តើតារានិករណាខ្លះគួរផ្លាស់ប្តូរខ្លួនឯង ដើម្បីទទួលបានសំណាងក្នុងខែកញ្ញានេះ?

  • 2020-09-22 04:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើប្រិយមិត្តមានជំនឿលើការទាយតារានិករដែរឬទេ? បើអ្នកចូលចិត្ត គួរមកដឹងពីរឿងល្អៗ និងសំណាងដែលអ្នកគួរតែបង្កើនសម្រាប់ខែថ្មីផងដែរ។ ហេតុដូចនេះ ខាងក្រោមនេះ ជាប្រភេទតារានិករដែលអាចកើនសំណាងរបស់ខ្លួនបានសម្រាប់ខែកញ្ញា។ តារានិការទំាងនោះរួមមាន៖

១. ផ្សះផ្សារទំនាស់នៅកន្លែងធ្វើការ

សម្រាប់តារានិករ Aries, Leo, Sagittarius ជាប្រភេទតារានិករដែលមានសញ្ញាភ្លើង។ នាពេលបច្ចុប្បន្ននេះ អ្នកមើលទៅមានការមមាញឹកជាខ្លំាង។ នៅក្នុងការងាររបស់អ្នក មានរឿងជាច្រើនដែលរារំាងអ្នកដោយមិនដឹងខ្លួន មិនថាជាអ្នកគ្រប់គ្រង មិត្តរួមការងារ និងអតិថិជននោះទេគឺតែងតែមានទំនាស់ខ្លះដែលជាលទ្ធផលនំាឲ្យអ្នកមិនមានភាពរលូត។ វាក៏អាចធ្វើឲ្យអ្នកចង់លាលែងពីការងារថែមទៀតផង។ ដូច្នោះហើយ អ្នកត្រូវទទួលសំណាងវិញតាមរយៈការទំនាក់ទំនងនិងសម្របសម្រួលដោយយឺតៗ ទើបបានលទ្ធផលល្អ។ ជាការល្អ ក្នុងវិស័យការងារ អ្នកគប្បីយកចិត្តទុកដាក់អំពីអារម្មណ៍បន្តិច ព្រោះថាពេលខ្លះអ្នកអាចឆេវឆាវរហូតដល់ខាតប្រយោជន៍ធំ។

២. ត្រូវជឿជាក់នូវអ្វីដែលអ្នកចង់ធ្វើ

សម្រាប់តារានិករ Gemini, Libra, Aquarius វិញ គឺហាក់បីដូចជាមានភាពរហ័សរហួនក្នុងការគិត តែហាក់បីជាស្ងប់ស្ងាត់នាពេលថ្មីៗនេះ។ នាពេលថ្មីៗនេះ អ្នកហាក់បីដូចជាមានអារម្មណ៍ថាបាត់បង់រឿងមួយចំនួន ដោយចេះតែសង្ស័យថាវាជារឿងត្រូវឬក៏ខុស។ តែដរាបណា រឿងនោះអ្នកមានការជឿទុកចិត្តចង់ធ្វើនោះ អ្នកអាចនឹងមានអារម្មណ៍ល្អវិញ។ នៅពេលអ្នកជួបលទ្ធផលមិនដូចការរំពឹងទុក ចូរកុំបន្ទោសខ្លួនឯងនិងកំណត់ខ្លួនឯងឲ្យសោះ។ លើសពីនេះ នាពេលថ្មីៗនេះ អ្នកហាក់បីដូចជាមានអារម្មណ៍ថាអស់កម្លាំងបន្តិច តែទោះជាយ៉ាងណាក៏ដោយអ្នកត្រូវតែតស៊ូនិងផ្តល់ស្នាមញញឹមឲ្យខ្លួនឯងជានិច្ច៕

​រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់ដឹងអ្នកជាមនុស្សសង្កេតប៉ុនណា សាកល្បងប្រាជ្ញានេះទាំងអស់គ្នា

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម