កំភួនជើង​ត្រយូងចេកធ្វើឲ្យ​ស្រី​ៗ​មិន​ហ៊ាន​ស្លៀក​ខ្លី តែ​កុំ​បារម្ភ​ហាត់​របៀបនេះ​នឹង​ស្រឡូន​វិញ

  • 2020-09-30 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំភួនជើង​ដូច​ត្រយូងចេក ជា​ក្ដី​អាម៉ាស់​មួយ​សម្រាប់​មនុស្ស​ស្រី បើ​ទោះ​ជា​វា​មិន​សូវ​ធំ​ក៏​ដោយ។ អ្នក​ដែល​មាន​សភាព​ជើង​បែបនេះ ប្រាកដ​ជា​មិន​ហ៊ាន​ស្លៀកពាក់​ខ្លី​ៗ​ឡើយ ហើយ​ភាគច្រើន​ជ្រើសរើស​ខោ​ខោវប៊យ​ជើង​វែង ដើម្បី​បិទបាំង។ តែ​កុំ​ស្ទាក់ស្ទើរ​ទៀត​អី សាកល្បង​លំ​ហាត់​ប្រាណ​បែប​សាមញ្ញ​ៗ​នេះ​ជា​រៀងរាល់ថ្ងៃ អ្នក​នឹង​ឃើញ​ជើង​ប្រែ​ជា​ស្រឡូន​ស្អាត​មក​វិញ​បាន។ មើល​ពី​របៀប​ហាត់ប្រាណ​ទាំង ៦ ខាងក្រោម​នេះ៖

លំហាត់​ប្រាណ​ទី ១ ឈរ​ជំទើត

វា​ជា​វិធី​សាមញ្ញ និង​មិន​តម្រូវ​ឲ្យ​អ្នក​មាន​កាយសម្បទា​រឹងមាំ ឬ​ប្រើ​បច្ចេកទេស​ខ្លាំង​ឡើយ គ្រាន់តែ​មាន​ការ​តស៊ូ​គឺ​គ្រប់គ្រាន់។ ដំបូង​អ្នក​ឈរ​ជើង​ទាំង​ពីរ​ឲ្យ​ឃ្លាត​ពី​គ្នា​បន្តិច ហើយ​ស្មា​ត្រូវ​ត្រង់​ស្រប​ជាមួយ​ត្រគាក និង​ដៃ​អាច​ច្រត់​ចង្កេះ​បាន។ បន្ទាប់មក​ហើប​កែង​ជើង ដោយ​ឈរ​នឹង​ចុង​ជើង ធ្វើ​បែបនេះ​ឡើង​លើ និង​ចុះ​ក្រោម ៣០ ដង និង​ចុងក្រោយ​ឈរ​ចុង​ជើង ៣០ វិនាទី។

លំហាត់​ប្រាណ​ទី ២ ឱន​ងើប​ៗ​ដោយ​ប្រើ​ចុង​ជើង

ចំណែក​ចលនា​ទី ២ វិញ គឺ​អ្នក​គ្រាន់តែ​ឈរ​ធម្មតា ហើយ​ឱន​ងើប​ចុះ​ឡើង​ៗ ២០ ដង តែ​លក្ខណៈ​ពិសេស​គឺ​ឈរ​នៅ​ចុងជើង​ទើប​មាន​ប្រសិទ្ធភាព។ ចំណាំ៖ កែងជើង​មិន​អាច​ប៉ះ​នឹង​កម្រាល​ឥដ្ឋ​បាន​ទេ។

លំហាត់​ប្រាណ​ទី ៣ អង្គុយ​ដោយ​សង្កត់​លើ​ចុង​ជើង ហើយ​ដៃបោះ​ត្រង់​ទៅ​មុខ

រីឯ​ក្បាច់​ទី ៣ វិញ គឺ​បន្ត​អង្គុយ​នៅ​លើ​ម្រាម​ជើង​របស់​អ្នក ហើយ​គ្រាន់តែ​ផ្ដោត​លើ​ចុង​ជើង​ជា​សំខាន់ ហើយ​កែង​​ជើងក៏​មិន​អាច​ប៉ះ​ដី​បាន​ដែរ។ អង្គុយ​ចោងហោង​បែបនេះ​ក្នុង​ពេល ១០ វិនាទី។

លំហាត់​ប្រាណ​ទី ៤ ឈាន​ទៅ​ម្ខាង​ៗ

មិន​ស្មុគស្មាញ​ទេ អ្នក​គ្រាន់តែ​បោះជំហាន​ទៅ​ខាង​ឆ្វេង ហើយ​ផ្លាស់ប្ដូរ​ជើង​ទៅ​ខាង​ស្ដាំ​វិញ ដោយ​លើក​ឡើង។ បន្ត​ធ្វើ​សកម្មភាព​បែបនេះ​រយៈពេល ៣០ វិនាទី​ជើង​ម្ខាង​ៗ។

លំហាត់​ប្រាណ​ទី ៥ ឈរ​បង្វិល​ជើង

ឈរ​ចុង​ជើង ហើយ​បង្វិល​ជើង​របស់​អ្នក​ឲ្យ​រហ័ស​រយៈ​ពេល ៣០ វិនាទី។ បន្ទាប់មក​ឈាន​ដល់​សកម្មភាព​ទី ២ ក្នុង​ច្បាច់​ទី ៥ នេះ ដោយ​ឈរ​ហើប​ៗ​ជើង​បែប​លឿន​ៗ ២០ វិនាទី​ទៀត។

លំហាត់​ប្រាណ​ទី ៦ ឈរ​កន្ធែក​ជើង ហើយ​ហើប​ដូច​ដំណើរ​សត្វ​ផេនឃ្វីន

ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ឈឺចាប់ និង​អស់​កម្លាំង​សូម​អ្នក​អាច​លោត​ៗ​ទៅ​ចំហៀង​ដូច​សត្វ​ផេនឃ្វីន​ពេល​ប្រហែល​ជា ៣០ វិនាទី។

លំហាត់​ប្រាណ​ខាង​លើ​គឺ​សាមញ្ញ ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្លាំង ព្រម​នឹង​មាន​ភាព​ឈឺចាប់​ទៀត ទើប​អាច​ទទួល​បាន​លទ្ធផល។ ខិតខំ​ប្រឹងប្រែង​ធ្វើ​តាម​ជំហាន​នីមួយ​ៗ​រយៈពេល​មួយ​សប្ដាហ៍​អ្នក​នឹង​សម្គាល់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​កំភួនជើង​។ លើស​ពី​នេះ​រាល់​យប់​មុន​ពេល​ចូល​គេង​អ្នក​គួរ​យក​ប្រេងដូង / ប្រេង​អូលីវ / ប្រេង​ផ្កា​ឈូករ័ត្ន ដើម្បី​ដុស​ម៉ាស្សា​កំភួនជើង​រយៈពេល ៥ នាទី​រឹតតែ​បង្កើន​ល្បឿន​សម្រក​ថែម​ទៀត៕

ចុចអាន៖៩ស្ទីលថតរូបយកដៃប៉ះមុខសម្រាប់មិត្តនារីចង់ប្តូរស្ទីល

ប្រភព៖ zitu ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម