រឿង Mulan ត្រូវ​គេ​រិះគន់​មិន​ទាន់ចប់ផង Liu Yifei ត្រូវ​តួ​សម្ដែង​ជំនួស​វ៉ាមុខ ព្រោះ​សម្រស់​

  • 2020-09-21 03:20:00
  • ចំនួនមតិ 49 | ចំនួនចែករំលែក 120

កម្រង​រូបភាព​របស់​តួ​ជំនួស កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ជា​ខ្លាំង ដោយ​មាន​មតិ​មិន​តិច​ឡើយ​​បាន​លើក​ឡើង​ថា នាង​ស្អាត​មិន​ចាញ់​តួ​ឯក​នោះ​ទេ។

ក្រោយ​ពេល​ខ្សែ​ភាពយន្ត​ហូលីវូដ Mulan ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ អ្នក​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​តួឯក ដែល​ជាតារា​សម្ដែង​ស្រី​យូរ​ឆ្នាំ Liu Yifei នោះ​ឡើយ។ ដោយ​អ្នក​ខ្លះ​បាន​សរសើរ​ស្នាដៃ​នេះ ហើយ​ក៏​មាន​មតិ​មិន​តិច​ឡើយ ដែល​បាន​រិះគន់​ចំៗ​ថា Liu Yifei មាន​សមត្ថភាព​នៅ​ស្ទើរ​ណាស់ បើ​ធៀប​​នឹង​រៀមច្បង Zhao Wei ដែល​សម្ដែង​តួ​អង្គ​តែ​មួយ កាល​ពី​ឆ្នាំ ២០០៩។

រឿង​រ៉ាវ​មួយ​នេះ​ មិន​ទាន់​ចប់​ស្រួល​បួល​ផង​ ស្រាប់​តែ​មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Cunman បាន​ចុះ​ផ្សាយ​ពី​កម្រង​រូបភាព​តួ​សម្ដែង​ជំនួស​របស់ Liu Yifei ក្នុង​រឿង Mulan។ ដែល​ធ្វើ​ឲ្យ​គេ​ខក​ចិត្ត​ត្បិត ក្រុមការងារ​រឿង​ខាង​លើ បាន​សរសើរ​ថា តួ​ឯក​របស់​ខ្លួន សម្ដែង​ឈុត​ដោយ​ខ្លួន​ឯង ធ្វើ​ឲ្យ​គេ​ស្មាន​ថា គ្មាន​តួ​ជំនួស។

មិន​ត្រឹម​តែ​អាច​សម្ដែង​ឈុត​គ្រោះ​ថ្នាក់​បាន​នោះ​ទេ តួ​ជំនួស​មួយ​នេះ​ត្រូវបាន​គេ​សរសើរ​ថា សម្រស់​ក៏​មិន​ចាញ់​តួឯក​ដែរ។ នៅ​ខាង​ក្រៅ​រឿង តួ​ជំនួស និង​តួឯក​ទាំង​២ ក៏​ស្និទ្ធិស្នាល​នឹង​គ្នា​មិន​ធម្មតា​ដែរ។ តាម​ប្រភព​ខាង​លើ តួ​ជំនួស​មួយ​នេះ ក្រៅ​ពី​មាន​សម្រស់​លេច​ធ្លោ​នោះ ក៏​ចេះ​ក្បាច់​គុន​ដែរ ដែលធ្វើ​ឲ្យ​នាង​អាច​សម្ដែង​ឈុត​វាយ​ប្រហារ​បាន​យ៉ាង​ងាយ​ស្រួល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី