ទម្លាយរូបភាពខ្មោចជប៉ុននៅពេលប្រជុំសមាគមនារីដែលធ្វើឲ្យកក្រើកជាង១០ឆ្នាំមកហើយ
- 2020-09-14 04:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយរូបភាពខ្មោចជប៉ុននៅពេលប្រជុំសមាគមនារីដែលធ្វើឲ្យកក្រើកជាង១០ឆ្នាំមកហើយ
នៅឆ្នាំ ២០០៩ នៅក្នុងអង្គប្រជុំសមាគមនារីមួយ ដែលត្រូវបានប៉ុស្តិ៍ទូរទស្សន៍ជប៉ុនថតផ្សាយ បានធ្វើឲ្យមនុស្សជាច្រើនភ័យបះសក់ ព្រោះមានមនុស្សស្រីម្នាក់បាក់កមកមួយចំហៀងប្រៀបដូចខ្មោចកំពុងលងទាំងកណ្ដាលថ្ងៃ។
នៅក្នុងកម្មវធីអំពីសមាគមនារីជប៉ុនមួយដែលលចាក់ផ្សាយកាលពីឆ្នាំ ២០០៩ បានទទួលបានចំណាប់អារម្មណ៍ជាខ្លាំង ត្បិតនៅពេលកាមេរ៉ាថតដល់នារីម្នាក់ ស្រាប់តែឃើញនាងមានកផ្អៀងទៅមួយចំហៀងដល់ទៅ ៩០ដឺក្រេ។ រូបភាពដ៏ចម្លែកមួយនេះ ក្រោយពេលត្រូវបានបង្ហោះលើបណ្ដាញសង្គមទទួលបានចំណាប់អារម្មណ៍ជាខ្លាំង ដោយមនុស្សមួយចំនួនសឹងមិនហ៊ានមើលជាលើកទី២។
ពីមួយថ្ងៃទៅមួយថ្ងៃ រូបភាពកាន់តែល្បីឈ្មោះលើសដើមដោយខ្លះគិតថាជាខ្មោច ព្រាយ បិសាច ហើយខ្លះទៀតគិតថានេះជារូបភាពដែលត្រូវបានឆ្លងកាត់ការកាត់តរួចហើយ។
ដោយទ្រាំនឹងភាពឆ្ងល់មិនបាន គេបានអញ្ជើញនារីដដែលនោះដើម្បីបកស្រាយឲ្យបាត់ចម្ងល់។ តាមនោះដែរ នាងបានបកស្រាយថា តាមការពិត នៅពេលប្រជុំនេះ នាងមិនបានផ្អៀងក ឬធ្វើអ្វីចម្លែកនោះឡើយ ដោយរូបភាពដែលអ្នកទាំងអស់គ្នាឃើញនោះបានឆ្លងកាត់ការកាត់ត ដើម្បីទទួលចំណាប់អារម្មណ៍ពីទស្សនិកជនប៉ុណ្ណោះ ហើយនាងសង្ឃឹមថា អ្នកគ្រប់គ្នាឈប់ចែករំលែករូបភាពរបស់នាងបែបនេះតទៀត៕