សង្សារ​មិន​ព្រម​ចូល​ផ្ទះ​សំណាក់ ខាង​ប្រុស​ទារ​កាដូរ​វិញ ខាង​ស្រី​ដោះ​រ៉ូប​សង​កណ្ដាល​ផ្លូវ

  • 2020-09-22 06:11:00
  • ចំនួនមតិ 387 | ចំនួនចែករំលែក 233

ក្រោយ​ពេល​ស្រលាញ់​គ្នាបាន​៥​ខែ ហើយ​បាន​ជូន​កាដូរ​ដល់​មិត្ត​ស្រី​រួច​ហើយ តែ​ដោយ​សារ​នាង​មិន​ព្រម​ចូល​ផ្ទះ​សំណាក់​ជាមួយ​ខ្លួន បុរស​មក​ពី​វៀតណាម​ម្នាក់​បាន​ទារ​កាដូរ​នាង​វិញ​នៅ​លើ​ផ្លូវ​តែ​ម្ដង។

សម្រាប់​មនុស្ស​ស្រី​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ ត្រូវ​បាន​មិត្ត​ប្រុស​ជូន​កាដូរ គឺ​មាន​អារម្មណ៍​ថា​ពិត​ជា​ពិសេស​មិន​ថា​កាដូរ​នោះ​តូច​ ឬ​ធំ មាន​តម្លៃ​តិច ឬ​ច្រើន​ក៏​ដោយ។ អាស្រ័យហេតុនេះ​ហើយ ដើម្បី​ឲ្យ​សង្សារ​ឆាប់​បាក់​ចិត្ត​ស្រលាញ់​ខ្លួន មនុស្ស​ប្រុស​មិន​តិច​ឡើយ ក្រោយ​ពេល​ស្រលាញ់​គ្នា​បាន​មួយ​រយៈ​នឹង​ឧស្សាហ៍​ជូន​កាដូរ​ដល់​មិត្ត​ស្រី​ ដើម្បី​យក​ចិត្ត​នាង​ឲ្យ​បាន​លឿន។

យ៉ាងណាក្ដី នៅ​ពេល​ជូន​កាដូរ​គឺ​មាន​ក្ដីសុខ តែ​ពេល​បែក​គ្នា​មិន​ប្រាកដ​ថា នឹង​មាន​អារម្មណ៍​ដូច​គ្នា​ឡើយ។ ដោយ​ខណៈ​មនុស្ស​ប្រុស​ខ្លះ ពេល​បែក​គ្នា​នៅ​តែ​រក្សា​តម្លៃ​របស់​ខ្លួន​ឯង ដោយ​មិន​ទារ​កាដូរ​វិញ​នោះ ក៏​មាន​មួយ​ចំនួន​ខ្លះ ដែល​ទោះ​បី​ជា​ជូន​គេ​ហើយ តែ​ពេល​បែក​គ្នា បែរ​ជា​ទារ​កាដូរ​មក​វិញ។

ជាក់​ស្ដែង មុន​នេះបន្តិច បណ្ដាញ​សង្គម​នៅ​ប្រទេស​វៀតណាម នៅ​ទីក្រុង​ហូជីមិញ បាន​នាំ​គ្នា​ចែក​រំលែក​វីដេអូ​ឃ្លីប​មួយ ដែល​គូ​ស្នេហ៍​មួយ​គូ កំពុង​ឈ្លោះ​គ្នា​នៅ​កណ្ដាល​ផ្លូវ ហើ​យ​ខាង​ប្រុស​ក៏​ទារ​កាដូរ​ដែល​បាន​ជូន​សង្សារ​មក​វិញ។ អ្នក​ថត​វីដេអូ​មួយ​នេះ​ បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​មួយ​គូ​នេះ មិន​ដឹង​ថា​ឈ្លោះ​គ្នា​មក​ពី​ណា ប៉ុន្តែ​មក​ដល់​ចំណុច​ខាង​លើ ក៏ឈប់​ម៉ូតូ​ដើម្បី​និយាយ​គ្នា​ឲ្យ​ដាច់​ស្រេច។​

តាម​អ្វី​ដែល​លោក​ស្ដាប់​បាន​នោះ​គឺ ពួក​គេ​បាន​ស្រលាញ់​គ្នា ៥​ខែ​មក​ហើយ តែ​នៅ​ពេល​ខាង​ប្រុស​ទារ​ខាង​ស្រី​ចូល​ផ្ទះ​សំណាក់​ ខាង​ស្រី​មិន​ព្រម​ក៏​កើត​ជា​ជម្លោះ បណ្ដាល​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា។ ទ្រាំ​មិន​បាន ខាង​ស្រី​ក៏​និយាយ​ថា​បែក​គ្នា ឯ​ខាង​ប្រុស​ក៏​មិន​ណយ​ដែរ ដោយ​ព្រម​បែក​ភ្លាម​ៗ​តែ​ម្ដង។

តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​​គឺ ខាង​ប្រុស​បាន​ទារ​រ៉ូប​ដែល​ខាង​ស្រី​កំពុង​ពាក់​វិញ ព្រោះ​ជា​កាដូរ​ដែល​ខ្លួន​បាន​ជូន​នាង។ ដោយ​ចិត្ត​ក្ដៅ​ខ្លាំង​ពេក ខាង​ស្រី​ក៏​ដោះ​រ៉ូប​នេះ​ភ្លាម​ៗ ទោះ​បី​ជា​កំពុង​ស្ថិត​នៅ​​លើ​ផ្លូវ​ក៏​ដោយ។

ក្រោយ​ពេល​វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​ឡើង​​លើ​បណ្ដាញ​សង្គម មិត្ត​ប្រុស​ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់​ដៃ ដោយ​សារ​មិន​ចេះ​រក្សា​តម្លៃ​ឲ្យ​ស្ត្រី​ ដោយ​នាង​ដោះ​រ៉ូប​នៅ​ខាង​ក្រៅ មិន​ហាមឃាត់​នាង​ទៀត ព្រោះ​តែ​ចិត្ត​ចង់​ឈ្នះ​របស់​ខ្លួន៕

ប្រភព៖ congdongvietnam365 ប្រែ​សម្រួល៖ Caramel