាក់តេរីតែមួយប្រភេទដែលគេបានរកឃើញក្នុងបន្ទប់ទឹកដែរ។

២. មានឱកាសប្រឈមនឹងជំងឺឫសដូងបាត

កាលណាដែលអ្នកចំណាយពេលយូរអង្គុយលើចានបង្គន់ វាធ្វើអោយផ្នែកខាងក្នុងនៃសារពាង្គកាយមានសំពាធ ដែលជាហេតុធ្វើអោយសារពាង្គកាយដំណើរការមិនប្រក្រតី។ ដូច្នេះវាបង្កអោយកើតជាឫសដូងបាត។ មូលហេតុដែលបានស្រាវជ្រាវគឺគេបានបញ្ជាក់យ៉ាងច្បាស់គឺមកពីការចំណាយពេលបន្ធូរអារម្មណ៍ជាមួយទូរសព្ទយូរពេក។

៣. បង្អាក់សមត្ថភាពការគិតរបស់អ្នក

ទូរសព្ទបានធ្វើការរំខានការគិតនិងការយកចិត្តទុកដាក់របស់អ្នក។ អ្នកប្រើប្រាស់ទូរសព្ទរមែងបង្កអោយមានបញ្ហាផ្សេងៗដែលនាំអោយមានផលប៉ះពាល់ដល់ការងារក៏ដូចជារឿងផ្ទាល់ខ្លួន។ អ្នកគួរតែចំណាយពេលវេលានៅម្នាក់ឯងវិញ ហើយដើម្បីអោយខួរក្បាលបានសម្រាកខ្លះផងដែរ។

៤. ផលប៉ះពាល់ដល់សាច់ដុំត្រកៀក

ចំណាយពេលប្រើទូរសព្ទក្នុងបន្ទប់ទឹកគឺមានផលប៉ះពាល់ទៅដល់សាច់ដុំ។ ជាទូទៅពោះវៀន ប្លោកនោមឬយោនីនឹងមានបញ្ហា ដោយសារតែសាច់ដុំត្រង់ត្រគៀកមិនខ្លាំង ក្នុងការការពារនិងទ្រទ្រង់ពួកវាដូចមុនទេ នេះមកពីការអង្គុយ ដែលធ្វើអោយពឹតនឹងពោះវៀនយូរពេក។

៥. ការកើនឡើងនៃការបរិយាយពីអាថ៍កំបាំង

វាជាការពិតណាស់ការប្រើប្រាស់ទូរសព្ទគឺញៀនខ្លាំងមែនទែន ដែលអ្នកខ្លះគាត់កំពុងតែព្យាយាមនិយាយពីរឿងរ៉ាវរបស់ខ្លួនបន្តិចម្តងៗ រហូតផុងខ្លួនដោយសារជក់នឹងវាពេកសឹងតែរៀបរាប់ជីវិតផ្ទាល់ខ្លួនអោយគេដឹងទៀត។

តើអ្នកគិតយ៉ាងណាចំពោះការញៀននឹងទូរសព្ទនៃមនុស្សនាសម័យនេះ? តើអ្នកគាំទ្រវា ឬក៏អ្នកគិតថាវាមានផលប៉ះពាល់ដែរ?

ចុចអានបន្ត៖

អាហារទាំង៥ដែលអ្នកអាចដាក់លើតុការងារ បំបាត់ការស្រេកឃ្លាន ហើយមិនធ្វើអោយធាត់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម