វិធី​រៀបចំ​​បន្ទប់​គេង​សម្រាប់​គូ​ស្វាមីភរិយា ដែល​ទោះ​រៀបការ​យូរ​ក៏​នៅ​តែ​ផ្អែមល្ហែម

  • 2020-10-02 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិធី​រៀបចំ​​បន្ទប់​គេង​សម្រាប់​គូ​ស្វាមីភរិយា ដែល​ទោះ​រៀបការ​យូរ​ក៏​នៅ​តែ​ផ្អែមល្ហែមនេះ​ដើម្បី​កុំ​ឲ្យ​សុភមង្គលគ្រួសារ​មាន​ការ​ប៉ះពាល់ សូម​អ្នក​គួរ​ចៀស​វាង​កំហុស​រៀប​បន្ទាប់​ទាំង​ឡាយ​ខាង​ក្រោម។

១. មិន​ដាក់​គ្រែ​នៅ​ជិត​បង្អួច

មនុស្ស​ជា​ច្រើន​គិត​ថា ដាក់​គ្រែ​ក្បែរ​បង្អួច​គឺ​ល្អ ព្រោះ​មាន​ខ្យល់​អាកាស​ស្រស់​ថ្លា។ យ៉ាង​ណា​ក្ដី ក្រៅ​ពី​រឿង​ហុងស៊ុយ ការ​ដាក់​គ្រែ​ជាប់​បង្អួច​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​ផង​ដែរ។ បើ​គិត​តាម​តម្រា​ហុងស៊ុយ ការ​ដាក់​គ្រែ​ជាប់​បង្អួច ងាយ​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធបែក​គំនិត ស្រលាញ់​អ្នក​ទី៣។

២. មិន​ដាក់​អំពូល​គេង​លើ​ក្បាល​​ដំណេក

ការ​ដាក់​អំពូល​គេង​លើ​ក្បាល​ដំណេក​តែ​ម្ដង ធ្វើ​ឲ្យ​ចាំង​ភ្នែក និង​អារម្មណ៍​ធ្ងន់​ធ្ងរ ងាយ​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​កើត​ចិត្ត​ក្ដៅ​ក្រហាយ បង្ករ​ជា​ជម្លោះ​ឈ្លោះ​គ្នា។ អំពូល​គេង​គួរ​ដាក់​លើ​តុឃ្លាត​ឆ្ងាយ​ពី​គ្រែ​បន្តិច ដើម្បី​ឲ្យ​ស្រឡះ​អារម្មណ៍។

៣. ដាក់​គ្រែ​នៅ​ចំណុច​កណ្ដាល

សូម​​ដាក់​គ្រែ​របស់​អ្នក​នៅ​ចំកណ្ដាល​បន្ទប់ ចៀស​វាង​ការ​ដាក់​វៀច​ទៅ​ខាង​ណា​ម្ខាង ត្បិត​ការ​ដាក់​មិន​ស្មើ​គ្នា​នេះ អាច​ធ្វើ​ឲ្យ​ថាមពល​ប្ដី​ប្រពន្ធ​មិន​ស្មើ​គ្នា ងាយ​កើត​ទៅ​ជា​ឡាក់​ឆុង​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ដាក់​គ្រែ​វៀច ងាយ​ធ្វើ​ឲ្យ​ជន​ទី​៣​ងាយ​ជ្រៀតជ្រែក​ចូល​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២។

៤. រើស​រាង​បន្ទប់​ឲ្យ​ត្រូវ​ជ្រុង

ជម្រើស​ល្អ​បំផុត​គឺ​បន្ទាប់​រាង​ការេ ចៀស​វាង​បន្ទប់​មាន​រាង​មិន​ច្បាស់ វៀច ឬ​ជា​រង្វង់​ជាដើម។ ត្បិត​រាង​បន្ទប់​មិន​ប្រក្រតី នឹង​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​មិន​រឹង​មាំ ងាយ​ប្រេះ​ឆា។ បន្ថែម​ពី​នេះ គឺ​អាច​បង្ករ​ជា​ក្ដី​ក្ដៅ​ក្រហាយ​ដល់​ប្ដី​ប្រពន្ធទាំង​២៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម