បើសិនជាមិនចង់ជួបបញ្ហាបែបនេះទេ គួរកុំរំលងអាហារពេលព្រឹក

  • 2020-09-15 02:31:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 14

មនុស្សភាគច្រើនតែងតែមិនទទួលទានអាហារពេលព្រឹម ព្រោះតែរវល់រៀបចំខ្លួនដើម្បីទៅធ្វើការ ឫ ទៅសាលារៀន។ តែទោះជាមូលហេតុអ្វីក៏ដោយក៏អ្នកមិនគួរមិនបរិភោគអាហារមួយពេលនេះដែរក៏ព្រោះតែមូលហេតុទាំងនេះ៖

១. ប្រព័ន្វរំលាយអាហារមានបញ្ហា

ការទទួលទានអាហារពេលព្រឹកអាចជួយដាស់ប្រព័ន្ធរំលាយអាហារអោយដំណើរការឡើងវិញ ពេលក្រោយពីគេងមកនោះ។ យោងតាមការសិក្សាមួយបានលើកឡើងថា អាហាររូបត្ថម្ភដែលមិនត្រូវទទួលទាននៅពេលព្រឹកមិនអាចត្រូវបានបំពេញបន្ថែមដោយអាហារថ្ងៃត្រង់ឬអាហារល្ងាចបាននោះទេ។ អាហារពេលព្រឹកអនុញ្ញាតឱ្យអ្នកប្រើថាមពលនៅក្នុងខ្លួនអ្នកពេញមួយថ្ងៃនិងដុតបំផ្លាញកាឡូរីកាន់តែច្រើន។

២. ឡើងទំងន់

 មានមនុស្សជាច្រើនដែលយល់ថាការមិនញ៉ាំអាហារពេលព្រឹកអាចនឹងជួយអោយពួកគេស្រកគីឡួបានកាន់តែឆាប់។ អ្នករាល់គ្នាច្បាស់ជាធ្លាប់លឹមកហើយថាអោយញ៉ាំអាហារពេលព្រឹកដូចជាស្ដេច អាហារថ្ងៃត្រង់ដូចជាមនុស្សសាមញ្ញនិងអាហារពេលល្ងាចដូចជាអ្នកសុំទាន។ យោងតាមការសិក្សារបស់សមាគមបេះដូងអាមេរិចបានអោយដឹងថាអ្នកដែលញ៉ាំអាហារពេលព្រឹក អាចនឹងមិនប្រឈមនឹងជំងឺធាត់លើសទម្ងន់ ហើយក៏មិនងាយវិវត្តទៅជាជំងឺទឹកនោមផ្អែមឬជំងឺបេះដូងឡើយ។ ទោះបីជាកាឡូរីសរុបគឺដូចគ្នាក៏ដោយការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយក៏ខុសគ្នាដែរអាស្រ័យលើផ្នែកណាមួយនៃកាឡូរីខ្ពស់ដែលត្រូវបានប្រមូលផ្តុំនៅពេលព្រឹកនិងពេលល្ងាច។ ប្រសិនបើអ្នកញ៉ាំអាហារដែលមានកាឡូរីខ្ពស់នៅពេលព្រឹកនោះខ្លាញ់នឹងមិនកកកុញល្អទេប៉ុន្តែប្រសិនបើអ្នកញ៉ាំអាហារដែលមានកាឡូរីខ្ពស់នៅពេលល្ងាចនោះខ្លាញ់នឹងបន្តនៅក្នុងខ្លួនអ្នកពេញមួយយប់។

៣. ប្រឈមមុខនឹងបញ្ហាក្រពះពោះវៀនទៅថ្ងៃក្រោយ

បើសិនជាអ្នកមានទម្លាប់តែរំលងអាហារពេលព្រឹករហូតមកនោះ អាស៊ីតក្រពះដែលឋិតនៅក្នុងក្រពះអ្នកតាំងពីយប់មកនោះនឹងមិនត្រូវឭបានបន្សាបនោះទេ ដែលអាចបណ្ដាលអោយអ្នកអាចនឹងកើតជំងឺក្រពះទៅថ្ងៃក្រោយជាមិនខាន។

៤. ជួបផ្នែកបញ្ញាស្មារតី

 សមត្ថភាពក្នុងការផ្ខង់អារម្មណ៏ដើម្បីធ្វើការ នឹង រៀនសូត្ររបស់អ្នកនឹងមានការថយចុះ មិនវាងវៃដូចអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំនោះទេ។ ម្យ៉ាងវិញទៀតអ្នកក៏មិនសូវជាមានទំនោរក្នុងការទទួលទានចំនីផ្តេសផ្ដាសដែរ ព្រោះថាបើសិនជាអ្នកភ្ងាក់ពីព្រលឹមនោះ អ្នកក៏ឆាប់ចូលគេងដូចគ្នាដែរ។

៥. ទល់លាមក

សម្រាប់អ្នកដែលមានបញ្ហាទល់លាមកជាប្រចាំនោះ ការទទួលទានអាហារពេលព្រឹមក៏អាចជួយសម្រួលដល់ការបន្ទោរបង់អ្នកបានមួយផ្នែកផងដែរ ព្រោះបន្ទាប់ពីអាហារពេលព្រឹកវាជាពេលវេលាដែលពោះវៀនធំក្លាយទៅជាសកម្មបំផុត។

៦ ទទួលទានជីវជាតិចិញ្ចឹមមិនគ្រប់គ្រាន់

 ប្រភេទអាហារដែលអ្នកទទួលទាននៅពេលព្រឹកជាធម្មតាតែងខុសប្លែកពី អាហារថ្ងៃត្រង់ និង អាហារពេលល្ងាច។ ដូច្នេះការទទួលទានអាហារពេលព្រឹកមានប្រសិទ្ធិភាពក្នុងការទទួលទានសារធាតុចិញ្ចឹមឱ្យបានស្មើគ្នា។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen