កង្វះវីតាមីន D អាចបណ្ដាលអោយស្ថានភាពអ្នកកើតជំងឺកូវីដកាន់តែធ្ងន់ធ្ងរ

  • 2021-03-15 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយះការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយ UChicago Medicine ដែលបានសិក្សាទៅលើអ្នកជំងឺកូវីដ និង កម្រិតជាតិវីតាមីន D នៅក្នុងខ្លូនរបស់ពួកគេបានបង្ហាញថា អ្នកជំងឺដែលមានជាតិវីតាមីន D កាន់តែទាបស្ថានភាពជំងឺរបស់ពួកគេអាចនឹងកាន់តែធ្ងន់ធ្ងរ។ បើយោងតាមប្រសាសន៏របស់េវជ្ជៈបណ្ខិត David Meltzer បានលើកឡើងថា ការដែលមានជាតិវីតាមីន D មិនគ្រប់គ្រាន់នេះមិនត្រឹមតែបណ្ដាលអោយរាងកាយអ្នកប្រឈមមុខនឹងការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មីធ្ងន់ធ្ងរជាងមនុស្សធម្មតាប៉ុណ្ណោះទេ ថែមទាំងងាយនឹងឆ្លងជំងឺផ្លូវដង្ហើមជាច្រើនប្រភេទទៀត។

អ្វីទៅជាកង្វះវីតាមីន D?

កង្វះវីតាមីន D កើតឡើងនៅពេលដែលរាងកាយអ្នកមិនមានជាតិវីតាមីនសម្រាប់ប្រើប្រាស់គ្រប់គ្រាន់។ ជាធម្មតាវីតាមីន D ត្រូវបានផលិតដោយរាងកាយដោយប្រើប្រាស់នូវពន្លឺព្រះអាទិត្យ។ ចំពោះបុគ្គលដែលមានអាយុកាន់តែច្រើនទៅរាងកាយនិង មិនអាចផលិតវីតាមីនប្រភេទនេះអោយបានសមស្របតាមដែលរាងកាយត្រូវការនោះទេ។

ប្រភពនៃវីតាមីន D

ទាំងនេះជាវិធីមួយចំនួនក្នុងការបង្កើនវីតាមីន D ក្នុងរាងកាយមកវិញ៖

១ ត្រូវពន្លឺព្រះអាទិត្យអោយបានប្រហែល ១៥ ទៅ ២០ នាទី ៣ ថ្ងៃក្នុងមួយសប្ដាហ៏។

២ ទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន D ដូចជាត្រីធូណា សាល់ម៉ុន ផ្នែកក្រហមនៃស៊ុត ផ្សិត។

៣ ទទួលទានទឹកដោះគោដែលមានបន្ថែមវីតាមីន D (Fortified Milk)

៤ ទទួលទានថ្នាំបង្កើន វីតាមីន (Nutritional Supplements)

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម