មូលហេតុ​ប្លែក​ៗ នឹក​ស្មាន​មិន​ដល់​ដែល​ធ្វើឲ្យ​​ប្ដី​ប្រពន្ធ​លែង​លះ​គ្នា

  • 2020-09-21 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​នឹក​ដល់​មូលហេតុ​នៃ​ការ​ប្រេះ​ឆា​នៃ​អាពាហ៍ពិពាហ៍​មួយ មនុស្ស​ជា​ច្រើន​តែ​ង​គិត​ដល់​មូលហេតុ​ដូច​ជា មាន​អ្នក​​ទី​៣ ក្បត់​គ្នា​ ឬ​អស់​ចិត្ត​ស្រលាញ់​ជា​ដើម។ យ៉ាងណាក្ដី មង្គលការ​ជា​ច្រើន​ត្រូវ​បែក​គ្នា​ដោយ​សារ​មូលហេតុ​តូច​ៗ​នឹក​ស្មាន​មិន​ដល់។

១. ស្រម៉ុក

ត្រលប់​មក​ពី​ធ្វើការ​ហត់​ពេញ​មួយ​ថ្ងៃ មនុស្ស​គ្រប់​គ្នា ចង់​តែ​ត្រលប់​ខ្លួន​លើ​គ្រែ​គេង​ឲ្យ​បាន​ស្កប់​ស្កល់​​ដើម្បី​យក​កម្លាំង​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​បន្ទាប់។ តែ​បើ​មាន​ដៃ​គូ ​គេង​ស្រម៉ុក​មើល​តែ​ផ្លេក​បន្ទោរ ប្រាកដ​ជា​ទ្រាំ​មិនបា​ន​ឡើយ។ តាម​ការ​ពិត​គ្មាន​ប្ដី​ណា​ចង់​រំខាន មិន​ឲ្យ​ប្រពន្ធ​គេ​ង​លក់​ឡើយ ។ តែ​ខាង​ប្រពន្ធ​ជា​ច្រើន​នាក់​នៅ​តែ​មិន​អាច​ទ្រាំ​បាន​ ​រហូត​​ឈាន​ទៅ​ដល់​ការ​លែង​លះ​គ្នា។

២. មមើ

នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​ដើរ​ដល់​ផ្លូវ​ទាល់​ដូច​គ្នា។ ប្ដី​ប្រពន្ធ​ជា​ច្រើន​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច នៅ​ពេល​ឃើញ​ដៃ​គូ​ជីវិត​របស់​ខ្លួន ធ្វើ​អ្វី​ប្លែក​ៗ​ក្នុង​ពេល​គេង ដែល​ធ្វើ​ឲ្យ​ពួក​​គេ​ទ្រាំ​នឹង​ទង្វើ​នេះ​មិន​បាន​ឡើយ។

៣. ចរិត​អាក្រក់​ពេល​គេង

មនុស្ស​ជា​ច្រើន​ពេល​គេង មិន​នៅ​មួយ​កន្លែង​ឡើយ ដោយ​ត្រូវ​រមៀលចុះ​ឡើង គេង​គង​គ្នា ឬ​ទាត់​ធាក់​អ្នក​គេង​ជិត​ខ្លួន​ជា​ដើម។ ប្រសិនបើ​មិន​ដល់​ថ្នាក់​​លែងលះ​គ្នា គូ​ស្នេហ៍​ជា​ច្រើន​ក៏​ត្រូវ​ឈាន​ដល់​ការ​គេង​ដាច់​គ្នា​ដែរ។

៤. គ្មាន​ពេល​វេលា​គ្រប់​គ្រាន់

ដោយ​សារ​តែ​សម្ពាធ​សង្គម ត្រូវ​រក​លុយ​រាល់​ថ្ងៃ ដូច​នេះ​ហើយ ទោះ​បី​ជា​ត្រលប់​ពី​កន្លែង​ការងារ​រួច​ហើយ ប្ដី​ប្រពន្ធ​មួយ​ចំនួន​ក៏​នៅ​តែ​ចង់​នៅ​ម្នាក់​ឯង ដោយ​មិន​មាន​ពេល​ជួប​គ្នា​នោះ​ទេ។ កត្តា​នេះ​ធ្វើ​ឲ្យ​គម្លាត​រវាង​ប្ដី​ប្រពន្ធ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ឆ្ងាយ​ពី​គ្នា រហូត​ដល់​ទី​បញ្ចប់​គឺ​ដល់​ផ្លូវ​លែង​លះ​តែ​ម្ដង៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម