Ex របស់អ្នកចង់វិលមករកវិញឬអត់ សាករើសរូបមួយនឹងដឹងចម្លើយក្នងបេះដូងគាត់មិនខាន

  • 2020-09-14 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​​ជា​សង្សារ​នឹង​គ្នា ​ប្រាកដ​ជា​​នឹក​គ្នា​ខ្លះ​​មិន​ខាន ​ទោះ​ពេល​នេះ​បាន​បែក​គ្នា​ហើយ​ក៏​ដោយ។ ​ដូច្នេះ ​បើ​អ្នក​ចង់​ដឹង​ថា ​តើ​គាត់​គិត​បែប​ណា​ចំពោះ​អ្នក ​សាក​ល្បង​រើស​រូប​មួយ ​រួច​ផ្ទៀង​ចម្លើយ​ទាំង​អស់​គ្នា។

១. រូប A

​សូម​ចូល​រួម​សោក​ស្តាយ​ផង ​អតីត​សង្សារ​របស់​អ្នក ​មិន​ដែល​គិត​ថា​ចង់​វិល​មក​ផ្សះ​ផ្សា​គ្នា​ជាមួយ​អ្នក​ម្តង​ទៀត​ឡើយ។ គាត់​មាន​អារម្មណ៍​ថា​ទំនាក់​ទំនង​មួយ​នេះ ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​និង​អស់​កម្លាំង​ពេក​ហើយ។ ដូច្នេះ គាត់​គិត​ថាមាន​តែ​រើស​ផ្លូវ​បញ្ចប់​​ទើប​ជា​វិធី​ល្អ​បំ​ផុត។ ​ទោះ​ជា​អ្នកសុំ​ជា​នា​នឹង​គាត់​ក៏​ដោយ ​ក៏​ចម្លើយ​ដែល​ទទួល​បាន​មក​វិញ​ត្រឹម​តែ​ការ​ខក​ចិត្ត​ប៉ុណ្ណោះ​។

២. រូប B

​អតីត​សង្សារ​របស់​អ្នក​​នៅ​តែ​នឹក​ដល់​អ្នក​ជា​និច្ច គាត់​នៅ​តែ​គិត​អំ​ពី​អ្នក​និង​ថែម​ទាំង​ចង់​វិល​មក​ផ្សះ​ផ្សា​គ្នា​ថែម​ទៀត។ ​កន្លង​មក ពេល​ស្រលាញ់​គ្នា ​អ្នក​ទាំង​ពីរ​មិន​​សូវ​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ទើប​ធ្វើ​ឲ្យ​កំហឹង​កើត​ឡើង ហើយ​ក៏​ប្រេះ​ឆា​បែប​នេះ គួប​ផ្សំ​នឹង​ម្នាក់​ៗ​មិន​ចេះ​និយាយ​​ទ្រគ្នា​ទៀត។ ឥលូវ​នេះ ​ក្នុង​ចិត្ត​របស់​គាត់​ពិត​ជា​សោក​ស្តាយ​ខ្លាំង​បំ​ផុត ​ដែល​ព្រម​ឲ្យ​អ្នក​ចាក​ចេញ​។ ​បើសិន​ជា​អ្នក​នៅ​តែ​ចង់​​ជា​នា​នឹង​គាត់​វិញ ​អ្នក​គួរ​​ផ្តល់​ឱកាស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ​កុំ​បន្ត​ស្ងាត់​ស្ងៀម​ឲ្យ​សោះ។

៣. រូប C

តាម​ពិត​ទៅ ​គាត់​ពិត​ជា​ចង់​វិល​មក​រក​អ្នក​ខ្លាំង​ណាស់ តែ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នដែរ ដោយសារ​តែ​ការ​វិល​មក​ម្តង​នេះ ​ហាក់​ដូច​ជា​មិន​សូវ​មាន​លទ្ធផល​ល្អ​ប៉ុន្មាន​នោះ​ទេសម្រាប់​អ្នក​។ នេះ​អាច​មក​ពី​កត្តា ភាព​មិន​ស្មោះ​ត្រង់ និង​មួយ​ទៀត ​គាត់​មាន​បំណង​មិន​ល្អ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​មាន​សេរីភាព​ជាមួយ​មនុស្ស​ដទៃ​នោះ​ទេ។ ប៉ុន្តែ​​បើ​និយាយ​ពី​ក្នុង​ចិត្ត​គាត់​វិញ​ម្មង ​គឺ​គាត់​​ពិត​ជា​ចង់​វិល​មក​ផ្សះ​ផ្សា​គ្នា​នឹង​អ្នក​ណាស់ ​តែ​ទាស់​ត្រង់​​ថា គាត់​នៅ​មាន​អារម្មណ៍​អាត្មានិយម​បន្តិច។ នេះ​មក​ពី​គាត់​ មិន​ទាន់​បាន​រៀន​ពី​​មេរៀន​​ស្នេហា ​​មួយ​នេះ​នៅ​ឡើយ។ ​យ៉ាង​នេះ​ក្តី ​ប្រសិន​បើ​​អ្នក​សម្រេច​ជានា​នឹង​គ្នា​វិញ ​ការ​បែក​បាក់​អាច​នឹង​កើត​ឡើង​ម្តង​ទៀត​បាន។

៤. រូប D

មនុស្ស​ម្នាក់​នេះ ​ហាក់​មិន​សូវ​ច្បាស់​លាស់​នឹង​អ្នក​ឡើយ ​គាត់​ស្ទើរ​តែ​មិន​អាច​កំណត់​បាន​ពី​អារម្មណ៍​និង​សេច​ក្តី​ត្រូវ​ការ​ចំពោះ​អ្នក​កម្រិត​ណា។ ​លើស​ពី​នេះ ​គាត់​ក៏​គ្មាន​ចម្លើយ​ច្បាស់​លាស់ ថា​តើ​ចង់​​ត្រូវ​គ្នា​ជាមួយ​អ្នក​ឬ​អត់។ ​ពេ​លនេះ ​គាត់​កំពុង​សញ្ជឹង​គិត​ខ្លាំង​ណាស់ ព្រោះ​គាត់​នៅ​ខ្លាច​ជួប​រឿងដដែរ​ៗ​កើត​ឡើង​ម្តង​ទៀត។ ​​ហេតុ​នេះ​ហើយ ​ឱកាស​​របស់​អ្នក​ទាំង​២ ​ហាក់​ស្មើ​សូន្យ​ទៅ​ហើយ។ ​ប៉ុ​ន្តែ មិន​ថា​ជោគ​ជ័យ​ឬ​អត់ ​តាម​ពិត​​កឺ​វា​អាស្រ័យ​លើ​អ្នក​នោះ​ទេ។ តែ​បើសិន​ជា​អ្នក​នៅ​បន្ត​សកម្មភាព​ដដែរ ​នោះ​គាត់​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​ចង់​វិល​ត្រឡប់​មក​រក​អ្នក​ជា​មិន​ខាន៕​​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម