កត្តាទំាង ៦ ដែលធ្វើឲ្យស្បែកអ្នកមានស្នាមជ្រីវជ្រួញ

  • 2020-09-21 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្អែកលើការសិក្សាស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា របបអាហារប្រចំាថ្ងៃ ការប្រើប្រាស់ផលិតផល និងទម្លាប់ប្រចំាថ្ងៃអាចជះឥទ្ធិពលដល់ស្បែករបស់អ្នកបាន។ នៅពេលអ្នកដឹងពីរបៀបថែរក្សាមុខ តែអ្នកមិនដឹងពីប្រភេទអាហារដែលត្រូវតមឡើយ។ មានទម្លាប់មួយចំនួនប្រចំាថ្ងៃដែលអ្នកគួរចៀសវាងដើម្បីទទួលបានសុខភាពស្បែកល្អក្មេងជាងវ័យ។ ដូច្នោះ កត្តាទំាង ៦ ដែលងាយធ្វើឲ្យស្បែកអ្នកជ្រីវជ្រួញនោះរួមមាន៖

១. ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យស្បែកខ្វះជាតិទឹក

យោងតាមការសិក្សាមួយបានឲ្យដឹងថា ប្រសិនបើអ្នកគេងតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃអាចបណ្តាលឲ្យអ្នកបាត់បង់ជាតិទឹកនិងកើនឡើងបញ្ហាស្បែក។ ការគេងបានល្អគឺជាគន្លឹះនៃការថែរក្សាសម្រស់និងជួសជុលសម្រាប់កោសិកាថ្មីៗ។ ដូចនេះ ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់នោះ អ្នកអាចនឹងមើលមកក្មេងជាងវ័យជាងធម្មតា។

២. កង្វះសារធាតុប្រឆំាងអុកស៊ីតកម្មអាចកើតជាស្នាមជ្រីវជ្រួញ

តើអ្នកដឹងទេថាវីតាមីន A, C, E, និង potassium គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពស្បែក។ ដូច្នោះហើយ អ្នកគួរតែទទួលទានការ៉ុត ប៉េងប៉ោះ និងបន្លែបៃតងឲ្យបានច្រើន។ លើសពីនេះ អ្នកក៏អាចបន្ថែមប្រេងអូលីវចូលក្នុងរបបអាហារបន្ថែមទៀតរឹតតែល្អ។

៣. ការបរិភោគសាច់ក្រហមអាចបង្កជាស្នាមជ្រីវជ្រួញលើផ្ទៃមុខ

មានការសិក្សារបស់ជនជាតិ Dutch បានលើកឡើងថាចំពោះស្រ្តីណាដែលនិយមបរិភោគសាច់ក្រហមច្រើនគឺទំនងមានស្នាមជ្រួញលើផ្ទៃមុខច្រើន។ លើសពីនេះ ការចម្អិនសាច់លើសកម្តៅអាចបង្កទៅជាជំងឺទឹកនោមផ្អែមបានទៀតផង។ ប្រសិនបើអ្នកចង់បរិភោគ គប្បីចំហុយសាច់នោះច្រើនជាងការអំាង។ ក្រៅពីនេះ គប្បីបន្ថែមផ្លែឈើចូលក្នុងរបបអាហាររបស់អ្នក។

៤. មុជទឹកក្តៅជាមួយសាប៊ូយូរឲ្យនំាឲ្យស្បែកស្ងួត

ផលិតផលអស់ទំាងនេះអាចធ្វើឲ្យកម្រិត pH ប្រែប្រួលងាយឲ្យស្បែកអ្នករលាកនិងស្ងួត។ បន្ទាប់មកទៀត វានឹងធ្វើឲ្យស្បែកអ្នកឆាប់ចាស់ព្រោះវាបាត់បង់របំាងការពារស្បែក។

៥. របបអាហារតែមួយមុខងាយធ្វើឲ្យស្បែកឆាប់ចាស់

របបអាហាហរតែមួយមុខមានន័យថាការទទួលទានអាហារតែមួយមុខនៅក្នុងពេលតែមួយ។ ការទទួលទានបែបនេះគឺមិនល្អសម្រាប់សុខភាពអ្នកឡើយដោយសារតែវានំាឲ្យខ្វះប្រតេអ៊ីន ខ្លាញ់ និងកាបូនអ៊ីដ្រាតដែលធ្វើឲ្យស្បែកមានលទ្ធភាពតិចក្នុងការព្យាបាល។

៦. កង្វះប្រតេអ៊ីនធ្វើឲ្យស្បែកឆាប់ចាស់

មានការស្រាវជ្រាវលើកឡើងថា បើអ្នកបដិសេធការទទួលទានកាឡូរីនិងប្រតេអ៊ីនតិចនោះ ស្បែករបស់អ្នកនឹងបាត់បង់ភាពបត់បែននិងបន្ទាប់មកទៀតអាចនំាឲ្យមានស្នាមជ្រីវជ្រួញ។ តែបើអ្នកបរិភោគគ្រប់គ្រាន់វិញ វានឹងល្អសម្រាប់ស្បែករបស់អ្នកទៅវិញព្រោះវាជួយជួសជុលនិងព្យាបាលស្បែកឲ្យល្អវិញ៕

ចុចអានបន្ត៖

ហេតុអ្វីបានជាអ្នកមិនអាចគេងដោយគ្មានអ្វីអោប?

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម