ទម្លាប់លេងៗជាប្រចាំទំាង ៥ ងាយធ្វើឲ្យសម្រស់អ្នកឆាប់ចាស់ដោយមិនដឹងខ្លួន

  • 2020-09-21 10:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារឿងធម្មតាទៅហើយសម្រាប់មនុស្សស្រីទាក់ទងនឹងការថែរក្សាសម្រស់របស់ខ្លួន។ នរណាៗក៏ចង់បានរូបសម្រស់ផូរផង់ដែរ មិនថាក្មេង ឬ ចាស់ឡើយ ការយកចិត្តទុកដាក់លើសុខភាពសម្រស់របស់ខ្លួនឯងក៏សំខាន់ណាស់ដែរ។ មានពេលខ្លះមិត្តនារីមួយចំនួនមានទម្លាប់ប្រចាំថ្ងៃមិនល្អដែលងាយជះឥទ្ធិពលដល់សម្រស់របស់ខ្លួន។ ហេតុដូចនេះថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីទម្លាប់ប្រចំាថ្ងៃ ៥ យ៉ាងធ្វើឲ្យសម្រស់អ្នកធ្លាក់ចុះបានយ៉ាងងាយរួមមាន៖

១. ចូលចិត្តយកដៃប៉ះមុខ

មានមនុស្សមិនតិចឡើយមានទម្លាប់យកដៃប៉ះផ្ទៃមុខ។ ការយកដៃទៅប៉ះនៅលើផ្ទៃមុខគឺអាចនំាមកនូវបាក់តេរីមកលើផ្ទៃមុខដោយមិនដឹងខ្លួនព្រោះដៃរបស់អ្នកមិនស្អាត។ បន្ទាប់មកទៀត មុខរបស់អ្នកអាចកើតមុនបានយ៉ាងងាយ។

២. ចូលចិត្តញុំារបស់ផ្អែមៗ

ការបរិភោគស្ករច្រើនគឺពុំផ្តល់ផលល្អសម្រាប់សុខភាពអ្នកទេ ព្រោះវាជួយពន្លឿនដល់អាយុស្បែករបស់អ្នកឲ្យកាន់តែឆាប់ចាស់ជាងវ័យ។ ជាការពិតណាស់ អ្នកឯកទេសខាងចំណីអាហារបានណែនំាអ្នកឲ្យទទួលទាន ៣០ ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ មានន័យថាអ្នកមិនគួរបរិភោគលើសហ្នឹងឡើយ។

៣. ចូលចិត្តទំពារស្ករកៅស៊ូ

ការទំពារស្ករកៅស៊ូញឹកញាប់ជាប្រចំានឹងធ្វើឲ្យសាច់ដុំមាត់របស់អ្នកប្រែប្រួលខុសទម្រង់ធម្មតា។ នៅពេលអ្នកមានទម្លាប់ទំពារដោយប្រើតែមាត់ម្ខាង ទម្រង់មុខរបស់អ្នកនឹងប្រែខុសធម្មតា យូរៗទៅផ្ទៃមុខរបស់អ្នកនឹងខុសធម្មតា។

៤. ចូលគេងយប់ជ្រៅ

ប្រសិនបើអ្នកចង់បានរាងស្អាតនិងមានសុខភាពល្អ ការគេងបានគ្រប់គ្រាន់គឺល្អសម្រាប់អ្នកហើយ។ តែប្រសិនបើអ្នកមានទម្លាប់ចូលគេងយប់ជ្រៅ ឬ ចូលគេងយូរៗនោះ អ្នកនឹងឆាប់ចាស់ជាងអ្នកចូលគេងលឿន។ បើអ្នកនៅតែបន្តទម្លាប់នេះ មុខរបស់អ្នកនឹងឡើងស្ងួត ស្នាមជ្រីវជ្រួញ ស្នាមអុជខ្មៅលើផ្ទៃមុខតែម្តង។

៥. ឱនចុចទូរសព្ទយូរៗ

នៅពេលអ្នកឱនចុចទូរសព្ទយូរៗ ចង្ការនិងមុខរបស់អ្នកនឹងប្រែប្រួលខុសធម្មតា ពិសេសចង្ការពីរជាន់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះស្នាមជ្រួញលើកនឹងកាន់តែដក់ជ្រៅមើលមកកាន់តែចាស់ឡើងៗ។ បើអាច អ្នកគួរតែកាន់បន្ថយរយៈចុចទូរសព្ទរបស់អ្នក៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

រឿង ៣ ដែលអ្នកគួរធ្វើជំនួសឲ្យការដាក់កង្ហារពេលគេង

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម