ដឹងហើយ ភ្ញាក់ព្រើត! ​អាថ៍កំបាំង​៣ធំៗ ដែលប្តីច្រើននិយាយដើមប្រពន្ធប្រាប់អ្នកផ្សេង

  • 2020-10-02 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​ស្វាមី​ជា​ច្រើន​ដឹង​ថា ​រឿង​ខ្លះ​បើ​និយាយ​ត្រង់​ពេក​នៅ​ចំពោះ​មុខ​ប្រពន្ធ ​ច្បាស់​ជា​នាង​មិន​សប្បាយ​ចិត្ត។ ​ហេតុ​នេះ​ហើយ ​បុរស​ជា​ច្រើន​តែង​និយាយ​រឿង​ពិបាក​ក្នុង​ចិត្ត​អំ​ពី​ប្រពន្ធ​របស់​ខ្លួន​ប្រាប់​ទៅ​មិត្ត​ជិត​ស្និទ្ធ ឬ​អ្នក​ដទៃ​ឲ្យ​បាន​ដឹង។

១. ប្រពន្ធ​រអ៊ូ​ច្រើន

ភរិយា​ជា​ច្រើន​តែង​តែ​គិត​ថា ​ការ​ដែល​ខ្លួន​និយាយ​ច្រើន​ហូរ​ហែរ​មក​នេះ ​ហេតុ​ផល​គឺ​ដើម្បី​តែ​ប្តី​ល្អ​ដែរ ដោយ​សារ​នាង​នៅ​បារម្ភ​ច្រើន​ពី​ស្ថាន​ភាព​គ្រួសារ ​​ដូច្នេះ​ហើយ​ទើប​នាង​ប្រឹង​រំលឹក​និង​ជម្រុញ​ប្តី​របស់​នាង​រាល់​ថ្ងៃ​បែប​នេះ។ ​យ៉ាង​​ណា​ក៏​ដោយ ​ស្វាមី​​មាន​អារម្មណ៍​ថា ​នេះ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​​ហើយ​ធុញ​ទ្រាន់​ទៀត ដែល​ប្រពន្ធ​ចេះ​តែ​រអ៊ូ​រាល់​ថ្ងៃ​​បែប​នេះ។

ទើប​អ៊ីចឹង​ហើយ បុរស​ជា​ច្រើន​នៅ​ពេល​ជួប​ជុំ​មិត្ត​ភក្កិ​ម្តង​ៗ គាត់​តែង​និយាយ​​ចំណុច​នេះ​អំពី​ប្រពន្ធ​របស់​ខ្លួន ។ ប៉ុន្តែ​ពួក​គេ​ភ្លេច​ហើយ​ថា ​ប្រសិន​បើ​ប្រពន្ធ​មិន​ស្រលាញ់​ប្តី ​នាង​ក៏​មិន​រអ៊ូ​ច្រើន​អ៊ី​ចឹង​ដែរ។

២. មុខ​មិន​ចេះ​ស្រស់

ជីវិត​ប្រៀប​ដូច​ដង​ផ្លូវ​ដែល​ពេល​ខ្លះ ត្រូវ​ជួប​បញ្ហា​ស្ទះ​ចរាចរណ៍។ ​មិន​ខុស​គ្នា​ដែរ នៅ​កន្លែង​ធ្វើការ បុរស​ជួន​កាល​ក៏​ជួប​រឿង​មិន​សប្បាយ​ចិត្ត ដូច្នេះ​បើ​ប្រពន្ធ​ឃើញ​ប្តី​មក​ដល់​ផ្ទះ ហើយ​នាង​ធ្វើ​មុខ​ក្រញូវ មុខ​មិន​រីក​​ហើយ​មិន​ចេះ​សួរ​នាំ​ដោយ​សំនួរ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ប្តី​​ណា​ក៏​គ្មាន​កម្លាំង​ដែរ។ គាត់​អាច​និយាយ​ពី​ប្រពន្ធ​ដែល​មិន​ចេះ​​ផ្តល់​នូវ​ភាព​កក់​ក្តៅ​មួយ​ឲ្យ​គាត់ មិន​ចេះ​លើក​ទឹក​ចិត្ត ប៉ុន្តែ​បែរ​ជា​ចេះ​តែ​រអ៊ូ​និង​មុខ​កាច​មិន​ឈប់​ឈរ។ ដែល​នេះ​ហើយ ​ចេះ​តែ​ធ្វើ​ឲ្យ​ប្តី​ខឹង និង​មិន​សូវ​ចង់​ចូល​ផ្ទះ។

៣. ប្រពន្ធ​រិះ​ថាំ​ពេក

ប្រពន្ធ​តែង​តែ​ជា​អ្នក​រៀប​ចំ​ទុក​ដាក់​លុយ​កាក់ ​​មិន​ហ៊ាន​ចាយ​ខ្ជះ​ខ្ជាយ ព្រោះ​ខ្លាច​ថ្ងៃ​ខាង​មុខ​ត្រូវ​ជួប​វិបិត្ត​ណាមួយ ​អាច​យក​លុយ​សន្សំ​ទាំង​នេះ​មក​ដោះ​ទាល់​បាន។ ​យ៉ាង​ណា​ក៏​ដោយ ​​នៅ​ពេល​បុរស​ខំ​ប្រឹង​ធ្វើ​ការ​រកស៊ី​ពេញ​មួយ​ខែ ​ហើយ​គាត់​ចង់​បាន​របស់​អ្វី​មួយ​ តែ​បែរ​ជា​ប្រពន្ធ​រឹត​ត្បិត​គាត់ នោះ​គាត់​នឹង​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ចិត្ត​ជាមួយ​ភរិយា​ទេ។ ​គាត់​នឹង​គិត​ថា ​គ្រួសារ​នេះ​ពុំ​មាន​ភាព​ស្មើគ្នា បើ​ទោះ​​នោះ​ជា​ប្រាក់​ខែ​ពេញ​មួយ​ខែ​របស់​គាត់ ​តែ​គាត់​បែរ​ជា​គ្មាន​សិទ្ធ​ទៅ​វិញ។ ​ស្វាមី​​​នឹង​មាន​អារម្មណ៍​​សោក​សៅ ហើយ​មួល​ម៉ៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​អត់​ទ្រាំ​ពុំ​បាន​នឹង​និយាយ​រឿង​ទាំង​នេះ​ប្រាប់​ទៅ​អ្នក​ដទៃ។

​យ៉ាង​នេះ​ក្តី ​ក្នុង​គ្រួសារ​មួយ​បើ​ចង់​ឲ្យ​មាន​សុភមង្គល ​លុះ​ណា​តែ​ភាគី​ទាំង​សង​ខាង​ចេះ​យោគ​យល់​គ្នា ព្រម​ទាំង​ចិត្ត​ត្រជាក់ មិន​បង្ក​រឿង​តូច​ឲ្យ​ក្លាយ​ជា​ធំ។ លើស​ពី​នេះ​ទៅ​ទៀត ​ការ​ផ្តល់​កិត្តិយស​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ​គឺ​ការ​មិន​នាំ​ភ្លើង​ក្នុង​ទៅ​ក្រៅ ​ទើប​គ្រួសារ​បាន​សុខ ​និង​រមនា​​បាន​យូរ៕​

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម