រឿងពិតដ៏សោកសៅ! ជំងឺបាក់ទឹកចិត្តជាឃាតកឆក់ជីវិតនារីយ៉ាងងាយក្រោយសម្រាលកូនរួច

  • 2020-09-30 10:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារឿងគួរឲ្យ​សោកស្តាយ​ចំពោះ​តារា​សម្ដែង​ស្រី​ជប៉ុន យូកូកូស៊ូជី ដ៏ល្បីឈ្មោះ និងមានសម្រស់ស្រស់ស្អាតម្នាក់ ដែលបានបញ្ចប់ជីវិតខ្លួន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងវ័យ៤០ឆ្នាំ ​ក្រោយសម្រាលលកូនទី២ កាលពីខែមករា។ ក្រោយការស្លាប់របស់នាង គេសន្និដ្ធានថា អាចមកពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។

អ្នកនាង យូកូកូស៊ូជី កាលនៅរស់

ជំងឺបាក់ទឹកចិត្ត​ក្រោយ​សម្រាល គឺ​គួរ​ឲ្យ​ខ្លាច​ណាស់​ ជំងឺ​នេះអាចកើតមានចំពោះ​មនុស្ស​ស្រី​ទើបសម្រាល​ភាគច្រើន​ធ្លាប់ឆ្លងកាត់​ ជាពិសេស​អ្នកដែល​មិនមានសាច់ញាតិ ឬអ្នកជួ​យមេីលថែ។ ជំងឺនេះវិវត្តន៍ជាពីរដំណាក់កាល​ - ទី១ គឺ ដំណាក់​កាលស្រាល ដែលភាសាអង់គ្លេសហៅថា (maternity blue) - និង​ ទី២ គឺ ដំណាក់​កាលវិវត្តន៍ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ (Postpartum depression)។

Maternity blue អាចកេីតមានក្រោយសម្រាលភ្លាម រហូតដល់ចន្លោះ ២សប្តាហ៍ និងអាចអូសបន្លាយយូររហូតដល់២ខែ។

វា​បណ្តាលមកពី៖

  • ការប្រែប្រួល​អ័រម៉ូន​ ក្នុងកំឡុងពេលពរពោះរាងកាយ​ស្រ្តី ដែលផលិត​អ័រម៉ូន​ estrogen and progesterone យ៉ាង​ច្រើន​លេីសលប់​ដេីម្បីរក្សាគ៌រ។ ផ្ទុយ​មក​វិញ​ក្រោយ​សម្រាលអ័រម៉ូនទាំងនេះ នឹងធ្លាក់ចុះយ៉ាង​សន្ធុក​ វាបណ្តាលអោយមានបន្ទុកខ្លាំងលើរាងកាយធ្វេីអោយប៉ះពាល់ការគ្រប់គ្រងសតិអារម្មណ៍​ ដែលបណ្តាលមកពី៖
  • សំពាធក្នុងការមេីល​ថែ​កូន​
  • រាងកាយខ្សោយ​
  • ការមិនស៊ាំនឹងការចិញ្ចឹមកូន
  • ការអត់ងងុយខ្លាំង។

កត្តាខាងលេី​ធ្វេី​អោយ​សតិ​ស្មារតី និងការ​គ្រប់​គ្រង​អារម្មណ៍​ស្រ្តី​​ចុះ​ខ្សោយ​ មិននឹងន អការៈ​នៃជំងឺនេះគឺ៖

  • ហូរ​ទឹកភ្នែក​ដោយ​គ្មាន​មូលហេតុ​
  • ឆាប់ខឹងនិងយំទោះជារឿង​តូច​តាច​
  • មេីលឃេីញ​អ្វី​ៗ​តែ​ក្នុង​ផ្លូវ​អាក្រក់។
រូបតំណាង

បេីសិន​ Maternity blue នេះកេីត​លេី​ស្រ្តី​ក្រោយ​សម្រាលវា​ជា​រឿង​ធម្មតា​ ​ហេីយ​វានឹង​បាត់​ទៅវិញ​ ប្រសិនបេីទទួលបានការគាំទ្រ​ លេីក​ទឹកចិត្ត​ពី​ស្វាមី​ ឫក្រុមគ្រួសារ ប៉ុន្តែ​បើ​អូសបន្លាយយូរ នោះវានឹងបណ្តាលអោយកេីត​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។

អការៈ​នៃជំងឺនេះគឺ​៖

  • ហូរ​ទឹកភ្នែក​ដោយ​គ្មាន​មូលហេតុ​
  • ឆាប់ខឹងនិងយំទោះជារឿង​តូច​តាច​
  • មេីលឃេីញ​អ្វី​ៗ​តែ​ក្នុង​ផ្លូវ​អាក្រក់
  • គេងមិនលក់
រូបតំណាង
  • គ្មាន​ចំណាប់​អារម្មណ៍​នឹង​របស់​ជុំវិញ​ខ្លួន
  • មានអារម្មណ៍ថាខ្លួនជាមនុស្សអាក្រក់
  • មិនមាន​អារម្មណ៍​សេីចទោះជាមានរឿង​សប្បាយ​ក៏​ដោយ​
  • មាន​អារម្មណ៍​ថា​ខ្លួន​ជា​ម្ដាយ​មិនល្អ​
  • ហត់ខ្លាំង​ គ្មាន​កំលាំង​កំហែង
  • មិនអាចធ្វេីអ្វីបាន
  • មេីលទៅកូន​មិនគួរ​អោយ​ស្រឡាញ់ ឬ​បែរ​ជា​គិតថា កូនគួរឲ្យ​ស្អប់ និងចង់សម្លាប់ខ្លួនឯង។
រូបតំណាង

ជំងឺ​នេះ​ធ្ងន់ធ្ងរ​មិន​អាច​ជា​ដោយ​ខ្លួន​ឯង​ទេ​ គឺ​ត្រូវ​តែ​ទទួល​ការ​ព្យាបាល​ពី​ពេទ្យចិត្តសាស្រ្ត​ជាបន្ទាន់មុននឹងអ្វីៗត្រូវហួសពេល​។ **ជាទូទៅ​ស្រ្តី​ខ្លួន​ឯង​ មិន​ចាប់អារម្មណ៍​ថាខ្លួនមានជំងឺនេះទេ​ គឺ​ស្វាមី ​ឫក្រុមគ្រួសារ​ ** ដែល​នៅ​ក្បែរ​ត្រូវ​ជួយចាប់​អារម្មណ៍​ និង​សង្កេតពីអាការៈប្លែកៗដូចរៀបរាប់ខាងលេី​របស់ពួកគាត់។

រូបតំណាង

បទពិសោធន៍ជីវិតពិត៖

ខ្ញុំ​ដែលធ្លាប់តែគិតថាខ្លូនឯងរឹងមាំ​ក៏ប៉ុន្តែខ្ញុំក៏បានឆ្លងកាត់​ Maternity blue ទំរាំបានធូរ ១០០% គឺចំនាយពេលជិត២ខែ។ ដោយ​សារ​ជំងឺ​កូវីដ​ ខ្ញុំ​ត្រូវ​សំរាល​កូន​ម្នាក់​ឯង គ្មានសូម្បីតែប្តីនៅជិត​ គំរោងដែលអោយម៉ាក់មកជួយមេីលត្រូវរលាយ​ រយៈ​ពេល​៥ថ្ងៃនៅ​មន្ទីរពេទ្យ​ម្នាក់​ឯង​ ប្រឹងដេីរទាំងឈឺទៅបំបៅកូន៣ម៉ោងម្តង​ ពេល​យប់យកកូនមកមេីលខ្លួនឯង​ កូនយំមិនចេះលួងទៀត​ ពេលនោះ​ខ្ញុំ​ចាប់​ផ្ដើម​យំមិនឈប់​ សំលឹងមុខកូនក៏ទឹកភ្នែកហូរមកមិនដឹងមូលហេតុ​។

មកដល់ផ្ទះទោះមានប្តីជួយមេីល​គ្រប់​យ៉ាង​ តែនៅតែ​ហូរទឹកភ្នែកមិនឈប់។ ពេលអ្នកផ្ទះទូរស័ព្ទមក​ព្យាយាម​លាក់ធ្វេីធម្មតា​ ការធ្វេី​បែបនេះ​ធ្វើ​អោយ​កាន់​តែ​មាន​សំពាធ​និងមិន​ធូរ​ស្រាល​ទេ។ ខ្ញុំ​ចាប់ផ្តើម​និយាយជាមួយប្តីខ្ញុំគាត់បានអោយខ្ញុំសំរាក​ និង​ ទៅក្រៅឆ្ងាយពីកូន២-៣ម៉ោងខ្ញុំក៏មាន​អារម្មណ៍​ធូរ​ បន្ទាប់មកខ្ញុំចាប់ផ្តេីមនិយាយប្រាប់​មិត្ត​ភ័ក្តិ​ពី​បញ្ហានេះ​ ហេីយវាពិត​ជា​បានជួយ​អោយ​ខ្ញុំ​ធូរ​ស្រាល​ខ្លាំងពីសំពាធដែលថាខ្ញុំត្រូវតែរឹងមាំ ខ្ញុំ​ត្រូវ​តែ​ធ្វេីជាម្តាយដ៏ល្អ​ឥតខ្ចោះ។ រយៈ​ពេល​ជិត​២ខែ​ខ្ញុំបានត្រលប់មកដូចដេីម។

ស្រ្តី​ក្រោយ​សំរាល​គឺ​គាត់​ទន់ខ្សោយ​ទាំង​រាង​កាយ​និង​សតិ​ស្មារតី​ដូច្នេះ​សូម​បង​ៗជា​ស្វាមី​ត្រូវ​ជួយ​ជ្រោមជ្រែង​គាត់។ ទង្វេីល្អឫអាក្រក់​របស់ស្វាមីចំពោះគាត់ក្នុង​កំឡុង​ពេល​នេះ​នឹងដក់ជាប់ក្នុ​ង​ការ​ចងចាំ​គាត់​មួយជីវិត​។ សូមកុំលាក់តែម្នាក់​ឯងបេីមានអការៈដូចខាងលេី។សូមស្វាមីជួយសង្កេតពីអការៈរបស់ភរិយាខ្លួនផង។

អរគុណ​ចំពោះ​ការ​អាន​សារ​ដ៏​វែង​អន្លាយ​នេះ​។ សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​អាច​ជួយ​ជា​ព័ត៌មាន​។

ប្រភព: Ty Ratana

អត្ថបទពេញនិយម