មនុស្សប្រុសល្អគ្រប់ដប់ទាំងមុន និង ក្រោយរៀបការតែងតែធ្វើបែបនេះ

  • 2020-10-01 06:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកកំពុងតែមិនច្បាស់ចិត្តថា អ្នកអាចផ្ងើរវាសនាលើគេបានឫអត់នោះ គួរតែសង្កេតមើលចំនុចទាំងនេះ៖

១. ខ្វល់ខ្វាយពីសុខទុក្ខអ្នកច្រើនជាងខ្លូនគេ

ជាធម្មតាចរិតមនុស្សពិបាកនឹងកែប្រែណាស់ តាំងពីចាប់ផ្ដើមទាក់ទងគ្នាមក​គេជាមនុស្សដែលតែងតែបង្ហាញថាក្ដីសុខអ្នកសំខាន់ណាស់សម្រាប់គេនោះ វាអាចនឹងមិនមានអ្វីកែប្រែនោះទេ ទោះជារៀបការហើយក្ដី ព្រោះទង្វើទាំងនោះអាចនឹងក្លាយជាអ្វីដែលគេធ្វើមកដោយមិនដឹងខ្លួន ដោយវាក្លាយទៅជាទម្លាប់ជាប្រចាំរបស់គេទៅហើយ។

២. មិនភ្លេចថ្ងៃសំខាន់ៗ រវាងអ្នក និង គេ

កម្រណាស់ដែលមនុស្សប្រុសតែងតែចងចាំ ហើយយកខ្លួនមករវល់នឹងរឿងបែបនេះ តែបើសិនជាគេតែងតែមិនភ្លេចថ្ងៃសំខាន់ទាំងនោះ អ្នកពិតជាសំណាងណាស់ហើយ ព្រោះមិនត្រឹមតែជាមនុស្សដែលរ៉ូម៉ែនទិចប៉ុណ្ណោះទេ គេក៏ជាប្រភេទមនុស្សដែលយល់ពីចិត្តអ្នក ហើយដឹងច្បាស់ថាត្រូវយកចិត្តអ្នកតាមរបៀបណាដែរ។

៣. ខ្វល់ខ្វាយពីសុខទុក្ខគ្រួសារអ្នក

ការរៀបការមិនមែនជារឿងរបស់មនុស្សពីរអ្នកនោះ​ទេ វាក៏តម្រូវអោយមានការស្រុះស្រួលគ្នារវាងក្រុមគ្រួសារទាំងសងខាងផងដែរ ជាពិសេសរវាងគេនឹងញាតិសន្តានអ្នក។ បើសិនជាតាំងពីបានណែនាំអោយស្គាល់រួចមក កេតែងតែចិត្តបានជាមួយបងប្អូនសាច់ញាតិអ្នកនោះ គេប្រាកដជាមនុស្សដែលចាស់ចិត្តចាស់គំនិត ហើយយល់ច្បាស់ថាត្រូវកសាង និង រក្សា ទំនាក់ទំនងបែបណាជាមួយសាច់ញាតិខាងអ្នកហើយ។

៤. ឲ្យតម្លៃអ្នក

ប្ដីល្អក្នុងសម័យនេះ មិនត្រឹមតែជាមនុស្សប្រុសដែលស្មោះត្រង់ និង ប្រឹងប្រែងរកស៊ីប៉ុណ្ណោះទេ ការដែលចេះផ្ដល់តម្លៃ ស្តាប់ហេតុផលអ្នកដោយមិនប្រកាន់ថាគេជាមនុស្សប្រុស ជាមេគ្រួសារ និង ជាអ្នកសម្រេចចិត្តគ្រប់រឿងក៏ជារឿងសំខាន់ណាស់ដែរ៕

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម