ហេតុអ្វីបានជាអ្នកមិនអាចគេងដោយគ្មានអ្វីអោប?

  • 2020-09-20 15:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗមានទម្លាប់នៃការគេងខុសៗគ្នាមិនថាប្រុសស្រី ក្មេងចាស់ឡើយ។ មនុស្សមួយចំនួនមានទម្លាប់គេងម្នាក់ឯងដោយគ្មានខ្នើយអោប ឬ តុក្កតាជិតខ្លួន រីឯមនុស្សមួយចំនួនទៀតមានទម្លាប់ត្រូវការខ្នើយអោបនិងរបស់ផ្សេងទៀតសម្រាប់អោបជិតខ្លួន។ ដូច្នោះហើយ តើមូលហេតុអ្វីបានជាអ្នកចូលចិត្តគេងដោយមានអ្វីអោប? ចង់ដឹងថាមូលហេតុអ្វីខ្លះនោះ អ្នកអាចដឹងបានតាមរយៈហេតុផល ៥ យ៉ាងនេះរួមមាន៖

១. វាជួយកាត់បន្ថយការគេងស្រម៉ុក ឬ ការគេងមិនដកដង្ហើមស្រួល

ការគេងមិនដកដង្ហើមស្រួលគឺជាដំណើរនៃការគេងដែលមិនមានដំណើរដង្ហើមស្រួលដូចធម្មតា។ ជាលទ្ធផល វានឹងជះឥទ្ធិពលមកដល់ការគេអ្នកដោយវារំខាន ដែលអាចធ្វើឲ្យអ្នកភ្ញាក់ពេលយប់ជាដើម។ ដូច្នោះហើយ ការគេងអោបខ្នើយនឹងធ្វើឲ្យអ្នកកាត់បន្ថយបញ្ហានេះបានមួយកម្រិតដែរ។

២. វាជួយឲ្យអ្នកមិនមានអារម្មណ៍ថាឯកា

អ្នកប្រើប្រាស់គេហទំព័រ Reddit មួយរូបបានលើកឡើងពីបទពិសោធន៍ផ្ទាល់់ថា ការគេងមានអ្វីសម្រាប់អោបហាក់បីដូចជាខ្លួនកំពុងអោបនរណាម្នាក់អញ្ចឹង។ មនុស្សគ្រប់រូបមិនមែនសុទ្ធតែត្រូវការអ្វីមកអោបទំាងអស់នោះទេ។ តែនៅពេលអ្នកនៅម្នាក់ឯង អ្នកតែងតែធុញនឹងការនៅបែបនោះខ្លំាងណាស់។ ដូច្នោះហើយ មានន័យថាអ្នកត្រូវការអ្វីសម្រាប់អោបដូចជាខ្នើយជាដើម។

៣. វាធ្វើឲ្យអ្នកឲ្យតម្លៃនៃការផ្សាភ្ជាប់ទំនាក់ទំនង

ការគេងអោបខ្នើយធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅក្នុងអំឡុងពេលគេង។ ស្ថិតនៅក្នុងការគេងបែបនេះ វាមានន័យថាអ្នកជាមនុស្សម្នាក់ដែលឲ្យតម្លៃទៅលើចំណងទាក់ទងសម្រាប់ក្រុមគ្រួសារ។ អ្នកជាមនុស្សដែលស្រឡាញ់ហ៊ានលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់និងយកចិត្តទុក។

៤. អ្នកធ្លាប់អោបនៅពេលគេង

ជារឿងធម្មតាទេ ដែលមនុស្សគ្រប់រូបតែងបង្កើតទម្លាប់ប្រចំាថ្ងៃរបស់ខ្លួន។ មិនថាធ្វើរឿងប្រចំាថ្ងៃដដែលៗ និងសកម្មភាពផ្សេងៗទៀតនោះទេ មានន័យថាអ្នកជាមនុស្សមានការបង្កើតទម្លាប់ប្រចាំថ្ងៃល្អ។ ហេតុដូចនេះហើយ តភ្ជាប់ពីទម្លាប់នេះ ការគេងអោបអ្វីមួយក៏ជារឿងដែលអ្នកមិនអាចបំភ្លេចបានដែរ។

៥. អ្នកនឹងអោបអ្វីមួយ ពេលមានការបញ្ហាថប់អារម្ភ

នៅពេលនរណាម្នាក់មានបញ្ហាថប់អារម្ភតែងមានការពិបាកក្នុងការគេងណាស់។ យ៉ាងនេះហើយ កាលណាអ្នកមានបទពិសោធន៍បែបនេះ មានន័យថាកន្លែងដែលអ្នកគេងគួរតែជាកន្លែងមានផាសុកភាពស្រួល។ សម្រាប់អ្នកដែលមានបញ្ហានេះនឹងត្រូវការការអោបដើម្បីបន្ថយនៃបញ្ហាមួយនេះ៕

ចុចអានបន្ត៖

ហេតុផល ៤ យ៉ាងដែលអ្នកមិនគួរប្រើទូរសព្ទជាម៉ោងរោទិ៍

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម