វិធីដែល Selena Gomez រើសសម្លៀកបំពាក់ដើម្បីបិទបាំងស្នាមវះកាត់វែងលើពោះ និងភ្លៅ
- 2020-09-28 04:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីដែល Selena Gomez រើសសម្លៀកបំពាក់ដើម្បីបិទបាំងស្នាមវះកាត់វែងលើពោះ និងភ្លៅ
ក្រោយការវះកាត់ព្យាបាលក្រលៀន តារាចម្រៀង និងសម្ដែងល្បីឈ្មោះហូលីវូដ Selena Gomez ត្រូវបន្សល់នូវស្លាកស្នាមដ៏ធំមួយដែលមិនអាចបាត់បាន តែដោយសារភាពឆ្លាតវៃរបស់ខ្លួន ស្រីស្អាតរូបនេះ អាចបិតបាំងស្នាមនេះបានយ៉ាងល្អ។
មុននេះបន្តិច តារាចម្រៀង និងសម្ដែងលំដាប់ជួរមុខអាមេរិក Selena Gomez បានបង្អួតរូបថតរបស់ខ្លួនថតនៅក្បែរអាងហែលទឹកក្នុងឈុតប៊ីគីនី ដែលនៅក្នុងរូបនេះ គេឃើញស្លាកស្នាមដ៏ធំមួយនៅលើភ្លៅខាងឆ្វេងរបស់នាង។ បណ្ដាញព័ត៌មានជាច្រើនបានឲ្យដឹងថា នេះគឺស្លាកស្នាមដែលបន្សល់ពីការវះកាត់ក្រលៀន កាលពីឆ្នាំ ២០១៧ ដើម្បីព្យបាលជំងឺ Lupus របស់នាង។
ក្រៅពីស្លាកស្នាមលើភ្លៅនេះ ស្រីស្អាត ២៨ឆ្នាំ នៅមានស្នាមដ៏ធំមួយទៀត នៅលើពោះ ដែលសល់ពីការវះកាត់នេះដូចគ្នា។ “នៅពេលទើបវះកាត់ ខ្ញុំទទួលយកមិនបានឡើយ ការដែលខ្ញុំមានស្នាមដ៏ធំបែបនេះ។ ខ្ញុំតែងតែស្លៀកពាក់ជិតៗដើម្បីបាំងវា” ម្ចាស់បទ Love You Like a Love Song ចែករំលែក។
ដោយសារតែការបិទបាំងនេះ បានធ្វើឲ្យស្រីស្អាតខាងលើ មានស្ទីលស្លៀកពាក់ច្រំដែល មិនស្អាត។ ពេលឃើញដូចនេះ Selena បានផ្លាស់ប្ដូរវិញ ដោយលែងស្លៀកបិតជិតទៀតហើយ គឺមានការផ្លាស់ប្ដូរ តែនៅតែលាក់ស្នាមបានជិតយ៉ាងល្អ។ តាមនោះដែរ នាងប្រើខោ ឬសំពត់ដែលមានចង្កេះខ្ពស់ ដើម្បីបាំងស្នាម។ ឬប្ដូរស្ទីលថត ដើម្បីបាំងស្នាមនៅភ្លៅ មិនឲ្យឃើញ។ ក្រោយត្រូវរស់នៅជាមួយស្នាមនេះរយៈពេល ៣ឆ្នាំ បច្ចុប្បន្ន អតីតតារារបស់ Disney ព្រមទទួលស្គាល់ការពិត ហើយមានមោទកភាពចំពោះខ្លួនឯង ដែលបានឆ្លងកាត់ការវះកាត់ដ៏ធំមួយនេះ៕