គ្រួសារ​មួយ​រលាយ​ហិនហោច ក៏​ដោយ​សារ​តែ​មូលហេតុ​ដ៏​តូច​មួយ​នេះ

  • 2020-10-02 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​គ្រួសារ​ណា​មួយ ប្រសិន​បើ​ឪ​ពុក​ម្ដាយ​យក​កូន​ធ្វើ​ជា​ស្នូល​កណ្ដាល ហើយ​តាម​ចិត្ត​កូន​គ្រប់​បែប​យ៉ាង នឹង​ងាយ​ធ្វើ​ឲ្យ​គ្រួសារ​មួយ​នោះ​ឆាប់​ខ្ចាត់​ព្រាត់​ខ្លាំង​ណាស់។

ស្រលាញ់​កូន​មិន​គិត​ហេតុផល តាម​កូន​គ្រប់​បែប​យ៉ាង

បើ​សង្កេត​ទៅ​លើ​តថភាព​ពិត​នៅ​ក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​ ក្រៅ​ពី​កូន​មួយ​ចំនួន​ដែល​មាន​គំនិត​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌ ក៏​នៅ​សល់​កូន​មួយ​ចំនួន​ធំ​នៅ​​តែ​ខិលខួច ដើរ​បង្ករ​រឿង​គ្រប់​ទី​កន្លែង​ជាដើម។ ខណៈ​មនុស្ស​មួយ​ចំនួន​គិត​ថា ការ​ដើរ​បំផ្លាញ​គ្រសារ បំផ្លាញ​សង្គម​បែប​នេះ គឺ​ជា​ចរិត​ធម្មជាតិ​របស់​កូនទាំង​នោះ តែ​តាម​ការ​ពិត ឪពុក​ម្ដាយ​ក៏​មិន​រួច​ផុត​ពី​ទំនួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួក​កូន​ៗ​នេះ​ដែរ។

ត្បិត​​បើ​តាំង​ពី​តូច អ្នក​មាន​គុណ​ទាំង​២​បាន​ប្រៀន​ប្រដៅ​កូន​ឲ្យ​បាន​តឹង​រឹង ម្ល៉េះ​កូន​ធំ​ឡើង ក៏​មិន​បាន​មាន​បក្សពួក​ដើរ​ធ្វើ​ឲ្យ​ខូច​កេរ្តី៍​ឈ្មោះ​ឪពុក​ម្ដាយ​នោះ​ឡើយ។ សួរ​ថា ម៉េច​គ្រួសារ​ខ្លះ កូន​ធំ​ឡើង​មាន​កំណើត ឯ​មួយ​ចំនួន​ទៀត​ ធំ​ឡើង​បែរ​ជា​បំផ្លាញ​ទៅ​វិញ។ បើ​កំហុស​នេះ​មិន​មែន​ជា​របស់​ឪពុក​ម្ដាយ​តើ​ជា​របស់​អ្នក​ណា?

ដើម​ចម​នៃ​បញ្ហា​ក៏​បណ្ដាល​មក​ពី​ចិត្កត​ស្រលាញ់​កូន​ហួសហេតុ​ពេក ដែល​ធ្វើ​ឲ្យ​កូន​ខូច កូន​ចង់​ធ្វើ​អ្វី​កី​បាន។ ទោះ​បី​ដឹង​ថា ឪពុក​ម្ដាយ​ស្រលាញ់​កូន​គឺ​ត្រូវ តែ​​ត្រូវ​​ស្រលាញ់​នៅ​កម្រិត​មួយ​ដែល​អនុញ្ញាត​ មិន​មែន​បិទ​ភ្នែក​ស្រលាញ់​នោះ​ឡើយ។​ សម្រាប់​អាណាព្យបាល​ដែល​កំពុង​ស្រលាញ់​កូន​ខុស សូម​គិត​ឡើង​វិញ​នូវ​វិធី​ដែល​បង្រៀន​កូន មុន​ពេល​កូន​បោះ​ជើង​ចូល​សង្គម​ពិត​ប្រាកដ​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម