ស្រកគីឡូដោយមិនបាច់ប្រឹង ដោយទម្លាប់ ៥ យ៉ាងនេះ

  • 2020-10-02 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការតមអាហារអាចនឹងមានប្រសិទ្ធតែក្នុងរយះពេលដែលអ្នកអនុវត្តវាប៉ុណ្ណោះ តែការកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃអាចជាដំណោះស្រាយ បើសិនជាអ្នកចង់បានលទ្ធផលបែបយូរអង្វែងនោះ តិចនិចទាំង ៥ នេះអាចជួយបាន៖

១. ប្រើប្រាស់ប្រេងអូលីវ ប្រភេទ Spray

បើសិនជាអ្នកទម្លាប់តែចម្អិនម្ហូបដោយប្រើប្រាស់ប្រេងឆា ធម្មតា ឫ ខ្លាញ់ជ្រូកនោះ គួរតែផ្លាស់ប្ដូរមកប្រើប្រាស់ប្រេងអូលីវ ប្រភេទស្ពេ៉យជំនួសវិញ ព្រោះថាការប្រើប្រាស់ខ្លាញ់ប្រភេទនេះមិនត្រឹមល្អជាងប្រេងប្រភេទធម្មតានោះទេ ថែមទាំងមានកាឡូរីទាបជាងថែមទៀតផង។

២. ប្រើប្រាស់ចានតូចជាងមុន

ការប្រើប្រាស់ចានតូចកដើម្បីទទួលទានអាហារអាចជួយបន្លប់ខួរក្បាលអ្នកអោយគិតថាអ្នកបានទទួលទានឆ្អែតគ្រប់គ្រាន់ ហើយការអនុវត្តបែបនេះជាប្រចាំអាចជួយអោយអ្នកមិនសូវឃ្លាន និង ទទួលទានម្ដងច្រើនៗបាន។

៣. ទទួលទានទឹកមុនពេលបាយ

ជាទិចនិចសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ ព្រោះថាអ្នកអាចនឹងនឹងពោះជាងមុន ដែលជួយអោយអ្នកមិនត្រូវការអាហារច្រើន ដើម្បីមានអារម្មណ៏ថាឆ្អែត ណែនពោះនោះទេ។

៤. ប្រើប្រាស់ម្ទេសស្រស់ ជំនួសទឹកម្ទេស

ជាពិសេសអ្នកមានទម្លាប់ទទួលទានអាហារជាមួយទឹកជ្រលក់ អ្នកកំពុងតែទទួលកាឡូរីបន្ថែមដោយមិនដឹងខ្លួន ព្រោះថាបើសង្កេតមើលគ្រឿងផ្សំនៃទឹកជ្រលក់អាចមានបន្ថែមស្ករ និង គ្រឿងផ្សំជាច្រើណទៀតដែលអាចអោយអ្នកទទួលទានកាឡូរីកាន់តែច្រើនដោយមិនដឹងខ្លួន។

៥. ព្យាយាមឈរឲ្យបានច្រើនជាងអង្គុយ

មិនត្រឹមតែមិនល្អចំពោះខ្នងអ្នកនោះទេ ការអង្គុយចុះជាច្រើនម៉ោងអាដុតបំផ្លាញកាឡូរីបានតែ ៩០ ភាគរយនៃចំនួនធម្មតា ជាពិសេសអាចធ្វើអោយអ្នកប្រឈមមុខនឹង ជំងឺបេះដូង ៥៤ ភាគរយច្រើនជាងមនុស្សធម្មតា។ ដូចនេះគួរតែឧស្សាហ៏ដើរចុះដើរឡើងអោយបានច្រើន៕

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម