តើមនុស្សដែលអ្នកចូលចិត្ត គេគិតបែបណាចំពោះអ្នក? សាករើសសន្លឹកបៀរមួយ

  • 2020-10-02 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះ សាក​រើស​រូប​មួយ​ទៅ ​ដើម្បី​ដឹង​ថា ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត ​គេ​គិ​ត​បែប​ណា​ចំពោះ​អ្នក។

១. បើ​អ្នក​រើស​យក​សន្លឹក A

​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ម្នាក់​នោះ ​​គេ​គិត​ថា​អ្នក​ជា​មនុស្ស​អាថ៌កំបាំង ពិបាក​ស្វែង​យល់ ប្រៀប​ដូច​ជា​រូប​អាថ៌កំបាំង​ដែល​គេ​ត្រូវ​ចំណាយ​ពេល​​​តាម​ដាន​ខ្លាំង​មែន​ទែន។ ​​គេ​មាន​អារម្មណ៍​ថា ​អ្នក​​កំពុង​លាក់​អ្វី​មួយ មិន​ព្រម​បង្ហាញ​ពី​ខ្លួន​ឯង​ពិត​ដល់​​អ្នក​ផ្សេង​ឲ្យ​បាន​ដឹង។ ហេតុ​នេះ​ហើយ ​វា​ជា​បញ្ហា​លំបាក​មួយ​ដែល​គ្មាន​ចម្លើយ ​ក្នុង​ក្រសែ​ភ្នែក​របស់​គេ​ផង​ដែរ។ ​

​​តែ​តាម​ពិត​ទៅ ​អ្នក​ជា​មនុស្ស​មិន​សូវ​ពូកែ​ខាង​បូរបាច់​ឡើយ ​តែ​អ្នក​ជា​មនុស្ស​ឆ្លាត​ចេះ​ដឹង​ពី​របៀប​ Take Care ​យ៉ាង​ស្ងៀម​ស្ងាត់​ចំពោះ​អ្នក​ដទៃ។ ​ចេះ​គោរព និង​មិន​បំពាន​អារម្មណ៍​របស់​គេ ។ ​អ្នក​គ្រាន់​តែ​ចូល​ចិត្ត​សកម្មភាព​ណា​ដែល​ស្ងប់​ស្ងាត់ ដែល​អ្នក​យល់​​ថា​វា​ជួយ​ដល់​សម្ព័ន្ធ​ស្នេហា​របស់​អ្នក​បាន​ល្អ​ប្រសើរ ដែល​សុំ​ត្រឹម​ប៉ុណ្ណឹង ​គឺ​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ។

២. បើ​អ្នក​រើស​យក​សន្លឹក B

អ្នក​ដឹង​អត់? Ex ​របស់​អ្នក​កំពុង​គិត​ថា ​អត្តចរិត​របស់​អ្នក​ពិត​ជា​ល្អ​ណាស់ ហើយ​ក៏​សក្ដិសម​ធ្វើ​ជា​​ស្វាមី / ​ភរិយា ​ដ៏​ល្អ​ម្នាក់ បន្ទាប់​ពី​រៀប​ការ​រួច​ផង​ដែរ។ ​គេ​​​បាន​ចាត់​ទុក​អ្នក ជា​មនុស្ស​សំខាន់​ម្នាក់​ ​ប្រឹង​ប្រែង​ធ្វើ​ការ ​ច្បាស់​លាស់ និង​ទន់​ភ្លន់។ ​តែ​អ្នក​ក៏​មើល​ទៅ​តឹង​​តែង មាន​ទស្សនៈ​ផ្ទាល់​ខ្លួន ក្បាល​រឹង​មិន​ធម្មតា និង​មិន​ងាយ​បង្ក្រាប​​បាន​នោះ​ទេ។ ជួន​កាល មនុស្ស​ម្នាក់​នោះ​គិត​ថា គាត់​ពិបាក​នឹង​ដើរ​ផ្លូវ​ជាមួយ​អ្នក​បន្តិច ហើយ​មាន​តែ​អ្នក​ដែល​មាន​អត្តចរិត​ស្រដៀង​គ្នា​ប៉ុណ្ណោះ ​ទើប​អាច​សម្រប​ជាមួយ​អ្នក​បាន។ ​ម្យ៉ាង​ទៀត អ្នក​ក៏​ជា​មនុស្ស​ដែល​ងប់​នឹង​ការងារ ​និង​តឹង​រឹង​ពេក​ថែម​ទៀត។

៣. បើ​អ្នក​រើស​យក​សន្លឹក C

គាត់​មាន​អារម្មណ៍​ថា ​អ្នក​ជា​មនុស្ស​ម្តង​ចិត្ត​ក្តៅ ​ម្តង​ចិត្ត​ត្រជាក់។ ​សកម្មភាព​របស់​អ្នក​ពេល​ខ្លះ​ក៏​មិន​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​យល់​​ពី​ជម្រៅ​ចិត្ត​ឲ្យ​ប្រាកដ​យ៉ាង​ណា។ ​ក្នុង​កែវ​ភ្នែក​របស់​គេ ​​មើល​ឃើញ​អ្នក​ជា​មនុស្ស​ស្រលាញ់​សេរីភាព ​ចិត្ត​ទូលាយ ព្រម​ទាំង​​ចេះ​បង្កើត​សម្ព័ន្ធ​មិត្ត​ក្នុង​សង្គម និង​មិត្ត​ភក្កិ​បាន​យ៉ាង​ច្រើន នេះ​​ដោយសារ​​អ្នក​​តែង​ឲ្យ​តម្លៃ​ទៅ​លើ​​​ផ្នែក​ទំនាក់​ទំនង និង​ការ​និយាយ​ផង​ដែរ។ ​យ៉ាង​នេះ​ហើយ ​គេ​តែង​ចាត់​ទុក​អ្នក​ជា​មនុស្ស​ល្អ​ ប៉ុន្តែ​ពេល​ខ្លះ​ដោយ​សារ​តែ​អ្នក​ម្តង​ក្តៅ ​ម្តង​ត្រជាក់ ទើប​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​មិន​សូវ​មាន​សុវត្ថិភាព​សម្រាប់​គេ​។ ​​ដូច្នេះ ​អ្នក​ត្រូវ​ចេះ​បង្កើន​ការ​ជឿ​​​ទុក​ចិត្ត​ទ្វេ​ដង​ដល់​អ្នក​ដទៃ ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ពង្រឹង​ទំនាក់​ទំនង​នេះ​មែន។

៤. បើ​អ្នក​រើស​យក​សន្លឹក D

សម្រាប់​​មនុស្ស​ម្នាក់​នេះ ​អ្នក​គឺ​ជា​មនុស្ស​រឹ​ងមាំ​បំ​ផុត ​មាន​ចំណេះ​ដឹង ​ឯក​រាជ្យ ព្រម​ទាំង​ចេះ​គ្រប់​គ្រង​អារម្មណ៍​ផ្ទាល់​ខ្លួន​បាន​យ៉ាង​ល្អ។ ​គាត់​ពិត​ជា​លួច​សរសើរ​អ្នក​អស់​ពី​ចិត្ត នូវ​ការ​លះ​បង់​ដ៏​ខ្ជាប់​ខ្ចួន​នេះ។ ​បើ​ទោះ​ជា​អ្នក​មាន​កំហឹង​ដូច​ភ្នំ​ភ្លើង​យ៉ាង​ណា ​ក៏​អ្នក​​នៅ​តែ​​ធ្វើ​ចិត្ត​ត្រជាក់​បាន។ ​អ្នក​គឺ​ជា​មនុស្ស​សកម្ម ​មាន​សមត្ថភាព ​ចេះ​រីករាយ​នូវ​ជ័យ​ជម្នះ​របស់​អ្នក​ផង ​និង​បង្កើត​អ្វី​ថ្មី​ៗ​បាន​គ្រប់​កា​លៈ​ទេ​សៈ។ ​អ្នក​ដទៃ​តែង​តែ​សប្បាយ​រីក​រាយ​ពេល​បាន​នៅ​ជិត​អ្នក៕​​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម