សម្លាប់​ខ្លួន​ព្រោះ​អត់​លុយ ត្រូវ​បាន​ពេទ្យ​សង្គ្រោះ​ទាន់ ​ដឹង​ខ្លួន​វិញ​ជំពាក់​ថ្លៃ​ពេទ្យ​ជិត ១០​ម៉ឺន​ដុល្លារ

  • 2020-09-11 02:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំងឺ​ជនជាតិ​អាមេរិក​ម្នាក់​ ក្រោយពេល​ដឹង​ខ្លួន​ពី​ការ​សម្លាប់​ខ្លួន បាន​រក​ឃើញ​ថា​ខ្លួន​កំពុង​ជំពាក់​បំណុល​ពេទ្យ​ច្រើន​វ័ណ្ឌ​ក។

មុន​នេះ​បន្តិច រឿង​រ៉ាវ​របស់​បុរស​ជនជាតិ​អាមេរិក​ម្នាក់ឈ្មោះ Oliver Jordan សម្លាប់​ខ្លួន​មិន​បាន​សម្រេច​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ តាម​នោះ​ដែរ ដោយ​សារ​តែ​គ្មាន​ការងារ​ធ្វើ​បណ្ដាល​ឲ្យ​ខ្វះខាត​ថវិការ គួប​ផ្សំ​នឹង​ភាព​តានតឹង​ក្នុង​ចិត្ត​ជា​ខ្លាំង​ទៀត​នោះ បាន​ធ្វើ​ឲ្យ​បុរស​វ័យ​ក្មេង​ខាង​លើ សម្រេច​ចិត្ត​គិត​ខ្លី បញ្ចប់​ជីវិត​ខ្លួន​ឯង។ សំណាង​ល្អ លោក​ត្រូវ​បាន​ពេទ្យ​សង្គ្រោះ​ទាន់​ពេល។ តែ​អ្វី​ដែល​លោក​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ក្រោយ​រយៈ​ពេល​នៅ​ក្នុង​ពេទ្យ​ចំនួន ៨​ថ្ងៃ លោក​ភ្ញាក់​ឡើង ដោយ​ដឹង​ខ្លួន​ថា ថ្លៃ​ចំណាយ​សម្រាប់​សង្គ្រោះ​លោក​ពី​ការ​សម្លាប់​ខ្លួន​គឺ​អស់ ៩៣៤២៤ដុល្លារ។

ក្រោយ​ពេល​ដឹង​ថា​ខ្លួន​ជំពាក់​បំណុល​វណ្ឌ​ក​បែប​នេះ សាម៉ី​ខ្លួន​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ថា៖ លោក​ចង់​ដឹង​ថា​អំឡុង​ពេល​ខ្លួន​បាត់​បង់​ស្មារតី​នេះ ពេទ្យ​បាន​ព្បាបាល​អ្វី​ខ្លះ​បាន​អស់​ច្រើន​ដល់​ថ្នាក់​នេះ។ ហើយ​លោក​បន្ថែម​ថា តម្លៃ​នៃ​ការ​ស្លាប់​នៅ​ពេល​នេះ ក៏​មិន​ថោក​ដែរ ដូច​នេះ​សូម​គិត​ឡើង​វិញ​បើ​ចង់​គិត​ខ្លី។

យ៉ាងណាក៏ដោយ លោក Oliver ក៏​នៅ​តែ​សំណាង​ដោយលោក​ធ្លាប់​មាន​ទិញ​ធានា​រ៉ាប់រង​សុខភាព​ ដែល​ចុង​បញ្ចប់​លោក​ត្រូវ​ចំណាយ​ត្រឹម​តែ​ជាង ២​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម