រឿងដែលអ្នកតែងតែយល់ខុសពីឡេការពារកំដៅថ្ងៃ

  • 2020-09-15 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រហែលជាគិតថាការដែលមិនលាយឡេការពារកំដៅថ្ងៃអាចបណ្ដាលអោយរលាក​និង​ស្បែកប្រែជាខ្មៅបាន។​តែតាមពិតទៅស្បែកអ្នកអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនទៀត​ព្រោះតែកាំរស្មីអ៊ុលត្រាវីយូឡេនៅគ្រប់ទីកន្លែងសូម្បីតែនៅក្នុងផ្ទះមិនចេញទៅណាក៏ស្បែកអ្នកទាមទារអោយមានការមើលថែទាំដែរ។

១. ​ឡេការពារកម្ដៅថ្ងៃដែលមាន​​ SPF​ ច្រើនមិនបានមានន័យថាទទួលបានការការពារខ្លាំង

មនុស្សភាគច្រើនអាចនឹងជ្រើសរើសឡេការពារកម្ដៅថ្ងៃដោយឃើញថាវាមាន​ SPF​ ជាពិសេសបើត្រូវនៅក្រោមកម្ដៅថ្ងៃច្រើននោះ។​ ដោយឡេការពារកម្ដៅថ្ងៃភាគច្រើនពេលមាន SPF កាន់តែខ្ពស់មានប្រសិទ្ចតែក្នុងការទប់ស្កាក់មិនអោយស្បែកខូចខាតពី​ UVB តែមិនមានលទ្ធភាពលើសគ្នាប៉ុន្មាននោះទេក្នុងការប្រឆាំងនឹង UVAនោះ។

២. លាបឡេការពារកម្ដៅថ្ងៃតែម្ដង

ការដែលចេះយកចិត្តទុកដាកើក្នុងការប្រើប្រាស់ឡេការពារកំដៅជារឿងដែលត្រូវតែធ្វើខានមិនបានហើយ​តែអ្វីដែលកាន់តែសំខាន់នោះគឺការដែលចេះលាបបន្ថែមទៅតាមចំនួនម៉ោងដែលបានកំណត់ពីផលិតផលដែលអ្នកប្រើប្រាស់ផ្ទាល់តែម្ដង។​បើសិនជាអ្នកត្រូវនៅក្រោមកម្ដៅថ្ងៃជាប្រចាំនោះគូរតែលាបឡេការពារកំដៅថ្ងៃ១ទៅ​២ម៉ោងក្រោយពេលលាបរួចចំពោះអ្នកដែលនៅខាងក្នុងក៏ត្រូវតែលាបឡេការពារកម្ដៅថ្ងៃយ៉ាងហោចណាស់​៤ទៅ​៥ម៉ោងបន្ទាប់ពីលាបលើកទីមួយរួច។

៣. មិនយកចិត្តទុកដាក់ទៅលើសមាសធាតុផ្សំ

បើចាប់អារម្មណ៏តែ​ពី​ SPF មួយមុខគ៏មិនគ្រប់គ្រាន់នោះទេ​អ្វីដែលកាន់តែសំខាន់នោះគឺការដែលចេះជ្រើសរើសអោយបានសក្ដិសមទៅនឹងប្រភេទស្បែករបស់ខ្លួនអ្នកផ្ទាល់។​ភាគច្រើនឡេការពារកម្ដៅថ្ងៃដែលត្រូវបានដាក់លក់នៅលើទីផ្សារត្រូវបានបែងចែកជា​ប្រភេទ​ Physical និង​ Chemical។​ ចំពោះប្រភេទ​​ Physical វាអាចមាន​​ប្រសិទ្ធភាពទៅការពារស្បែកដោយបង្កើតជាស្រទាប់កាារពារស្បែកពី​កាំរស្មីអ៊ុលត្រាវីដែលធ្វើអោយស្បែកមើលទៅរាងសខុសពីធម្មតា។​ចំណែកឯប្រភេទ ​Chemical វិញមាននាទីចូលទៅសម្រួលដោយស្រូបយកនិងបន្សាបកាំរស្មីអ៊ុលត្រាវីយូ​សក្តិសមបំផុតចំពោះប្រភេទស្បែកដែលងាយនឹងរងប្រតិកម្ម។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម