៤ ឥរិយាបថដែលបណ្តាលឲ្យអ្នកមានក្បាលពោះដោយមិនដឹងខ្លួន

  • 2020-09-21 00:50:00
  • ចំនួនមតិ 8 | ចំនួនចែករំលែក 249

នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនតែងតែព្យាយាមចង់បានក្បាលពោះរាបស្មើនិងរាងកាយតូនស្រឡូន។ ដោយឡែកមនុស្សមួយចំនួនមានការតមអាហារនិងហាត់ប្រាណបានត្រឹមត្រូវក៏មិនបានខ្វល់ខ្វាយពីរឿងឡើងទម្ងន់នោះទេ។ តែសម្រាប់មនុស្សមួយចំនួនទៀតពិតជាមិនបានខ្វល់ខ្វាយរឿងអស់នេះទេបូករួមនឹងឥរិយាបថមួយចំនួនទៀតនោះធ្វើឲ្យពួកគេកាន់តែមានក្បាលពោះធំ។ ខាងក្រោមនេះជារឿងមិនគួរធ្វើទំាង ៤ ប្រសិនបើអ្នកមិនចង់បានក្បាលពោះប៉ោងធំ៖

១. ការទទួលទានសូដ្យូមច្រើនពេក

មនុស្សស្រីមានទំនោរបរិភោគអាហារមានជាតិសូដ្យូមច្រើន។ ដូច្នោះហើយ វាបណ្តាលឲ្យរាងកាយឃំាងទឹកហើយក៏មកប្រមូលផ្តុំនៅបរិវេណក្បាលពោះរបស់អ្នក រួចហើយ ក៏ធ្វើឲ្យតំបន់នោះហើមនិងធំឡើង។ នៅក្នុងមួយថ្ងៃ អ្នកមិនគួរបរិភោគសូដ្យូមលើសពី ២៥០០ មីលីក្រាមឡើយ ព្រោះថាការធ្វើដូចនេះ វានឹងមិនបណ្តាលឲ្យរាងកាយវិវត្តទៅជាការហើម។

២. ចូលចិត្តទទួលទានគ្រឿងកំប៉ុងផ្អែមៗពេក

បើទោះបីជាទឹកពពុះ ឬ Sparkling water ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លានៅពេលអ្នកអស់កម្លំាងក៏ដោយ តែការទទួលទានភេសជ្ជៈមានកំប៉ុងផ្អែមជួយធ្វើឲ្យទំហំចង្កេះអ្នកកើនឡើង។ នោះក៏ដោយសារតែកាបូណាតនៅក្នុងភេសជ្ជៈអស់នោះបណ្តាលឲ្យរាងកាយប៉ោងនិងហើមតែម្តង។ យ៉ាងនេះហើយ មិត្តនារីគួរងាកមកទទួលទានភេសជ្ជៈក្រឡុកស្រស់ ឬទឹកផ្លែឈើស្រស់ល្អជាង។

៣. រំលងការធ្វើលំហាត់ប្រាណសាច់ដុំពោះ

ជារឿងធម្មតាទេ មានអ្នកចូលចិត្តធ្វើលំហាត់ប្រាណនិងមិនមានអ្នកធ្វើលំហាត់ប្រាណគ្រប់គ្រាន់នោះ។ ជាលទ្ធផល នៅពេលដែលធ្វើលំហាត់ប្រាណរួចហើយ គឺពុំបានលទ្ធផលមកលើក្បាលពោះឡើយ។ ដូច្នោះហើយ លំហាត់ប្រាណដែលអ្នកគួរមកហាត់នោះគឺ cardio exercise ឬជាប្រភេទលំហាត់ប្រាណប្រើទម្ងន់លើរាងកាយនិងផ្តោតសំខាន់ទៅលើក្បាលពោះ។

៤. មានភាពតានតឹងជារឿយៗ

វាអាចនឹងមិនគួរឲ្យជឿសម្រាប់អ្នក ការតានតឹងជះឥទ្ធិពលមកលើការសម្រកទម្ងន់របស់អ្នកបាន។ នោះក៏ដោយសារតែ កាលណាអ្នកមានភាពតានតឹង រាងកាយអ្នកនឹងផលិតសារធាតុកទីសូល Cortisol ហើយសារធាតុនេះផងដែរ វានឹងបណ្តាលឲ្យអ្នកចង់តែញុំាអាហារដែលមានជាតិកាឡូរីខ្ពស់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ហេតុផល ៤ យ៉ាងដែលអ្នកមិនគួរប្រើទូរសព្ទជាម៉ោងរោទិ៍

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី