ប្រុស​ស្អាត​ពាក់​ម៉ាស៖ ខ្លះ​ស្អាត​ដូច​ទេវបុត្រ ខ្លះ​ធ្វើ​ឲ្យ​គេ​រត់​បះ​ជើង

  • 2020-09-23 08:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បីជា​សុទ្ធ​តែ​ជា​តារា​នៅ​លើ​បណ្ដាញ​សង្គម​ក៏​ដោយ ប៉ុន្តែ​ប្រុស​ស្អាត​ពាក់​ម៉ាស​ខ្លះ ពេល​ដោះ​ម៉ាស​ចេញ ធ្វើ​ឲ្យ​គេ​រឹត​តែ​លង់ ឯ​ខ្លះ​ទៀត​បាន​បាត់​បង់​អ្នក​គាំទ្រ​ជា​ច្រើន​ក្រោយ​ធ្លាយ​រូប​ពិត។

នៅ​សម័យ​ដែល​ស្រី​ស្រស់ ប្រុស​ស្អាត​ជា​ច្រើន​បាន​ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម​ហើយ​នោះ ស្រី​ស្អាត​ប្រុស​ស្អាត​មួយ​ចំនួន​ចាប់​ផ្ដើម​លាក់​មុខ​របស់​ខ្លួន​ខ្លះ ដោយ​ការ​ពាក់​ម៉ាស​ដើម្បី​បង្ករ​ភាព​ចង់​ដឹង​ចង់​ឮ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។ យ៉ាងណាក្ដី នៅ​ក្រោម​ស្រទាប់​ម៉ាស​នេះ មិន​មែន​អ្នក​ណា​ក៏​សុទ្ធ​តែ​មាន​សម្រស់​ស្រស់​ស្អាត​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​បណ្ដាញ​សង្គម​ដោយ​ល្បី​ឈ្មោះ​ដោយ​សារ​ពាក់​ម៉ាស​មួយ​ចំនួន ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​ដោះ​ម៉ាស​ចេញ។

១. តារា Tik Tok មាន​អ្នក​គាំទ្រ​លាន​នាក់ ធ្វើ​ឲ្យ​គេ​ស្រងាក​ចិត្ត

Black Face V គឺ​ជា​តារា​បណ្ដាញ​សង្គម Tik Tok ដែល​មាន​អ្នក​គាំទ្រ​ដល់​ទៅ​៣០​លាន​នាក់។ រាល់​វីដេអូ​ ក៏​ដូច​ជា​រូបភាព​ពាក់​ម៉ាស​របស់​លោក សុទ្ធ​​តែ​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​យ៉ាង​ច្រើន។ ដោយ​ទ្រាំ​នឹង​ការ​ចង់​ដឹង​ចង់​ឮ​មិន​បាន អ្នក​គាំទ្រ​បាន​ជីក​រក​រូប​កាល​ពី​លោក​មិន​ទាន់​ល្បី​ឡើង​វិញ ដោយ​នៅ​ពេល​មិន​ពាក់​ម៉ាស ប្រុសស្អាត​រូប​នេះ ត្រូវ​គេ​ថា​មាន​រូប​សម្បត្តិ​ធម្មតា មិន​ទាក់ទាញ​ដូច​ពេល​ពាក់​ម៉ាស​ឡើយ។

២. ប្រុស​ស្អាត​បាត់​អ្នក​គាំទ្រ​ខ្ទេច​ពេល​ធ្លាយ​រូប​ពិត

Qi He គឺ​ជា​តារា​បណ្ដាញ​សង្គម​ជំនាន់​ដំបូង​នៅ​ប្រទេស​ចិន ដោយ​បណ្ដាញ​សង្គម​របស់​លោក​អ្នក​គាំទ្រ​ដល់​ទៅ ៧​លាន​នាក់។ រាល់​រូប​ភាព​របស់​លោក គឺ​ចេញ​តែ​ភ្នែក​នោះ​ទេ​ ដោយ​លោក​តែង​ពាក់​ម៉ាស​ជាប់​ជា​និច្ច។ យ៉ាងណាក្ដី នៅ​ពេល​ដើរ​ផ្សារ​ម្ដង លោក​ត្រូវ​បាន​អ្នក​គាំទ្រ​ទម្លាយ​រូបភាព​ពិត​មិន​ពាក់​ម៉ាស​ ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​អ្នក​គាំទ្រ​ជា​ច្រើន​​នៅ​ក្នុង​ត្រឹម​តែ​មួយ​ថ្ងៃ។

៣. រាជបុត្រ​ពាក់​ម៉ាស ស្អាត​លើ​ស​ដើម​ពេល​គ្មាន​ម៉ាស

ខុស​ពី​ប្រុស​ស្អាត​ទាំង​២​ខាង​លើ តារា​បណ្ដាញ​សង្គម​ឈ្មោះ Li Hao ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​លង់​​លើស​ដើម​ពេល​ដោះ​ម៉ាស​ចេញ ព្រោះ​រឹត​តែ​សង្ហារ​ទ្វេ​ដង។ អ្នក​គាំទ្រ​របស់​លោក​បាន​ប្រាប់​ថា ថ្ងៃ​ក្រោយ​លោក​មិន​បាច់​ពាក់​ម៉ាស​ទៀត​ក៏ល្បី​ដែរ បើ​ស្អាត​យ៉ាង​នេះ​នោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម