ពិតអត់អ្នកដែលមានសាច់ មានអាយុវែងជាងមនុស្សស្គម?

  • 2020-10-05 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិតហើយ អ្នកមិនបានអានច្រឡំនោះទេ មនុស្សភាគច្រើនក៏គិតអញ្ចឹងដែរ មានតែមនុស្សដែលមានគីឡូមិនសូវធ្ងន់ទើបមានសុខភាពល្អជាមនុស្សធម្មតា តែបើ់យោងតាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថាទាល់តែមានសាច់បន្តិចក៏ទើបបានរស់នៅបានយូរ។

ផ្អែកលើស្ថិតិសុខភាពថ្នាក់ជាតិ នៃប្រទេសកាណាដា បានបង្ហាញថាអ្នកដែលមានសាច់បន្តិចអាចរស់នៅបានយូរជាង អ្នកដែលមានគីឡូតិច និង អ្នកដែលធាត់ខ្លាំង។ អ្នកដែលស្គមពេក ឫ ធាត់ពេកអាចប្រឈមនឹងជំងឺជាច្រើន ជាពិសេសបញ្ហាបេះដូងនេះតែម្ដង។

ជាធម្មតានៅពេលដែលមានអាយុកាន់តែច្រើនទៅ មនុស្សដែលរាងមានសាច់ មានការយកចិត្តទុកដាក់ថែទាំ និង តាមដានការវិវត្តនៃសុខភាពរបស់ពួកគេច្រើនជាងអ្នកស្គមៗ ដែលជាហេតុធ្វើអោយជំងឺដែលពួកគេមានត្រូវបានរកឃើញ និង ព្យាបាលភ្លាមធ្វើអោយសុខភាពទូទៅរបស់ពួកគេប្រសើរជាងមនុស្ស ២ ក្រុមទៀត។ ជាពិសេសគេក៏បានរកឃើញថា អ្នកដែលមានសាច់ភាគច្រើនយកចិត្តទុកដាក់ក្នុងហាត់ប្រាណជាប្រចាំ ព្រមទាំងមានការប្រុងប្រយ័ត្នជាមួយចំនីអាហារដែលពួកគេទទួលទាន ដែលអាចធ្វើអោយពួកគេមានសុខភាពមាំមួនជាង។

ប្រភព៖ business-standard ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម