ខ្សែនៅលើបាតដៃរបស់អ្នកជួយប្រាប់អ្នកបានពីរឿងទំនាក់ទំនងស្នេហានៅក្នុងជីវិតរបស់អ្នក

  • 2020-09-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់លេងឬសាកល្បងពិនិត្យមើលលើខ្សែលើបាតដៃទំាងសងខាងរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកមិនធ្លាប់ ថ្ងៃនេះអ្នកទំាងអស់គ្នានឹងបានដឹងពីអត្ថន័យរបស់ខ្សែនៅលើបាតដៃនីមួយ ថាតើវាបង្ហាញពីខ្លួនអ្នកយ៉ាងដូចម្តេច។ ហេតុដូចនេះ ដើម្បីដឹងបានចូរអ្នកអាននូវខ្លឹមសារខាងក្រោមឲ្យបានត្រឹមត្រូវរួមមាន៖

១. ខ្សែត្រង់លើបាតដៃ

ប្រសិនបើអ្នកលើកដៃម្ខាងហើយឃើញមានខ្សែត្រង់លើបាតដៃនោះមានន័យថាអ្នកជាមនុស្សដែលមានការកំណត់លើរឿងស្នេហានិងចេះយាមការសម្រាប់បេះដូងខ្លួនឯង។ ប៉ុន្តែប្រសិនបើអ្នកមានខ្សែហ្នឹងត្រឹមកូនដៃ ដៃនាង ដៃកណ្តាល នោះមានន័យថាអ្នកមានមនុស្សមានភាពអៀនប្រៀន និង ស្ងប់ស្ងាត់ ពិសេសចូលចិត្តចំណាយពេលរីករាយជាមួយនឹងពេលវេលារបស់ខ្លួន។ ទោះបីជាអ្នកស្មោះត្រង់និងអាចជឿទុកចិត្តបានក្នុងរឿងទំនាក់ទំនងក៏ដោយ តែអ្នកជាមនុស្សឯករាជ្យ។ លើសពីនេះនោះ អ្នកចូលចិត្តគុណភាពក្នុងរឿងអ្វីមួយច្រើនជាងបរិមាណ។

តេស្ត៖ ជ្រើសរើសកាហ្វេដែលអ្នកចង់ទទួលទាន ដើម្បីដឹងថាអ្នកសម្រេចគោលដៅរយៈពេលខ្លីបានឬអត់

២. ខ្សែកោងលើបាតដៃ

បើអ្នកលើកដៃម្ខាងហើយឃើញខ្សែកោងលើបាតដៃរបស់អ្នកនោះបានសេចក្តីថាអ្នកចេះរក្សាតុល្យភាពនៃទំនាក់ទំនងស្នេហារបស់ខ្លួន។ អ្នកចេះដឹងនិងថែរក្សាខ្លួនឯង ខណៈពេលដែលដៃគូរម្ខាងទៀតត្រូវការអ្នកដែរ។ មនុស្សនៅជុំវិញខ្លួនអ្នក មើលឃើអ្នកជាមនុស្សមានមន្តស្នេហ៍ រីករាយ និងត្រង់ៗ។ ប្រសិនបើអ្នកឃើញខ្សែកោងត្រឹមដៃចង្អុលមានន័យថាអ្នកជាមនុស្សដ៏សំខាន់សម្រាប់មនុស្សដែលស្រឡាញ់អ្នក។ តែប្រសិនបើអ្នកមិនបង្ហាញពីអារម្មណ៍ពិតចំពោះរឿងស្នេហានោះ ទំនាក់ទំនងអ្នកអាចបញ្ចប់វិញតែម្តង។

៣. ខ្សែបាតដៃលាតទៅម្រាមដៃ

ប្រសិនបើអ្នកលើកដៃឃើញខ្សែបាតដៃចប់ត្រឹមដៃចង្អុលនិងដៃកណ្តាលនោះមានន័យថាអ្នកជាមនុស្សយកចិត្តទុកដាក់និងខ្វល់ខ្វាយពីមជ្ឃដ្ឋានជុំវិញ។ អ្នកចូលចិត្តចំណាយពេលនៅជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិដោយដឹងពីក្តីស្រឡាញ់ដែលអ្នកគួរផ្តល់ឲ្យ។ តែយ៉ាងណាក៏ដោយ នៅក្នុងរឿងស្នេហាអ្នកអាចយល់ថាខ្លួនឯងទាញយកផលប្រយោជន៍ពីវាវិញ។ ដូច្នោះហើយ អ្នកគួរចំណាយពេលថែរក្សាខ្លួនឯងឲ្យបានច្រើនៗ៕

ចុចអានបន្ត៖

តេស្ត៖ រើសពណ៌ក្រេមដែលអ្នកលាបប្រចំាថ្ងៃ ដើម្បីដឹងថាអ្នកពឹងផ្អែកលើស្នេហាប៉ុនណា?

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម