បើអ្នកមានទម្លាប់ខំាក្រចកដៃខ្លួនឯង តើគួរធ្វើបែបណាទើបបញ្ឈប់ទម្លាប់បែបនេះបាន?

  • 2020-09-21 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់អ្នកមានទម្លាប់ខំាក្រចក អ្នកប្រហែលជាពិបាកបន្តិចក្នុងការព្យាយាមកាត់បន្ថយការធ្វើបែបនេះ។ ប៉ុន្តែប្រសិនបើអ្នកមិនព្យាយាមបញ្ឈប់ទម្លាប់បែបនេះបណ្តើរៗទេ អ្នកច្បាស់ជានឹងមានហានិភ័យជាក់ជាមិនខាន។ ហេតុដូចនេះ ថ្ងៃនេះផងដែរ អ្នកនឹងបានដឹងពីវិធីកាត់បន្ថយការខំាក្រចកខ្លួនឯងតាមរយៈវិធីទំាងនេះ៖

១. ឧស្សាហ៍កាត់ក្រចកឲ្យខ្លីៗ

នៅពេលអ្នកកាត់ក្រចកដៃឲ្យខ្លីញឹកញាប់និងរក្សាដៃឲ្យមានភាពស្រស់ស្អាតនោះគឺជាមធ្យោបាយមួយដ៏ល្អសម្រាប់ការការពារការខំាក្រចក។ នោះក៏ដោយសារតែអ្នកមិនមានអីមកខំាទំពា ពេលនោះហើយទម្លាប់ខំាក្រចកដៃនឹងរសាត់ឆ្ងាយចេញដោយឯកឯង។

២. ឧស្សាហ៍ដុសសម្អាតក្រចកឲ្យបានញឹកញាប់

ក្នុងចំណុចនេះ អ្នកត្រូវចេះថ្នាក់ថ្នមថែរក្សាខ្លួនឯងតាមរយៈការដុសខាត់សម្អាតក្រចកដៃ ក្រចកជើងឲ្យបានត្រឹមត្រូវ។ បានសេចក្តីថានៅពេលអ្នកទៅធ្វើក្រចក អ្នកអាចលាបថ្នំា ឬលាងសម្អាតក្រចកដៃ ដូច្នោះអ្នកនឹងមានហ៊ានខំាក្រចកដៃខ្លួនឯងទេព្រោះអ្នកទើបតែធ្វើក្រចករួចហើយ។

៣. ឧស្សាហ៍ត្រួតពិនិត្យមើលមូលហេតុដែលអ្នកចេះតែចង់កេះឬខំា

ក្នុងចំណុចនេះ អ្នកត្រូវស្វែងរកមូលហេតុអ្វីបានជាចេះតែនំាឲ្យអ្នកកេះឬខំាក្រចកខ្លួនឯង។ តើអ្នកខាំនៅពេលអ្នកធុញទ្រាន់ ឬ នៅពេលអ្នកមានបញ្ហាថប់អារម្ភ? ការសិក្សាមួយចំនួនក៏បានបង្ហាញឲ្យដឹងដែរថា ការខំាក្រចកខ្លួនឯងកើតឡើងនៅពេលអ្នកមានអារម្មណ៍ធុញទ្រាន់ ឃ្លាន ភ័យខ្លាចជាដើម។

៤. ត្រូវធ្វើឲ្យដៃអ្នករវល់

ការរក្សាឲ្យដៃឬមាត់អ្នកមិនទំនេរក៏អាចជាល្បិចមួយក្នុងការការពារខំាក្រចកផងដែរ។ រាល់ពេលដែលអ្នកហាក់បីដូចជាចង់ខាំក្រចកដៃរបស់ខ្លួនឯងត្រូវតែរកអ្វីមកញុំាដូចជាស្ករកៅស៊ូ ឬ នំចំណី។ នៅពេលធ្វើបែបនេះ មាត់ ឬ ដៃរបស់អ្នកនឹងមិនចង់ប៉ះពាល់ក្រចកឡើយ។

៥. ប្រើប្រាស់ស្រោមដៃ ឬ បិតរូបលើក្រចក

ក្រៅពីមធ្យោបាយខាងលើនេះ នៅសល់វិធីមួយទៀតដែលអ្នកអាចប្រើប្រាស់បានការពារការខំាក្រចកដៃខ្លួន។ វាហាក់បីដូចជាមើលទៅមិនទំនងមើលសោះ តែអ្នកគួរតែសាកល្បងបានព្រោះពេលក្រចកដៃអ្នកមានអ្វីមកគ្របដណ្តប់នោះ អ្នកនឹងមិនចង់ខំាក្រចកទៀតទេ៕

រូបភាព៖ Pinterest

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម